Ep52

44 3 0
                                        


   ពាក្យចចាមអារ៉ាមនិយាយពីប្តីប្រពន្ធមួយគូរ ដែលប្រពន្ធជាតារាម៉ូដែលនៅបន្តការផ្សាយរឿងមិនល្អ ដែលជះឥទ្ធិពលអាក្រក់ដល់វិស័យអាជីពសិល្បៈចំពោះរ៉ូហ្វ្រីលែនស៍។ នាងព្យាយាមស្ងាត់មិនតបត ទៅនឹងពាក្យចរចាអារ៉ាមទាំងនោះ ប្រឹងប្រែងធ្វើការឲ្យខ្លាំង ដើម្បីទទួលបានលទ្ធផលដែលល្អ។ ប៉ុន្តែមិនថានាងខំគេចពីសង្គមព័ត៌មានប៉ុណ្ណានោះទេ មនុស្សដែលរួមអាជីពជាមួយក៏ឆ្លៀតសួរនាងពីរឿងអាស្រូវក្នុងព័ត៌មាននោះដែរ ទាំងវាមិនមែនជារឿងពិត។

« អូនលែនស៍! នេះកាហ្វេរចាស៎! » រាមច្បង មីន ដូរីសា ដើរទាំងស្នាមញញឹមកាន់កែវកាហ្វេរដាក់លើតុជិតដៃនាងតូច ព្រមទាំងទម្លាក់គូថអង្គុយកៅអីក្បែរៗស្រីតូចកំពុងមានរឿងអាស្រូវនាពេលនេះ។

« អរគុណបង! » នាងញញឹមតបវិញបន្តិច រួចក៏ងាកអូសមើលព័ត៌មានបន្តទៀត។ ចំណែកដូរីសា ឃើញបែបនេះក៏ដកទូរស័ព្ទចេញពីភ្នែកនាង និងនិយាយបន្ត។
« កុំទៅខ្វល់ពីពួកអស់ហ្នឹងពេកអី! វាគ្មានប្រយោជន៍ទេ វាកំពុងធ្វើឲ្យយើងក្តៅក្រហាយនឹងចេញទៅតតាំងជាមួយពួកវា ចុងក្រោយអ្នកដែលខាតបង់គឺជាយើងខ្លួនឯង! »
« ខ្ញុំព្យាយាមស្ងាត់ហើយបង! តែពួកគេមិនព្រមឈប់សោះ! »
« ធ្វើការងារយើងឲ្យតែល្អទៅ បើយើងមិនចាប់អារម្មណ៍តបតទៅពួកវាទេ មិនយូររឿងនឹងស្ងាត់! » ម្រាមដៃស្រឡូនៗ លើកអង្អែលស្មារ៉ូហ្វ្រីលែនស៍ តិចៗមុននឹងមានមនុស្សចូលមកបន្ថែម ដែលជាក្រុមជាងផាត់មុខសម្រាប់តួ។

« ហាយអូនរីសា អូនលែនស៍!! »
« សួស្តីបងៗ! » ពួកនាងតបវិញ រួចក៏អង្គុយតាមកន្លែងរៀងខ្លួន ត្រៀមឲ្យជាងធ្វើមុខធ្វើសក់សម្រាប់ថតផលិតផលបន្ត។
« ព្រឹកមិញបងអូសឃើញព័ត៌មានថ្មី ពីអូនលែនស៍! តើរឿងវាយ៉ាងម៉េចវិញទៅលែនស៍?? » ជាងផាត់មុខ មាត់នៅមិនស្ងៀម ក៏ជីកសួរកណ្តាលបន្ទប់តែងខ្លួន ទាក់ទាញចំណាប់អារម្មណ៍អ្នកផ្សេងប្រឹងផ្ទៀងត្រចៀកស្តាប់។

« គ្រាន់តែជាពាក្យប្រឌិតរបស់ពួកចង់បានចំណាប់អារម្មណ៍ពីគេប៉ុណ្ណោះ! ទោះពួកនោះខំបំប៉ោងពាក្យនិយាយអាក្រក់ៗពីអូនលែនស៍ប៉ុណ្ណោះណាបង! » ដូរីសា ឆ្លើយជំនួសរ៉ូហ្វ្រីលែនស៍។

" Dark paradise  " Where stories live. Discover now