« យ៉ុន... អូនសរសេរឈ្មោះពួកយើងនៅលើខ្សាច់! មើលៗស្អាតទេ? » នាងស្រែកហៅគេ ចង្អុលទៅឆ្នេរខ្សាច់ដែលទឹករលកកំពុងបក់មកតិចៗ គេឈរមើលឈ្មោះរបស់ខ្លួននិងនាងដោយមុខញញឹមងក់ក្បាល រួចស្រីតូចក៏ឪនបាចទឹកដាក់គេ ហើយរត់គេច។
« លែនស៍! »
« ហាសហា! ចាប់អូនមកហិហិ! » នាងសើចរួចក្បង់ទឹកបាចដាក់គេម្តងទៀត យ៉ុនហ្គី រត់ក្បង់ទឹកបាចដាក់នាង ដេញចាប់រាងស្តើងតាមមាត់ឆ្នេរ។
« ហិហិ តាមចាប់អូនមកហិហិ! នេះនែក!! » រ៉ូហ្វ្រីលែនស៍ លុយទឹកសមុទ្រ ជះទឹកដាក់យ៉ុនហ្គី ហើយរត់ទៅមុខបន្ត ដោយសើចកក្អឹក។
« តែបងចាប់បានអូនមិនរួចខ្លួនទេ! » យ៉ុនហ្គី វាសសក់សើមចេញពីមុខ សើចយ៉ាងមានក្តីសុខ គេលាត់ដៃអាវ សងខាង រត់ទៅតាមនាងពីក្រោយយ៉ាងលឿន។
« អ្ហា៎...»
« ចាប់អូនបានហើយ! »
« ហិហិ! អូនចាញ់ហើយហាសហា! » រាងក្រាស់រត់តាមនាងជាប់ គេលូកដៃឪបនាងពីក្រោយ លើកស្រីតូចពរក្រវីជាច្រើនជុំ នាងសើចក្អាកក្អាយ តោងស្មាគេជាប់ណែន មួយសន្ទុះទើបគេដាក់នាងចុះ តែមិនប្រលែងដៃពីចង្កេះនាងតូចឡើយ។ យ៉ុនហ្គី លើកពរនាងដើរទៅក្នុងទឹក ក្បង់ទឹកដាក់នាងតិចៗ សងសឹកនាងវិញ រ៉ូហ្វ្រីលែនស៍ សើចផងគេចពីគេផង។
« ដាក់អូនចុះ! អូនចង់ដើរ! »
« បងបីកុំឲ្យអូនចុកជើងហើយនៅចង់ដើរទៀត! មិនចាំទេអ្អេស៎ពេទ្យហាមឲ្យអូនដើរយូរម៉ោងពេក ឈរយូរពេក! »
« ចឹងអៀវអូនវិញទៅ! »
« ល្អ!» យ៉ុនហ្គី ដាក់នាងចុះ ឪនបន្ទន់ជង្គង់ឲ្យនាងឡើងជិះលើខ្នងគេៗ ក្រសោបភ្លៅស្រឡូនលើកឡើងកៀវចង្កេះគេជាប់ដោយស្រីតូចស្ទុះស្រវាឪបកស្វាមីជាប់ខ្លាចធ្លាក់។
គេដើរតាមមាត់ឆ្នេរដោយស្រីតូចនៅពីក្រោយលើខ្នង នាងតោងកយ៉ុនហ្គីជាប់ និយាយរឿងប៉ប៉ាច់ប៉ប៉ោចឲ្យគេស្តាប់ ហើយគេក៏ស្តាប់ងក់ក្បាលតិចៗ ជើងក៏ចេះតែដើរៗរហូតថ្ងៃលិចបាត់ ទើបបកក្រោយអៀវនាងដើរទៅរកឡានបើកត្រលប់ទៅវីឡាវិញ។
...........
// មួយសប្តាយ៍ក្រោយមក //
ធ្មេចបើកៗព្រឹកនេះគេត្រូវនាំរ៉ូហ្វ្រីលែនស៍ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដើម្បីតាមដានសុខភាពទារក និងព្រឹកនេះពួកគេអាចដឹងពីភេទក្មេងបានហើយថាជាក្មេងប្រុសឬក៏ក្មេងស្រី។ យ៉ុនហ្គី ក្រោករៀបចំខ្លួនឯងរួចស្អាតបាតទើបដាស់នាងតូចឲ្យក្រោក គេលើកបីនាងទៅបន្ទប់ទឹកងូតទឹក ដុសធ្មេញ ស្លៀកខោអាវឲ្យមួយចប់ រ៉ូហ្វ្រីលែនស៍នៅតែគេងមិនទាន់ភ្ងាក់ទៀត។
« បើកទ្វារ! » សម្លេងគ្រលបន្លឺតិចៗស្របក្នុងដៃបីភរិយាដាក់ចូលឡានលីម៉ូស៊ីន រីឯស្រីបម្រើជំនិតក៏កាន់កាបូបរបស់របរឲ្យចៅហ្វាយយកដាក់ក្នុងឡាន ។
ង៉ោងងង!!
ឡានបើកចេញទៅផុតរបងវីឡាចាប់ផ្តើមបិទភ្លាម ដើម្បីការពារសុវត្ថិភាពរបស់មនុស្សរស់នៅក្នុងវីឡា ចំណែកកូនចៅអង្គរក្សប្រចាំការនៅខាងក្រៅក៏រៀបចំចាកចេញទៅតាមការពារសុវត្ថិភាពរបស់ចៅហ្វាយផងដែរ។
នៅក្នុងឡានលីម៉ូស៊ីនឯណោះវិញ រ៉ូហ្វ្រីលែនស៍ គេងកើយខ្នើយទន់ល្មើយ ដណ្តប់ភួយក្រាស់ មានដៃមាំនៅចាំទះស្មានាងតិចៗ ទើបនាងនៅគេងស្កប់មិនព្រមភ្ងាក់។ រហូតឡានបើកចូលមន្ទីរពេទ្យ ជិះកាត់ផ្លូវទួលទើបនាងបើកភ្នែកព្រឹមៗ សម្លឹងមុខស្វាមីទាំងរមួលខ្លួនពេញឡាន។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
