ពួកគេជជែកគ្នាលេងយ៉ាងយូរ ប្រហែលពីរម៉ោង ទើបត្រលប់ទៅវិញ ចំណែកបេន មានតួនាទីនៅមើលថែម៉ាដាមដូចរាល់ដងអិញ្ចឹង។ នៅតាមផ្លូវត្រលប់ទៅវីឡាវិញ ពួកគេស្ងៀមស្ងាត់រៀងខ្លួន គ្មាននរណានិយាយអ្វីមួយម៉ាត់ យ៉ុនហ្គី ផ្តោតលើការបើកឡាន ចំណែករ៉ូហ្វ្រីលែនស៍ អង្គុយអានអ៊ីម៉ែលដែលលូស៊ី ផ្ញើមកទាក់ទងនឹងការងារ។
យ៉ុនហ្គី បត់ឡានជិះតាមស្ពានជុំវិញសមុទ្រ ដែលនៅតាមដងផ្លូវងងឹតស្លុបគ្មានអ្នកឆ្លងកាត់ ព្រោះជាតំបន់ដាច់ស្រយោល យូរៗមានអ្នកទេសចរណ៍ដើរកម្សាន្តឆ្លងកាត់ម្តងម្តាល ហើយយ៉ុនហ្គី ក៏ទទួលញ្ញណដឹងថាកំពុងមានគ្រោះថ្នាក់។ គេបង្វិលកញ្ចក់ឡានក៏ឃើញមានម៉ូតូមួយគ្រឿងបើកតាមពីក្រោយ ដោយជិះគ្នាពីរនាក់ ស្លៀកឈុតខ្មៅក្រិប។
ឆ្លងតាមបទពិសោធន៍ពីមុនៗ ដឹងច្បាស់ថាជាពួកឃាតកតាមយកជីវិតគេ យ៉ុនហ្គី ក៏មានផែនការណ៍គេចពីឃាតកទាំងពីរនាក់នោះ ជាសំណាងដែលចូលមកដល់ទឹកដីរបស់គេ ភូមិសាស្ត្រនៅទីនេះគេស្គាល់ច្បាស់ដូចថ្ងៃ។
« លែនស៍ ដាក់ខ្សែរក្រវ៉ាត់ឲ្យជាប់! » យ៉ុនហ្គី និយាយប្រាប់ប្រពន្ធរួចចុចបន្ទាបកៅអីរបស់លែនស៍ ឲ្យទាបការពារកុំឲ្យត្រូវគ្រាប់កាំភ្លើង។ នាងតូចបិទលេបលេតទុក ធ្វើតាមសម្តីគេភ្លាម។ ដៃនាងក្តាប់ខ្សែរក្រវ៉ាត់ឡើងជាប់ស្អិត កែវភ្នែកក៏ឃើញថាមានម៉ូតូមួយគ្រឿងបើកមករកពួកគេយ៉ាងជាប់ប្រកិតផងដែរ។
*ផាំងងងង!!
សម្លេងកាំភ្លើងបន្លឺឡើងក្រោយពីឡានយ៉ុនហ្គី បត់ដល់ផ្លូវកោង ឃាតកឡើងកាំភ្លើងបាញ់ទៅរកកង់ឡាន តែបាញ់មិនត្រូវ ហើយឃាតកក៏ស្មានមិនដល់ថា ឡានយ៉ុនហ្គី មានហ្វាភ្លើងក្រោយ ដែលគេចុចបើកភ្លាមចាំងភ្នែកឲ្យពួកគេរកមើលអ្វីមិនឃើញ។
*ស្នុបបបប!
យ៉ុនហ្គី ចុចទទម្លាក់កញ្ជក់ឡានបាំងក្រោយ ដកកាំភ្លើងភ្ចុងទៅឃាតក កេះកៃបាញ់មួយគ្រាប់ ដោយគ្មានសំឡេងបាញ់ចំដើមទ្រូងខាងឆ្វេងរបស់អ្នកបើកម៉ូតូ បណ្តាលឲ្យដួលម៉ូតូកណ្តាលផ្លូវ ប្រកាច់ប្រកិនទាំងពីរនាក់។
« យ៉ុនហ្គី....»
« កុំភ័យដល់ផ្ទះពួកយើងឥឡូវហើយ!! » គេនិយាយលួងនាង ទម្លាក់កាំភ្លើងចុះ ក្រសោបប្រអប់ដៃនាងតូចជាប់ ធ្វើឲ្យនាងកក់ក្តៅ ឈប់ភ័យខ្លាចបន្តទៀត។ ហើយមិនយូរប៉ុន្មានពួកគេក៏បានមកដល់វីឡា ដោយមានកូនចៅឈររង់ចាំបើកទ្វាររបងឲ្យរួចជាស្រេច។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
