Ep65

37 2 0
                                        

កូនចៅយ៉ុនហ្គី ញ៉ាក់ៗណាស់🤭🤭

រ៉ូហ្វ្រីលែនស៍ អង្គុយសើចយ៉ុនហ្គី ឡើងចុកពោះសៀតៗ នាងមិនដែលឃើញគេស្លន់ស្លោរ ខ្លាចនាងខឹងគេបែបនេះទេ ទោះកាលពីមុននៅទាក់ទងគ្នា គេយកចិត្តទុកដាក់បារម្ភពីនាងមែន ក៏មិនដែលទទួលបានអារម្មណ៍ថាគេខ្លាចនាងនឹងខឹងគេនោះទេ។ ស្រីតូចញញឹមឡើងរួយមាត់ទើបសម្រូតខ្លួនសម្ងំគេងយកកម្លាំង ចាំប្តីមកវិញរករឿងប្តីតទៀត។

យ៉ុនហ្គី ចុះមកដល់ខាងក្រោមមន្ទីរពេទ្យដើរតម្រង់ទៅរកម៉ាតក្បែរនេះ ដើម្បីទិញទឹកដោះគោឲ្យប្រពន្ធ គេប្រមូលទិញគ្រប់ម៉ាកយីហោ គ្រប់ប្រ៊េន ដាក់ចូលកន្រ្តកយកទៅគិតលុយ ធ្វើឲ្យបុគ្គលិកឆ្ងល់សង្ស័យជាខ្លាំង តែមិនហ៊ានសួរដេញដោល ព្រោះមុខយ៉ុនហ្គី សង្ហារពេកខាបដួងព្រលឹងអស់រលីងតែម្តង។ យ៉ុនហ្គី គិតលុយរួចក៏ដើរយួរថង់ទឹកដោះគោប្រហែល១០គីឡូ ដើរចូលជណ្តើរយន្តសំដៅទៅបន្ទប់ប្រពន្ធ។

កែវភ្នែករវាស សញ្ជាតិជាមនុស្សពូកែសង្កេត គេមើលដឹងថាមានមនុស្សប្លែកមុខ កំពុងលបតាមដានខ្លួន ហើយមិនមែនមានតែម្នាក់ពីរនាក់នោះទេ គឺមានច្រើននាក់។ យ៉ុនហ្គី ដើរចេញពីជណ្តើរយន្ត ប្តូរទៅឡើងតាមជណ្តើរជើង ដើម្បីរាប់ចំនួនមនុស្ស ក៏ឆ្លៀតខលទៅគ្រីស ឲ្យយកមនុស្សមកកាន់មន្ទីរពេទ្យ សម្រាប់ការពារសុវត្ថិភាពរ៉ូហ្វ្រីលែនស៍ និងកូនក្នុងផ្ទៃនាង ក្នុងនោះក៏មានម៉ាដាមម៊ែដឺសិន ម្នាក់ផងដែរ។ ប៉ុន្តែគេអាចទម្លាក់ក្តីបារម្ភពីម៉ាដាមបាន ព្រោះមានបេននៅជាមួយម៉ាដាមជាប់គ្រប់ពេល គេទុកចិត្តបេន ក្នុងការថែទាំសុវត្ថិភាពម៉ាដាម។

យ៉ុនហ្គី ចូលមកក្នុងបន្ទប់សម្រាករបស់ប្រពន្ធ ឃើញនាងកំពុងតែគេងលក់ គេដើរទៅក្បែរគ្រែចុចប៊ូតុងហៅជំនួយ ប្រញាប់ដាស់នាងរួចលើកបីនាងថ្នមៗ ដោះអាវក្រៅគេពាក់លើខ្លួននាងយ៉ាងជិត។
« មានរឿងអីហ្នឹង? » សម្លេងនាងខ្សោយៗព្រោះជាតិថ្នាំទើបជ្រាបចូល នាងបើកភ្នែកសឹងតែមិនរួច ខ្លួនទន់ដូចចាហួយ គេសុខៗមកចាប់បីនាង ទាំងមិននិយាយអីបន្តិច បើសិនបើកភ្នែកហើយមិនមែនជាគេ នាងស្រែកបែកបន្ទប់ទៅហើយ។

" Dark paradise  " Where stories live. Discover now