នៅក្នុងផ្សារទំនើបមួយកន្លែងនៃទីក្រុងម៉ាឌ្រីធ ប្រទេសអេស្ប៉ាញ ត្បិតតែយប់ជ្រៅណាស់ទៅហើយក៏មានមនុស្សធ្វើដំណើរឆ្លងកាត់ទិញទំនិញ មានភ្ញៀវចេញចូលមិនឈប់ ត្បិតតែជាទីក្រុងដ៏ស្រស់ស្អាត ទំនើបនិងជាចំណុចទាក់ទាញភ្ញៀវទេសចរណ៍ ថែមទាំងមានជនបរទេសមកទស្សនាច្រើនកុះករ មកមើលប្រពៃណី និងភាពរីកចម្រើននៃប្រទេសដ៏អស្ចារ្យមួយនេះ ដែលមានសំណង់ប្រសាទគួរឲ្យចាប់អារម្មណ៍ជាច្រើននិងវប្បធម៏សំបូរបែប។ រាងតូចសក់ទឹករលកវែងដល់ចង្កេះ ពណ៍ខ្មៅគ្រិបគ្របលើផែនខ្នងសខ្ចីជិតឈឹង ស្លៀកឈុតពណ៍ខ្មៅក្រិប ពាក់វែនតានិងកាន់កាបូបដើរជាមួយដំណើរដ៏ស្វាហាប់ ចេញពីហាងទំនិញមួយកន្លែងសំដៅទៅកន្លែងហាងទំនិញមួយទៀត ក្រោមហេតុផលគឺត្រូវការព័ត៌មានពីគុណភាពផលិតផលនៃទំនិញប្រ៊េនៗទាំងនោះ មុននឹងសម្រេចចិត្តថាគួររួមការងារជាមួយគ្នាដែរឬទេ? ព្រោះតូនាទីនាងជាគ្រប់គ្រងតារាម៉ូឌែល តារាសម្តែងនិង Influencer សម្រាប់ការរួមការងារជាមួយម្ចាស់ផលិតផលផ្សេងៗ។
ថង់ទំនិញពេញដៃ មាឌតូចដើរយួរចង់បាក់ស្មា នាងដើរចេញពីហាងពេជ្រ បម្រុងទៅរកកន្លែងញាំអី ប៉ុន្តែនាងឃើញនៅមុខជណ្តើរយន្តមានក្រុមមនុស្សឈុតខ្មៅច្រើននាក់ មិនដឹងថាពួកគេនឹងធ្វើអីទេ ព្រោះមិនចង់រញ៉េរញ៉ៃ ណាមួយមើលទៅមិនមែននជនសាមញ្ញទើបរាងតូចសុខចិត្តដកខ្លួនដើរវាងទៅជិះជណ្តើរប្រអប់វិញ។ ប៉ុន្តែពេលនាងដើរទៅដល់មាត់ជណ្តើរប្រអប់ ក៏ឃើញថានៅតែមានក្រុមមនុស្សឈុតខ្មៅនៅឈរធ្មឹងៗ ជាង១០នាក់។
« បើមិនធ្លាប់ស្គាល់ទេ ខ្ញុំថាពួកនេះជាកូនចៅយ៉ុនហ្គី ច្បាស់ណាស់!! » បបូរមាត់ក្រហមព្រឿងៗបន្លឺតិចៗ មុននឹងបែរខ្នងដើរចេញទៅរកផ្លូវចេញផ្សេង តែក៏ឃើញមានមនុស្សដើរបុកស្មានាងពីក្រោយខ្នង បណ្តាលឲ្យរបស់របរក្នុងដៃនាងជ្រុះខ្ចេចខ្ទី។
« ស្លាប់ហើយ! » បបូរមាត់តូចបន្លឺស្រាលៗពេលឃើញអ៊ីវ៉ាន់ក្នុងដៃជ្រុះលើឥដ្ឋអស់រលីង នាងប្រញាប់បន្ទន់ជង្គង់ឪនរើសម្តងមួយ ដោយមានដៃមួយជួយរើសថង់អ៊ីវ៉ាន់ឲ្យនាងផងដែរ លូស៊ីមិនបានចាប់អារម្មណ៍សង្កេតមើលគេនោះទេ គ្រាន់តែញ្ញណនាងដឹងថាគេមិនធម្មតា មើលទៅជាអ្នកមានឥទ្ធិពលម្នាក់។
« មានត្រូវត្រង់ណាទេ? មុននេះខ្ញុំមិនបានប្រយ័ត្ន! » គេងើបមុខសួរនាងទាំងពាក់វែនតាខ្មៅ ឃើញមុខឡូយៗសង្ហារតែគ្មានពាក្យសូមទោសរួច ស្រីស្រស់ក្តៅចិត្តមិនស្ទើរ តែក៏មិនចង់បង្ករឿងទើបបិទមាត់ស្ងាត់ជ្រាប ឆក់យកថង់ទំនិញរបស់ខ្លួនរួចដើរចេញទៅបាត់ទុកឲ្យនាយកម្លោះនៅជ្រួយចិញ្ចើមឆ្ងល់អេសក្បាលម្នាក់ឯង។
« ចៅហ្វាយមិនអីទេឬបាទ? »
« គ្មានអីទេ! ទៅស៊ើបពីមនុស្សស្រីមុននេះមក! យើងចង់ចួបនាងម្តងទៀត! » ហ្វីលីព និយាយចប់ដើរចូលក្នុងជណ្តើរយន្តប្រអប់ដោយឬកពារឡូយៗ គេចងចាំមុខនាងទុក សួរមិនឆ្លើយ ហ៊ានវ៉ៃឬកដាក់គេបែបនេះ គេចូលចិត្ត។
........
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
