Ep-96

28 1 0
                                        


« លែនស៍... » យ៉ុនហ្គី រត់ញាប់ជើងស្អេកសម្តៅទៅបន្ទប់វេះកាត់ ដៃម្ខាងកាន់ក្រដាសព្រមព្រៀងជាសាច់ញាតិនាង ដៃម្ខាងកាន់ស្បែកជើងនាងមួយជំហៀង រត់ដង្ហក់ទៅដល់មុខបន្ទប់វេះកាត់ស្របពេលក្រុមគ្រូពេទ្យរៀបចំបិទទ្វារល្មម។
« លោកមិនអាចចូលបានទេលោក! » គិលានុបដ្ឋាក ស្រែករួចចាប់ឃាត់យ៉ុនហ្គី ដែលទាមទារចង់ចូលទៅក្នុងបន្ទប់វេះកាត់ទាំងគ្មានការអនុញ្ញាត។
« ប្រពន្ធនិងកូនខ្ញុំ ពួកគេមិនអីទេត្រូវទេ? »
« សុខភាពនាងខ្សោយខ្លាំងណាស់! នាងធ្លាក់ឈាមខណៈដែលគ្រូពេទ្យចូលទៅពិនិត្យ! »
« ចុះពេលនេះ? តើប្រពន្ធកូនខ្ញុំមិនអីទេមែនទេ?? »
« ប្រពន្ធរបស់លោកស្ថិតនៅក្នុងដំណាក់កាលគ្រោះថ្នាក់ ហើយត្រូវការវេះកាត់ជាបន្ទាន់! អ្នកជំងឺមានឈាមប្រភេទO តើក្នុងគ្រួសាររបស់លោកមានសមាជិកណាមានឈាមប្រភេទOទេ?? »
« គ្មានទេ! នាងមិនមានសាច់ញាតិណាផ្សេងទេ!! » គេក្រវីក្បាលដោយអស់សង្ឈឹម។

« យ៉ុនហ្គី? » អេឡិចហ្សាន់ បន្លឺសម្លេងតិចៗ ទើបដើរចូលទៅរកយ៉ុនហ្គី ក្នុងឈុតវេះកាត់ គេបានដឹងរឿងគ្រប់យ៉ាង។ 
« អេឡិចហ្សាន់? » យ៉ុនហ្គី ងើបមុខឡើងសម្លឹងនាយកម្លោះដែលឈរពីមុខគេនេះ ទាំងចម្ងល់ពេញខួរក្បាល។ ហេតុអីជាគេ ជាអ្នកវេះកាត់?

« កុំបារម្ភពេកអី អូនលែនស៍ ច្បាស់ជាមានសុវត្ថិភាព! »
អេឡិចហ្សាន់ ឈរក្បែរនោះ មិនទាន់ចូលក្នុងបន្ទប់វេះកាត់ក៏ត្រូវដុកទ័រម្នាក់ចេញមកហៅទាំងឬកពារប្រញាប់ប្រពាល់។

«ការវេះកាត់នឹងចាប់ផ្តើមនៅ៥នាទីទៀត! ដុកទ័រអេឡិចសូមប្រញាប់ឡើង!! » អេឡិចហ្សាន់ ងក់ក្បាលដើរចូលក្នុង តែក៏ឆ្លៀតទះស្មាយ៉ុនហ្គីថ្នមៗលើកទឹកចិត្តរាងក្រាស់ ព្រោះឃើញការបារម្ភមានក្នុងភ្នែករបស់គេ ពិសេសដៃមាំញ័រទទ្រើតនោះ។

«សូមជួយនាងផង! » យ៉ុនហ្គី ចាប់ដៃអេឡិចហ្សាន់ជាប់ និយាយទាំងមាត់ញ័រទទ្រើត អារម្មណ៍ភ័យខ្លាចបាត់បង់មនុស្សជាទីស្រលាញ់ គេចួបនឹងអារម្មណ៍នេះម្តងទៀតហើយ។

« ខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាព! » គេញាក់មុខបន្តិចទើបចូលក្នុងរួចបិទទ្វារវិញ ដើម្បីត្រៀមខ្លួនវេះកាត់។ យ៉ុនហ្គី អង្គុយរង់ចាំនៅខាងក្នុងដោយចិត្តអន្ទះសារ គេភ័យរហូតដៃជើងត្រជាក់ស្រិប កែវភ្នែកញ័រញាក់ បង្ហាញការភិតភ័យ ភ័យខ្លាចបាត់បង់នាងទៅចោលគេ។

" Dark paradise  " Where stories live. Discover now