Ep64

32 2 0
                                        

ដីមិនខ្លាច មេឃមិនរអា តែបងម៉ាហ្វៀខ្លាចប្រពន្ធ 🤣🤣

   យ៉ុនហ្គី ត្រូវអាម៉ាស់មុខជាលើកទីមួយ ត្រូវគ្រូពេទ្យស្តីឲ្យផាំងៗ ថែមទាំងប្រពន្ធអង្គុយសើខកក្អឹក ដូចសប្បាយចិត្តដែលឃើញគេស្តីឲ្យប្តី។
« ហិហិ! »
« លែនស៍! បងសួរអូនមួយ! » យ៉ុនហ្គីត្រសុលមករកនាងតូចម្តងទៀត គេមានរឿងចង់និយាយជាមួយនាងឲ្យច្បាស់ ហើយចង់ដឹងចម្លើយពីនាងពេលនេះភ្លាមៗដូចគ្នា។  នាងតូចងក់ក្បាលតិចៗនៅស្ងៀម រង់ចាំស្តាប់គេសួរ ទាំងបុកពោះផើតៗ។
« អូនមានអារម្មណ៍បែបណាពេលដឹងថាមានកូន? » គេចង់ដឹងពីនាង ព្រោះគេចង់បានកូនស្រាប់ហើយពេលដឹងដំណឹងរួចរិតតែសប្បាយចិត្ត។ ប៉ុន្តែនាងវិញ នាងតែងតែនិយាយថាមិនចង់មានកូន មិនចង់បានកូនជាឈាមរបស់គេ ទើបគេខ្លាចថានាងមិនសប្បាយចិត្ត។

« និយាយមិនចេញទេ! មានអារម្មណ៍ថាភ័យបន្តិច អរបន្តិច ពេលដឹងថាមានជីវិតតូចមួយកំពុងតែលូតលាស់នៅក្នុងរាងកាយរបស់ខ្ញុំ ការភ័យខ្លាចក៏ចាប់ផ្តើមមានឡើង ខ្ញុំខ្លាចថាខ្លួនឯងមើលថែជីវិតតូចមួយនេះមិនបានល្អ! ខ្ញុំកក់ក្តៅក្នុងចិត្ត ព្រោះកំពុងតែមានសាច់ញាតិ ជាប់សាច់ឈាមនឹងគ្នា ខ្ញុំបារម្ភថាគេនឹងមានសុខភាពល្អដែរទេ? តើជាអារម្មណ៍រំភើបឬក៏ជាអ្វី? ខ្ញុំគ្រាន់តែដឹងថាខ្ញុំនឹងមើលថែគេឲ្យបានល្អបំផុត មិនឲ្យក្មេងម្នាក់នេះឈឺចាប់ មិនឲ្យគេឯកានោះទេ! » រ៉ូហ្វ្រីលែនស៍ និយាយផងដាក់ដៃអង្អែលពោះខ្លួនឯងថ្នមៗ នាងសឹងតែមិនជឿថានាងកំពុងតែមានផ្ទៃពោះ នៅក្នុងពោះនាងកំពុងតែមានកូនជីវិតមួយជ្រកកោនក្នុងរាងកាយរបស់នាងទេ។

« ពេលនេះយើងមានកូនហើយ បងចង់មើលថែអូននិងកូន ដោយល្អបំផុតហើយបងក៏ឈប់រកស៊ីខុសច្បាប់ទៀតដែរ! តើអូននឹងផ្តល់ឪកាសឲ្យបងម្តងបានទេ? បងចង់មានគ្រួសារពេញលេញជាមួយអូន បងស្រលាញ់អូនណាស់ មិនចង់បាត់បង់អូនទេ ឲ្យតែអូនផ្តល់ឪកាសឲ្យបង អូនឲ្យបងធ្វើអីក៏បងព្រមដែរ! »

« យ៉ាងណាក៏ពួកយើងនៅជាប្តីប្រពន្ធក្នុងអេតាស៊ីវិល! ទោះខ្ញុំចង់រត់គេចក៏គេចមិនផុត! » នាងនិយាយទាំងដៃកាន់ក្រដាសអេកូនដៃម្ខាងអង្អែលពោះថ្នមៗ មានអារម្មណ៍កក់ក្ដៅដែលដឹងថារាងកាយនាងមានជីវិតថែមម្នាក់ទៀត នាងក៏លែងឯកា។ ទោះពេលនេះបេះដូងនាងនៅជាប់ឃាំងមួយកន្លែងត្រង់បន្ទាត់ស្នេហាគេនិងនាង ប៉ុន្តែពួកគេមានឈ្មោះជាប្តីប្រពន្ធស្របច្បាប់ ត្បិតតែនាងមិនទាន់ស្រុះស្រួលគ្នាជាក់លាក់ គេក៏នៅមើលថែនាង បង្ហាញប្រាប់នាងបានថាគេប្រែប្រួលជាមនុស្សចាស់ទុំ បោះបង់គំនុំចោលហើយ។

« បងដឹងកំហុសហើយលែនស៍ បងសូមទោសអូនចេញពីចិត្ត អូនផ្តល់ឪកាសសម្រាប់បងអាចប៉ះប៉ូវនូវកំហុសរបស់បង់ផងបានទេ? បងនឹងសងអូនវិញទាំងអារម្មណ៍ពីមុនៗ ពេលវេលា និងគ្រប់យ៉ាងដែលបងបានធ្វើខុសលើអូន! »
« អារម្មណ៍ល្អៗលែងមានទៀតហើយយ៉ុន...» នាងនិយាយទាំងមុខស្ងួត នាងនៅចាំគ្រប់យ៉ាង ចងចាំរាល់ដំណក់ទឹកភ្នែកដែលស្រក់ហូរ រាល់វិនាទីដែលនាងភ័យខ្លាចស្ទើរតែឆ្កួតគ្រប់ពេលដែលគេបំភ័យ គំរាមនាង ទំនុកចិត្តលើគេក៏លែងមានឲ្យទៀតដែរ។

« បងនឹងជួសជុល! បងនឹងធ្វើឱ្យអូនមានអារម្មណ៍ល្អៗ ការចងចាំល្អៗរវាងពួកយើងម្តងទៀត! » គេទទូចលួងលោមសុំការលើកលែងពីនាងម្តងទៀត។
« ពួកយើងមិនអាចបន្ត មិនអាចចាប់ផ្ដើមជាថ្មី! »
« ដរាបណាបងមានដង្ហើម បងនៅមានឪកាស! » សម្តីម៉ាត់ៗរបស់យ៉ុនហ្គី ធ្វើឲ្យនាងតូចនៅស្ងៀមស្ងាត់ មិនមាត់មិនក កែវភ្នែកញ័រតិចតួច មិនហ៊ានសម្លឹងមើលចំមុខគេ ម្រាមដៃញ័រ ក្តាប់ចូលគ្នា បបូរមាត់ខ្ចឹបមិនឆ្លើយតបត ទាល់តែយ៉ុនហ្គី លូកទៅចាប់ប្រអប់ដៃនាងមកកាន់។

« អូនអស់ចិត្តស្រលាញ់ពីបងហើយមែនទេ? » គេផ្អៀងក មើលមុខនាងចំៗ
« អត់ទេ! នៅស្រលាញ់ដដែរ! គ្រាន់ចង់ខឹងឲ្យយូរៗ»
« ខឹងប្តីយូរពេកមិនល្អទេ ពេទ្យថាកូនកើតមកមិនស្អាត! មកស្រលាញ់ប្តី ឈប់ខឹងប្តីវិញទៅប្រពន្ធ បងស្រលាញ់ប្រពន្ធជាងគេ! » យ៉ុនហ្គី ឡើងមកអង្គុយលើគ្រែជាមួយនាង ក្រសោបឪបប្រពន្ធទាំងសប្បាយចិត្តក្រោយដឹងថានាងមិនបានឈប់ស្រលាញ់គេ។

« ខឹងប្តីម្តងៗប្តីឲ្យលុយចាយច្រើនៗ ចេះតែចង់ខឹង! សង្ស័យកំណើតកូននេះចូលចិត្តចាយលុយហើយមើលទៅ!  »

« លុយបងមានមិនខ្វះ អូនចាយតាមចិត្តទៅ តែកុំខឹងបងទៀតណា៎! អូនខឹងម្តងៗបងពិបាកលួងណាស់ លួងម្តងៗអស់វីឡាមួយក៏មាន! »
« នរណាធ្វើឲ្យខឹង? »
« បងៗ បងសុំទោសៗ! បងស្រលាញ់អូន! »
« កូនឃ្លានទឹកដោះគោ! គេចង់ញាំទឹកដោះទៅទិញឲ្យមក! » នាងចង់ផឹកខ្លួនឯង តែប្រាប់ថាកូនអ្នកឃ្លាន  នាងមិនដឹងហេតុអីក៏និយាយចេញបានទេ ដឹងតែអារម្មណ៍ពេលនេះចង់ផឹកទឹកដោះគោមែន។

« បានៗប្រពន្ធ ចាំប្តីទៅទិញភ្លាម! ចាំបងបន្តិចណា៎! » គេតាមចិត្តនាងក៏ស្ទុះចុះពីគ្រែមួយរំពេច ស្រវាអាវក្រៅពាក់លើខ្លួន ដើម្បីទៅទិញរបស់ដែលប្រពន្ធចង់ញាំ មិនបង្អង់យូរឡើយ ខ្លាចប្រពន្ធម៉ួម៉ៅឡើងមកពិបាកលួងទៀត។
_____
ធ្លាប់តែខ្លាំងក្លាអស់មាសត្រូវ មកចាញ់ច្រាបបារមីប្រពន្ធអីណា😔

" Dark paradise  " Where stories live. Discover now