យប់នេះរ៉ូហ្វ្រីលែនស៍ គេងមិនលក់ គេងរសាប់រសល់ ប្រែទៅប្រែមកលើគ្រែពេញមួយយប់ នៅពាក់កណ្ដាលអធ្រាត្រនាងងើបដើរទៅមើលមាត់បង្អួចក្រែងបានឃើញឡានយ៉ុនហ្គី ត្រលប់មកវិញ តែនៅតែមិនឃើញដដែរ។
ព្រឹកព្រលឹមស្រាងៗមាឌតូចរៀបចំខ្លួនទៅធ្វើការតាមទម្លាប់ក៏មិនឃើញយ៉ុនហ្គី កូនចៅគេទាំងអស់ឃើញនាងក៏ឪនគោរព បន្តកិច្ចការពួកគេបន្តទៀត មើលទៅដូចជាគ្មានរឿងអីកើតឡើង។ តែនាងមានអារម្មណ៍ចម្លែកៗ ចៅហ្វាយបាត់មួយយប់ កូនចៅនៅធម្មតា ឬក៏គេមកវិញហើយនាងមិនបានដឹង?
« គេមិនចង់ចួបខ្ញុំទេដឹង? » បបូរមាត់តូចបន្លឺសម្លេងខ្សៀវៗរួចក៏ចាកចេញទៅកន្លែងថតបាត់ដោយលូស៊ី ជាអ្នកមកទទួល។
យប់ចេញពីកន្លែងថត នាងក៏ឃើញគ្រីស ឈរក្បែរឡានខ្មៅ រង់ចាំទទួលនាងទៅផ្ទះ នាងមានអារម្មណ៍សប្បាយចិត្តបន្តិចឃើញជំនិតគេនៅទីនេះ បញ្ជាក់ថាយ៉ុនហ្គីនៅផ្ទះ គេមកវិញហើយ គេចង់ចួបនាងទើបឲ្យជំនិតមកទទួលបែបនេះ។
« ចៅហ្វាយរង់ចាំលោកស្រីនៅវីឡាទាន៎! សូមអញ្ជើញលោកស្រី! » គ្រីស និយាយដោយសហភាព និងបើកទ្វារឡានរង់ចាំឲ្យរ៉ូហ្វ្រីលែនស៍ ចូលក្នុងឡាន។
« គេមកវិញម៉ោងប៉ុន្មាន? »
« គាត់ទើបតែមកដល់មុននេះបន្តិចទេលោកស្រី ទើបប្រញាប់ឲ្យខ្ញុំទៅទទួលលោកស្រីភ្លាម! »
« អ្ហឹម...» នាងក្រហឹមបន្តិច ទើបងាកមុខទៅមើលទេសភាពតាមដងផ្លូវនាពេលរាត្រី ដែលទីក្រុងទាំងមូលចាប់ផ្តើមបើកភ្លើងភ្លឺជញ្ចោចជញ្ជែងពេញទីក្រុង។
.......
ឡានពណ៍ខ្មៅបើកចូលក្នុងវីឡាដ៏ប្រណីត ក្រុមមនុស្សប្រុសស្លៀកឈុយពណ៍ខ្មៅដើរមកបើកទ្វារឡានជូនចៅហ្វាយស្រីដោយឪនមុខចុះមិនហ៊ានងើបសម្លឹងមើលប្រពន្ធចៅហ្វាយចំឡើយ។ រាងតូចច្រឡឹងស្លៀករ៉ូបពណ៍ក្រហមស្រស់ឆើតឆាយ ស្ពាយកាបូបពណ៍ខ្មៅ ដើរចូលក្នុងវីឡាជាមួយស្បែកជើងកែងចោទពណ៍ក្រហមរលោងស្រិល តម្រង់ទៅបន្ទប់ធ្វើការរបស់ស្វាមី ដោយទឹកមុខមាំ។
« លោកស្រីស្រស់ស្អាតនិងរឹងមាំណាស់! » អ្នកបម្រើក្នុងវីឡាលួចនិយាយសរសើរចៅហ្វាយស្រី មិនថាចូបរឿងអីឡើយពួកនាងមិនដែលឃើញចៅហ្វាយស្រីយំ ឬក៏ទន់ជ្រាយឡើយ សមហើយជាប្រពន្ធម៉ាហ្វៀ មិនញញើតមិនខ្លាចនរណា មុខមាំគ្រប់ពេល។
« ឈប់និយាយដើមចៅហ្វាយរួចទៅស្រោចផ្កាទៅបើទំនេរ! » បម្រើជំនិតរ៉ូហ្វ្រីលែនស៍ មាត់និយាយ ភ្នែកដៀងមើលដំណើរលោកស្រី ដោយគិតក្នុងចិត្តថាលោកស្រីនាងស្គមច្រើនណាស់ ប្រាកដជាចួបរឿងមិនល្អទើបសម្រាកមិនគ្រប់ញាំមិនបាន ឬក៏រវល់ការងារពេកគ្មានពេលសម្រាក។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
