រ៉ូហ្វ្រីលែនស៍ កំពុងអង្គុយនៅលើគ្រែក្នុងបន្ទប់គេងរបស់នាង នាងកំពុងតែធ្វើការរបស់ខ្លួនគឺកាត់វីឌីអូសម្រាប់បង្ហោះនៅថ្ងៃស្អែក។ នាងធ្វើការសុខៗក៏នឹងឃើញរឿងកាលពីប៉ុន្មានថ្ងៃមុន ទើបរាងតូចទម្លាក់ដៃចុះពីកុំព្យូទ័រ ងាកមុខសញ្ចឹងគិតទៅឆ្ងាយៗ។
រ៉ូហ្វ្រីលែនស៍ ងើបពីគ្រែគេងដើរទៅរកអីផឹកបន្លប់ភាពតានតឹង ក៏ឮសម្លេងកណ្តឹងនៅមុខផ្ទះចាស់ដែលធ្លាប់ស្នាក់រោទ៍ឡើងផ្ទួនៗគ្នា។ មាឌតូចក៏ដើរចេញទៅបើកទ្វារដោយស្លៀករ៉ូបគេងយប់សាច់រលោងពណ៍ស។
« យ៉ុនហ្គី?? » មាឌតូចបន្លឺសម្លេងបែបភ្ងាក់ផ្អើលពេលឃើញយ៉ុនហ្គីនៅពីមុខរបងផ្ទះនាង គេឈរលើកដៃសួស្តីដាក់នាងទាំងពាក់អាវកិបឡេវពណ៍ស អមដោយអាវក្រៅពណ៍ខ្មៅ ខោរជើងវែងអាចមើលឃើញជើងគេកាន់តែវែងហើយឃើញខ្ពស់។
« ម៉េចក៏មកទីនេះ? ចេញពីពេទ្យហើយហ្អេស៎? » បបូរមាត់តូចសួរតាមមនុស្សស្និទ្ធស្នាលគ្នា នាងបើកភ្នែកក្រឡង់ៗសម្លឹងមុខរបស់អតីតស្វាមី ។
« បងចាំអូននៅពេទ្យ! មិនឃើញអូនទៅរកទើបបងមករកអូនវិញ! »
« មានរបួសហើយម៉េចមិនទៅផ្ទះ? មកទីនេះធ្វើអី? »
« ចង់ចួបមុខអូនហ្នឹង! » គេនិយាយត្រង់ៗធ្វើឲ្យនាងអៀនតិចតួច។
« ពេលនេះបានចួបហើយចឹងទៅវិញទៅប្រយ័ត្នឈឺទៀត! »
« មិនឲ្យចូលទេ? »
« អត់ទេ! យប់ហើយទៅវិញទៅ! »
« បងខំជិះស្កាត់មកពីឆ្ងាយផងណា៎លែនស៍! អូនក៏ដឹងថាផ្ទះបងឆ្ងាយ! »
« ចឹងប្រញាប់ទៅវិញទៅកុំឲ្យយប់ជ្រៅជាងនេះ! ខ្ញុំត្រូវការគេង! » និយាយចប់មាឌតូចបែរខ្នងដើរចូលក្នុងផ្ទះវិញញបាត់ទុកឲ្យយ៉ុនហ្គី ឈរអើតមើលនាងតាមរបងផ្ទះម៉ងៗ។
យប់ជ្រៅបន្តិច ខណៈពេលដែលរ៉ូហ្វ្រីលែនស៍ កំពុងតែគេងលើគ្រែ ក្នុងបន្ទប់បិទភ្លើងជិត សម្លេងរំខានក៏បន្លឺពីខាងក្រៅ តម្រូវឲ្យស្រីតូចងើបពីគ្រែ ដើរទៅមាត់បង្អួចឃើញស្រមោលមនុស្សស្លុងៗនៅមាត់បង្អួច ហើយម្នាក់នោះមិនមែននរណាឆ្ងាយទេក្រៅពី...
«យ៉ុនហ្គី?? »
{ ប្រឹបបបប.....}
យ៉ុនហ្គី លោតផ្លោះចូលបន្ទប់រ៉ូហ្វ្រីលែនស៍តាមបង្អួចបន្ទប់នាង ធ្លាក់ចូលក្នុងបន្ទប់គេងស្រីតូច ខណៈដែលម្ចាស់បន្ទប់បានតែធ្វើមុខស្លើរ មិនស្មានថាគេហ៊ានលួចចូលក្នុងផ្ទះនាងនិងផ្លោះបង្អួចចូលបន្ទប់ដេកនាងសោះ។
« ធ្វើចោរសមណាស់! »
« បងចោរស្រាប់ហើយ! ចោរលួចស្រលាញ់អូន! »
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
