រ៉ូហ្វ្រីលែនស៍ ចូលហាងសម្លៀកបំពាក់ នាងដើររើសខោអាវដាក់ចូលកន្ត្រក រើសដាក់ៗប្រមូលបានមួយណែនពេញកន្ត្រកតែម្តង។ ប្តីប្រពន្ធមួយគូរនេះដើរទិញខោអាវដោយស្ងៀមស្ងាត់ នាងរើសសម្លៀកបំពាក់នាង ចំណែកយ៉ុនហ្គី ដើរមើលខោអាវរបស់គេរៀងខ្លួន មួយសន្ទុះរ៉ូហ្វ្រីលែនស៍ក៏ដើរមកដល់ជួរខោអាវបុរស និងឃើញស្វាមីកំពុងរើសក្រវ៉ាត់ក តែរើសមិនត្រូវ ទើបនាងដើរឪបដៃទៅមើលគេ។
« ពណ៍ហ្នឹងមិនស៊ីទេ! » គេរើសឈុតស៊ូតពណ៍ប្រាក់ក្រម៉ៅតែរើសក្រវ៉ាត់ក ពណ៍ទឹកប៊ិច ទើបនាងហាមាត់និយាយដោយចង្អុលទៅក្រវ៉ាត់កពណ៍ប្រាក់មានក្រឡាឆ្នូតតូចល្អិតៗ។
« ដោយសារបងមិនចេះរើស! »
« ចុះពីមុន? »
« គ្រីស អ្នករៀបចំ បងចាំតែស្លៀកហ្នឹង! »
« មួយនេះហើយសមណាស់! » រ៉ូហ្វ្រីលែនស៍ លើកក្រវ៉ាត់ក សាកលើខ្លួនយ៉ុនហ្គី នាងនិយាយតិចៗដោយសារតែដាក់លើខ្លួនគេរួចគឺសាកសមបំផុត។ ប្តីនាងពូកែគ្រប់យ៉ាងលើកលែងតែរើសឈុតស្លៀក យ៉ាប់តែម្តងហើយទើបខោអាវស្លៀកមើលមិនយល់ចឹងនោះ។
« រើសឲ្យបងពីរបីទៀតមក! » យ៉ុនហ្គី ចាប់ដៃនាងជាប់និយាយដោយស្នាមញញឹម។
« ខ្ញុំមិនជំនាញ! »
« បងជឿជាក់លើអូន! » នាងតូច បិទមាត់ជិត ព្រមរើសឈុតនិងក្រវ៉ាត់កឲ្យគេ ដោយយកឈុតមកដាក់លើខ្លួនយ៉ុនហ្គី ហើយក៏រើសបានប្រាំឈុតនិងខោអាវធម្មតាប៉ុន្មានឈុតទៀតដែរ។
សកម្មភាពរបស់ពួកគេទាំងពីរ ត្រូវបានថតដោយអ្នកការសែត ដែលតាមប្រម៉ាញ់ប្តីប្រពន្ធមួយគូរនេះ វាក៏ស្របតាមអ្វីដែលរ៉ូហ្វ្រីលែនស៍ បានគិតទុកមុន។ នាងមានចេតនាឲ្យអ្នកការសែត បានឃើញនិងលួចថតរូបរបស់ពួកគេយកទៅផ្សាយ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមថានាងយកប្តីគេ។ នាងមិនចំណាយការធ្វើសន្និសីទកាសែតអស់មួយដុល្លាឡើយ ផ្ទុយទៅវិញនាងមានតែចំណេញនិងចំណេញ។
« សួស្តីអ្នកនាងលែនស៍!! » បុគ្គលិកញញឹមរាក់ទាក់នាងតូច ដោយសារតែនាងជាតារាម៉ូឌែល ទើបទៅដល់កន្លែងណាមានតែអ្នកស្គាល់។
« សួស្តីបង! គិតលុយមួយ! » នាងញញឹមតបទៅវិញព្រមទាំងលើកកន្ត្រកខោអាវដាក់លើតុគិតលុយ។ បុគ្កលិកក៏គិតលុយធ្វើការស្កេនទំនិញ និងច្រកថង់ឲ្យនាងរួចរាល់។ យ៉ុនហ្គី ជាអ្នកបង់លុយ ហើយរ៉ូហ្វ្រីលែនស៍ ជាអ្នកកាន់ថង់ឥវ៉ាន់ តែយ៉ុនហ្គី ជាអ្នកដណ្ដើមយកឬទៅកាន់វិញ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
