Ep-97

18 1 0
                                        


« ....» រ៉ូហ្វ្រីលែនស៍ មិនមាត់មិនក នាងកាន់រូបថតទារកជាប់ យំខ្សឹកខ្សួលដោយបេះដូងឈឺចុកចាប់ខ្លាំងក្រៃ។  មាឌតូចលើកដៃឪបចង្កេះយ៉ុនហ្គីជាប់ ត្បុលក្បាលទៅរកទ្រូងរបស់គេ ខណៈដែលទឹកភ្នែកនាងស្រក់ហូរតក់ៗ ម្រាមដៃម្ខាងនៅអង្អែលពោះខ្លួនឯងស្រាលៗ បំពង់កអួលណែន និយាយអីមិនចេញ នាងឈឺស្ពឹក ញ័រញាក់ ភ័យស្លេកស្លាំង ឆាប់ខឹង ឆាប់យំ ឆាប់អន់ចិត្ត ឆាប់ច្រឡោត ប្រតិកម្មខុសរឿង។ នាងដឹងថាអ្វីដែលនាងគិត ប្រឆាំងនឹងគេ គ្មានលទ្ធផលល្អឡើយ ប៉ុន្តែនាងពិតជាពិបាកប្រឈមមុខថានាងខុសពីគេឯងណាស់។

នាងមានទម្ងន់តែ មិនអាចពពោះកូនរហូតដល់ពេលសម្រាលបាន ព្រោះសុខភាពនាងទន់ខ្សោយពេក។ នាងមានអារម្មណ៍ថាខ្មាស់អៀន នាងចង់ពពោះកូនដល់ពេលសម្រាល ចង់នៅជាប់កូននាងដូចម្តាយដទៃទៀត ទាំងដែលលទ្ធិផលគឺនាំទុក្ខដល់នាងនិងកូន យ៉ុនហ្គី ខូចចិត្តក៏ព្រោះតែការសម្រេចចិត្តធ្វើរឿងល្ងីល្ងើរបស់នាង។

« ពួកយើងនឹងឆ្លងកាត់រឿងអាក្រក់ៗនេះទៅជាមួយគ្នា បងសន្យាថាមិនបោះបង់អូនចោលឡើយ អូនត្រូវតែជា ត្រូវតែត្រលប់ដូចដើមវិញ បងនៅក្បែរអូន បងស្រលាញ់អូនណាស់ដូច្នេះអូនត្រូវតែស្រលាញ់ខ្លួនឯងឲ្យបានច្រើន ពួកយើងនឹងចាប់ផ្តើមអនាគតថ្មីជាមួយគ្នា! ទោះយូរប៉ុណ្ណា ក៏បងនៅរង់ចាំអូនដែរលែនស៍! » យ៉ុនហ្គី និយាយផ្អែមល្ហែមដាក់នាងតូចជាហូរហែរ ម្រាមដៃក្រសោបស្មានាងជាប់ នៅស្ងៀមឲ្យប្រពន្ធកើយស្មាគេសម្រក់ទឹកភ្នែក យំស្ងាត់ៗជាងមួយម៉ោង។

  ការពិតជារឿងធម្មតាទៅហើយ តាំងតែពីពេលនាងដឹងថាកូនរបស់នាងត្រូវចិញ្ចឹមនៅក្នុងកែវវិទ្យាសាស្ត្រ នាងក៏ប្រជាស្ងៀមស្ងាត់មិនមាត់មិនក លែងនិយាយរកអ្នកណសូម្បីតែគេ ហើយក៏តែងតែយំជាប្រចាំ គ្រប់ពេលដែលគេមកសួរសុខទុក្ខនាង។ ទោះរបួសរាងកាយបានជាស្បះស្បើយក៏ដោយ យ៉ាងណារបួសក្នុងចិត្តនាងនៅមិនទាន់ព្យាបាលស្បះស្បើយ។

« យប់នេះបងនៅគេងកំដរអូន! ព្រឹកស្អែកបងនឹងនាំអូនទៅមើលថ្ងៃរះ នៅសួនច្បារល្អទេ? អូនចង់ទៅណាបងកំដរអូនទៅ! »
«....» នាងលើកដៃចង្អុលទៅមាត់បង្អួច ទិសដៅរបស់នាងសម្តៅទៅទឹកសមុទ្រ រួចទម្លាក់ដៃចុះវិញ ចំណែកយ៉ុនហ្គី រហ័សក្រសោបដៃប្រពន្ធជាប់ញញឹមដាក់នាងយ៉ាងទន់ភ្លន់រួចវាសទឹកភ្នែកចេញពីថ្ពាល់របស់រ៉ូហ្វ្រីលែនស៍។

" Dark paradise  " Where stories live. Discover now