មួយសប្តាហ៍ក្រោយមក!
ការថតស្ប៉ត និងថតឈុតសម្លៀកបំពាក់ហ្វេសហ្ស៊ិនសម្រាប់រដូវក្តៅ និងរដូវរងារ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ នៅថ្ងៃថតចុងក្រោយ យ៉ុនហ្គី ក៏មកទទួលនាងតូចដោយផ្ទាល់ អបអរនាងជោគជ័យលើការងារ និងមកទទួលប្រពន្ធត្រលប់ទៅវីឡាវិញ ក្រោយពីនាងតូចគេចវេស មិនចូលផ្ទះជាង២ខែ។
« បងនឹកអូនណាស់!! » រាងក្រាស់ស្ថិតនៅក្នុងឈុតពណ៍ខ្មៅក្រិប អាវកិបឡេវចំហទ្រូងដៃវែងមូលឡើងត្រឹមកំភួនដៃ ខោខ្មៅជើងវែង ឈរក្បែរឡានដោយក្នុងដៃមានបាច់ផ្កាកុលាបស្រស់។
« បងមកដល់តាំងពីពេលណា? » នាងតូចស្លៀករ៉ូបខ្លី វែលខ្នងសខ្ចី ញញឹមពព្រាយដាក់ស្វាមី លូកដៃទទួលផ្កាទាំងអំណរ។
« បងមកដល់មួយសន្ទុះហើយ! អូនញាំអីរួចនៅ? » យ៉ុនហ្គី ញញឹមញ៉ាក់មុខតិចៗ ធ្វើឲ្យស្រីតូចដៀងភ្នែកសម្លឹងមើលគេ។
« កអាវបងប្រឡាក់អី? » នាងជ្រួញចិញ្ចើមឈោងដៃទៅបបោសកម្ទេចម្សៅសៗ ជាប់លើអាវរបស់គេ ទាំងមន្ទិល។
« ប្រហែលកម្ទេចរបស់ផ្កាហើយ! តោះចូលឡានទៅ! »
« អ្ហឹម... » នាងញញឹមងក់ក្បាលឡើងឡានលីម៉ូស៊ីន ពណ៍ខ្មៅរលោង បើកបរដោយគ្រីស នៅខាងមុខជាមួយអង្គរក្សម្នាក់ទៀត។ យ៉ុនហ្គី លូកដៃទាញរនាំងបាំងបិទជិតរវាងចន្លោះអ្នកខាងមុខនឹងខាងក្រោយ ដូច្នេះអ្នកបើកបរមិនអាចស្តាប់ឮ ការសន្ទនាអ្នកខាងក្រោយនិយាយគ្នាឡើយ។
« យ៉ុន បងកើតអីទេ? ថ្ងៃនេះបងប្លែក! » មិនមែនខានចួបគ្នាយូរនាងចម្លែកអារម្មណ៍ឡើយ ប៉ុន្តែថ្ងៃនេះគេប្លែកៗពិតមែន ដល់ថ្នាក់នាងបារម្ភផងសង្ស័យផង។
« កើតជំងឺនឹកប្រពន្ធពេក! ប្រពន្ធអត់នៅវីឡា២ខែ បងចង់កើតឆ្កួត អ្ហឹម... » យ៉ុនហ្គី ស៊ូកដៃលើកត្រគៀកនាងតូចដាក់លើភ្លៅគេ ឪនឈ្មុលថើបថ្ពាល់នាងក្រញិចតិចៗរបៀបមនុស្សនឹកនាខ្លាំង។
« នឹកអីនឹកម្ល៉េះអ្ហឹម... យ៉ុន អូនដកដង្ហើមមិនចេញ! » គេថើបនាងផង ឪបរឹតនាងស្អិត រឹតណែននាងសឹងដាច់ខ្យល់ម្តងៗ។
« អូនមិនជឿបង? ចាំបងបង្ហាញថាបងនឹកអូនប៉ុណ្ណា! » យ៉ុនហ្គី និយាយចប់ទាញដៃស្រីតូចមកថើបខ្សឺតៗ ក្រសោបមុខតូចច្រឡឹងថើបជញ្ជក់បបូរមាត់ថ្នមៗ ដៃម្ខាងឪបចង្កេះនាងអង្អែលលូកស្ទាបរាវទៅដល់គល់ភ្លៅស្រលូន ស៊ូកម្រាមដៃក្រោមរ៉ូបខ្លីស្ទាបបបោសសាច់សទន់ម៉ត់ អង្អែលហួសទៅដល់ត្រគៀកនាងក្រមុំ។ រ៉ូហ្វ្រីលែនស៍ ដាក់ដៃលើស្មាគេ ពើតពើងបង្ហើបត្រគៀកតាមការលួងលោមថ្នាក់ថ្នមរបស់ស្វាមី នាងបើកភ្នែកធំៗពេលគេច្បាមសាច់ត្រគៀកនាងច្របាច់ខ្ញាំខ្លាំងៗ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
