« អាយ៉ុនវាមកដល់នៅ??»
« មកដល់ហើយទាន! »
និយាយមិនទាន់ចប់ផង ដំណើរញាប់ៗរបស់អ្នកខ្លះក៏មកដល់កៀនជញ្ជាំងកន្លែងខោនធឺ ទាំងក្នុងដៃកាន់កាំភ្លើងជាប់។
« មានអាឆ្កែណាទៅញ៉ែនាងឬអត់? »
« គ្មានទេ! បើមកយឺតជាងហ្នឹងប្រហែលមាន! » និយាយចប់គេដៀងភ្នែកទៅខាងលើ យ៉ុនហ្គីក៏ងាកមើលតាមក៏ឃើញកូនចៅឧត្តមសេនីយ៍ កំពុងសម្លឹងចុះក្រោម។
« ឯណាលែនស៍? » យ៉ុនហ្គីអន្ទះសារជាខ្លាំង គេឃើញរូបនាងដែលពួកម៉ាកផ្ញើមកសឹងគាំងបេះដូង។
ប្រពន្ធគេស្លៀករ៉ូបរឹបរាងខ្លីញ៉ាក់សាច់ហើយរាំក្រលែងចង្កេះកណ្តាលវាល។
« នោះ!!! » គេបូញមាត់ទៅលើឆាក ដែលនាងតូចកំពុងក្រវីសក់រាំក្បែរបង្គោលដែក គេឃើញហើយឡើងស្លុតចិត្ត មិនស្មានថានាងស្រវឹងដល់ថ្នាក់នេះឡើយ។
យ៉ុនហ្គី ដើរជ្រែកកណ្តាលហ្វូងមនុស្សសម្តៅទៅរកគោលដៅនៅបង្គោលដែកកណ្តាលឆាកទាំងមុខស្មើរធេង។ គេឃើញនាងរាំសប្បាយក្អាកក្អាយទាំងរាងកាយកំពុងត្រូវបានអ្នកផ្សេងប៉ះពាល់ នាយក្តាប់ដៃឡើងណែនគុំជាខ្លាំង គេសឹងបាញ់កម្ទេចដៃប្រុសៗដលប៉ះប្រពន្ធគេណាស់។
« អ៊ូយយ! » នាងតូចស្រែកតិចៗពេលត្រូវនរណាចាប់អូសទាញពីលើឆាកចុះក្រោមទាំងប្រផិតប្រផើយ នាងរបូតស្បែកជើងអស់រលីង បើកភ្នែកសម្លឹងមើលមុខអ្នកចាប់ទាញនាង ប្រុងនិងជេពេញៗមាត់តែក៏ប្រែទៅជាសើចកខិកទៅវិញ។
« នរណាគេនេះ?? អ្ហា៎...មីន យ៉ុនហ្គី!! គឺមីន យ៉ុនហ្គីពិតមែន!! » រ៉ូហ្វ្រីលែនស៍ ស្ថិតនៅក្នុងកាលៈទេសៈស្រវឹងវង្វេង ចាប់ក្តោបមុខយ៉ុនហ្គី រួចសើចខិៗ ថែមទាំងទាញកញ្ចឹងកគេមកថើបននៀលខ្សឺតៗ ដល់ថ្នាក់គេឈរធ្មឹងឡើងព្រឺសម្បុរ ព្រោះនាងមិនធ្លាប់ធ្វើបែបនេះដាក់គេ។
« ហេតុអីផឹកច្រើនដល់ថ្នាក់នេះ? ហើយកាន់ស្អីជាប់ដៃ? » គេទាញកញ្ចប់សូកូឡាពីដៃអតីតប្រពន្ធមកមើលឲ្យច្បាស់ ហើយក៏ច្បាស់លាស់ផងដែរថាកញ្ចប់សូកូឡានេះជាថ្នាំញៀន។
« ចឹងបានបែកសតិណាស់! » គេខាំមាត់ខ្នាញ់ខ្លាំងណាស់ ព្រោះនាងលូកដៃចូលនឹងពពួកគ្រឿងញៀនដែលមិនសាកសមជាមួយនឹងនាងសោះឡើយ។
« មានអ្វីឬអត់?? » មិត្តសម្លាញ់ដើរមកពាំងផ្លូវពេលយ៉ុនហ្គី បីរ៉ូហ្វ្រីលែនស៍ចេញពីក្លឹបដោយអាវក្រៅគេគ្របក្បាលនាងជិត ចំណែកមាឌតូចសម្ងំឪបក យ៉ុនហ្គីស្អិតបេះមិនចេញ។
« មិនដឹងអាឆ្កែណាទេ ឲ្យថ្នាំញៀនទៅនាង! អាលូវបែកសតិបាត់ហើយ! » គេសម្លក់មិត្តសម្លាញ់ទាំងញ័រថ្គាមទទ្រើត។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
