Ep50

46 2 0
                                        

យ៉ុនហ្គីដើរទៅតាមនាងដល់ក្នុងបន្ទប់គេង កុំគិតថាចាក់សោរបន្ទប់ហើយគេធ្វើអីនាងមិនកើតនោះ គេជាម្ចាស់ផ្ទះ គេមានសោរគ្រប់បន្ទប់ហ្នឹង។ ត្រឹមតែពីរនាទី ទ្វារបន្ទប់គេងក៏របើកដោយស្នារដៃយ៉ុនហ្គី។ គេលួចញញឹមចុងមាត់ពេលលួចចូលមកស្ងាត់ៗហើយនាងមិនដឹងខ្លួន ឃើញតែសម្លៀកបំពាក់ឈុតក្រហមឆេះដែលនាងស្លៀកអំបាញ់មិញនៅលើពូក ហើយឮសម្លេងទឹកហូរនៅក្នុងបន្ទប់ទឹកថែមទៀត។

យ៉ុនហ្គី មូលដៃអាវពណ៍ស លាត់ដល់កែងដៃ ដើរលបៗចូលក្នុងបន្ទប់ទឹក ខណៈដែលនាងតូចមិនបានចាក់គន្លឹះ អាងតែចាក់សោរបន្ទប់ជាប់។ គេឈរមើលនាងនៅក្រោមដំណក់ទឹកផ្កាឈូក សង្កេតមើលស្នាមសាក់លើដងខ្លួនប្រពន្ធនីមួយៗយ៉ាងម៉ត់ចត់ ឃើញថាមានស្នាមសាក់ច្រើនកន្លែងពិតមែន វាតូចៗនិងមានពណ៍ខ្យូតៗ គួរឲ្យស្រលាញ់។
« អ្ហឹម....» មាឌតូចលើកដៃចូកសក់ទៅលើថ្ងាសកុំឲ្យសើមសក់ ប៉ុន្តែពេលដែលងាកមុខទៅកញ្ចក់ក៏បើកភ្នែកធំៗពិនគ្រាប់ពងមាន់ ព្រោះយ៉ុនហ្គីកំពុងតែឈរសម្លឹងមើលមកនាងដោយទឹកមុខចង់ហែកនាងស៊ី។
« អ្ហាយ.....» រ៉ូហ្វ្រីលែនស៍ ស្រែកខ្លាំងៗយករ៉ូបពណ៍សស្តើងពាក់យ៉ាងលឿនទាំងមិនបានបិទរ៉ូប៊ីណេទឹក ទើបទទឹករ៉ូបសើមជោគ សាច់ក្រណាត់ស្តើងស្អិតជាប់ខ្លួន លេចចេញរាងរៅនាងច្បាស់ៗ។
« មនុស្សរោគចិត្តមកឈរមើលគេងូតទឹក!! » មុខនាងក្រហមងាំង រត់ចេញពីបន្ទប់ទឹកយ៉ាងលឿន ទាំងយកដៃក្តោបទ្រូង ដើរញាប់ៗ ប៉ុន្តែជំហានជើងយ៉ុនហ្គីតែបីជំហានក៏ទាន់នាងបាត់ទៅហើយ។ គេចាប់ដើមដៃរ៉ូហ្វ្រីលែនស៍ នាងជំពប់ជើងទាក់ជើងខ្លួនឯងរអិលដួលទៅលើពូក ខ្លួននាងដើមស្រាប់ផង ក៏បណ្តាលឲ្យសើមទាំងពូកនិងអាវរបស់គេដែរ។
« ងើបចេញ!! »
« ម៉េចក៏ទៅសាក់? » គេចាប់កដៃនាងសងខាងរុញផ្ទប់គ្នាអូសទៅលើក្បាល។
« ចង់សាក់! យ៉ាងម៉េច? សាក់មិនបាន? »
« បងមិនហាម! តែអូនមិនប្រាប់បងមុន! ទុកបងដូចមនុស្សមិនសំខាន់! »
« គ្រាន់តែរឿងសាក់! អ្ហឹម....» នាងក្រហឹមបង្ហូសសម្លឹង បិទភ្នែកពេលគេឪនមកថើបបបូរមាត់នាងយ៉ាងលឿន យ៉ុនហ្គី ថើបជញ្ជក់បបូរមាត់តូចក្រហមៗខ្លាំងៗទាល់តែស្លេកមាត់នាង ដល់នាងរើបម្រះទើបគេដកមាត់ចេញ។
« ប្រុងសម្លាប់គ្នាហ្អេស៎? » រ៉ូហ្វ្រីលែនស៍ សម្លក់មុខយ៉ុនហ្គីត្លែរ មានអារម្មណ៍មិនស្រួលត្បិតពេលនេះគេមានប្រៀបជាងនាង។
« បងកំពុងដាក់ទោសអូន! ពីទោសដែលអូនហ៊ានសាក់ ដោយមិនប្រាប់បងមុន! »
« អត់មានមកដាក់ទោសអីទេឆាប់ងើបចេញ... អ្ហឹមមម... អ្ហា៎...យ៉ុន...» បបូរមាត់នាងត្រូវគេគ្រប់គ្រងម្តងទៀត ដែលលើកនេះខ្លាំងក្លាជាងមុនៗ គេថើបនាងម្តងបន្តិចៗនិងរោលរាលក្តៅគគុក បាតដៃធំមិននៅស្ងៀមបបោសស្ទាបសាច់ម៉ត់ខៃ ទោះស្ថិតក្នុងរ៉ូបសើមក៏មើលទៅនាងកាន់តែហតៗនិងស៊ិចស៊ីខ្លាំងដែរ។
« បងក៏ចង់ងើបចេញដែរ តែប្អូនប្រុសបងវាងើបមុនបាត់ហើយ.... » ស្នាមញញឹមកំហូចលេចលើផ្ទៃមុខ.

" Dark paradise  " Where stories live. Discover now