Ep85

40 1 0
                                        


// ក្លឹប //

     រាងក្រាស់ដើរញាប់ៗ បោះជំហានឈានជើងវែងៗចូលទៅក្នុងក្លឹប ដើរសម្តៅទៅជាន់ផ្ទាល់ដី ត្បិតទទួលព័ត៌មានមិនល្អពីសាណា នាងកំពុងមានគ្រោះថ្នាក់ ។

« ចៅហ្វាយ! » គ្រីស រត់ទៅរកយ៉ុនហ្គី ពេលឃើញគេដើរយ៉ាងត្រហេបត្រហប។
« សាណានៅឯណា? »
« អ្នកនាងសាណាគ្មានគ្រោះថ្នាក់ទេចៅហ្វាយ! ពួកខ្ញុំចូលទៅជួយគាត់ទាន់ពេល គាត់មានសុវត្ថិភាពហើយចៅហ្វាយ! » គ្រីស ចាប់ដើមដៃយ៉ុនហ្គី កុំឲ្យគេចូលទៅក្នុងជ្រៅជាងនេះ ព្រោះគេខ្លាចថាសាណានិងចួបយ៉ុនហ្គី ពេលនោះរឿងដែលគេព្យាយាមធ្វើប្រាកដក្លាយជាអសារបង់។

« ឯងច្បាស់ទេថានាងមានសុវត្ថិភាព? បើសិននាងកើតអី សូម្បីតែយើងការពារក្បាលឯងក៏មិនបាន! » យ៉ុនហ្គី និយាយទាំងដកដង្ហើមដង្ហក់ មុននេះសាណាខលមករកគេ នាងយំស្រែកថាមានមនុស្សចាប់ជម្រិតនាង ចង់ធ្វើបាបនាង ទើបគេស្ទុះបើកឡានសឹងបុកមនុស្សទៅហើយទម្រាំមកដល់ក្លឹប។

« ខ្ញុំយកក្បាលខ្ញុំមកធានា! ចៅហ្វាយគួរតែទៅវីឡាទៅទាន៎ ខ្ញុំឮស្រីបម្រីជំនិតលោកស្រីនិយាយថា លោកស្រីកំពុងរៀនធ្វើបង្អែមសម្រាប់ចៅហ្វាយ! » គ្រីសនិយាយទាំងសម្លេងញ័រ ដកដង្ហើមសឹងផុតម្តងៗ គេញ័រដៃ ប្រឹងលាក់ក្រោយខ្នងមិនឲ្យយ៉ុនហ្គី ឃើញ។ គេព្យាយាមពង្វាងមិនឲ្យយ៉ុនហ្គី បានចួបសាណា សង្ឈឹមថាការប្រឹងប្រែងរបស់គេនឹងបានផល។

« ក៏បាន! ឯងមើលទីនេះឲ្យស្រួលបួល ហាមឲ្យកើតរឿងចលាចលម្តងទៀត! »
« បាទបានចៅហ្វាយ! សូមអញ្ចើញចៅហ្វាយ! » គ្រីស ដើរជូនដំណើរយ៉ុនហ្គីទៅដល់មាត់ច្រកចេញពីក្លឹប ហើយឈរមើលទាល់តែឡានចៅហ្វាយបើកចេញទៅផុតទើបគេដកដង្ហើមធូរទ្រូងខ្សោក។

  ស្រមោលស្រីស្រស់ក្នុងឈុតពណ៍ខ្មៅ ពាក់មួកនិងវែនតាខ្មៅក្រិបលេចចេញពីកៀនជញ្ជាំងងងឹត ជាមួយកាបូបស្ពាយធំៗប្រចាំថ្ងៃ នាងឈរក្រោយខ្នងគ្រីស សម្លឹងមើលឡានរបស់យ៉ុនហ្គី បើកចេញពីទីនេះដោយស្នាមញញឹមធូរទ្រូង។

« ធ្វើបានល្អណាស់គ្រីស! » សម្លេងស្រាលស្រទន់បន្លឺតិចៗ រាងក្រាស់ខ្ពស់ស្រឡះ ងាកមកមើលនាងដោយឪនគោរពស្រីស្រស់បន្តិច ទើបនិយាយដោយទឹកមុខមាំ តែបិទបាំងភាពស្លន់ស្លោរមិនបានល្អ។

" Dark paradise  " Where stories live. Discover now