Ep47

43 3 0
                                        


រ៉ូហ្វ្រីលែនស៍ ចេញពីស្តូឌីយ៉ូ ដោយគ្រីស បើកឡានមកទទួលនាង។ ដំបូងក៏ចម្លែកចិត្តព្រោះគិតថាយ៉ុនហ្គី  នឹងមកដោយផ្ទាល់ តែបែរចេញជាគ្រីសទៅវិញ។ រាងតូចចូលឡានអង្គុយយ៉ាងស្ងៀមស្ងាត់ កង់ឡានចាប់ផ្តើមបង្វិលទៅមុខយឺតៗ គ្រីសក៏ងាកមុខទៅនិយាយប្រាប់ចៅហ្វាយស្រីភ្លាម។
« ចៅហ្វាយជាប់រវល់នៅក្លឹបទើបគាត់ឲ្យខ្ញុំមកទទួលលោកស្រីទៅក្លឹបទាន៎! »
« មិនអីទេ! យ៉ាងណាការងារសំខាន់ជាងស្រាប់ហើយ! » នាងតូចតបរួចយកកាសញាត់ចូលត្រចៀក ស្តាប់វីដេអូដែលនាងបានបង្ហោះពីសកម្មភាពថតផលិតផល ឃើញថាមានអ្នកចូលមើលច្រើនណាស់។
« បាទ...» គ្រីស លេបទឹកមាត់ក្អឹកៗ ដៃកាន់ចង្គូតសឹងមិនជាប់ មិនយូរប៉ុន្មានគេក៏បើកឡានមកដល់ក្លឹបរបស់យ៉ុនហ្គីល្មម។

មាឌតូចចុះពីឡានក៏ប្រទះនឹងហ្វូងមនុស្សអាវខ្មៅជាច្រើន ផ្តុំគ្នានៅខោនធឺ មើលទៅដូចមិនមែនជារឿងល្អសោះឡើយ។ ទើបស្រីតូចងាកមុខទៅរកគ្រីសដែលកំពុងនិយាយទូរស័ព្ទ។
« គ្រីស ម៉េចក៏មនុស្សច្រើនម្ល៉េះ? »
« គឺថា... លោកស្រីទៅចាំចៅហ្វាយនៅវីឡា ល្អជាង! » ទីនេះកំពុងជិតកើតសង្រ្គាមហើយ។
« មានអ្វីឬអត់? »
« ចាប់អារម្មណ៍ទៅដើរលេងជាមួយគ្នាទេលោកស្រីមីន?  »  ហ្វីលីព មិនដឹងលេចមុខមកពីណា ដើរក្រវីសោរឡានជាមួយស្នាមញញឹមថ្ពាល់ខួចរបស់គេទាក់ចិត្តរ៉ូហ្វ្រីលែនស៍ ភ្លាម។
« មែនហើយៗ លោកស្រីទៅដើរលេងជាមួយលោកហ្វីលីពសិនក៏បាន ចាំល្ងាចបន្តិចសឹមមកវិញ ចៅហ្វាយក៏ប្រហែលដោះស្រាយការងាររួចល្មម! » គ្រីស ធ្វើជាញញឹមសើចហ្អេសៗ ទាំងការពិតភ័យសឹងរាគនោម។
« ចឹងជូនខ្ញុំទៅវីឡាវិញទៅ! ខ្ញុំចង់សម្រាក! » មាឌតូចសម្លឹងមុខគ្រីស រួចចូលអង្គុយក្នុងឡានវិញបាត់។ តែនាងមិនដឹងទេ ថាអ្នកបើកឡានឲ្យនាងមិនមែនជាគ្រីសឡើយ តែជាហ្វីលីព ។

« អេលោក....» មាឌតូចបើកភ្នែកធំៗ ពេលហ្វីលីព ចូលមកធ្វើជាតៃកុងឡាន បើកនាំនាងទៅទីណាក៏មិនដឹង ដឹងតែគេបើកឡានសាហាវណាស់។
« ហៅខ្ញុំថាហ្វីលីព! ជួយស៊ីញ៉េឲ្យខ្ញុំមួយផង ប្អូនស្រីខ្ញុំជាអ្នកគាំទ្រផ្កាប់មុខរបស់នាង! » ហ្វីលីព ញញឹមទាញវែនតាគេមកពាក់និងហុចអាប៊ុមរបស់រ៉ូហ្វ្រីលែនស៍ ទៅឲ្យនាងស៊ីញ៉េ។

ឬកពារគេឡូយៗ បែបមនុស្សប្រុសឈ្លក់វង្វែងនឹងខ្លួនឯង ត្បិតតែគេសង្ហារក៏ពិតមែន ប៉ុន្តែការដែលមានចរិតឈ្លើយពាល បែបនេះ នាងមិនចូលចិត្តឡើយ។

« រួចហើយ! » នាងស៊ីញ៉េខ្វាច់ៗ ព្រមទាំងហុចទៅឲ្យគេវិញ ចំណែកហ្វីលីព បានស៊ីញ៉េ អាយដលរបស់ប្អូនរួចក៏បត់ឡានចូលកន្លែងប្រណាំងឡានដែលមានមនុស្សមកប្រណាំងឡានច្រើនគួរសម មានតែកីឡាករប្រណាំងប៉ុណ្ណោះទើបអាចបើកឡានចូលបាន តែយ៉ាងណា ទីនេះជាទឹកដី កម្មសិទ្ធរបស់គេដូច្នេះគេបើកឡានចូលក៏គ្មាននរណាមកពាំងមុខ។ គេបើកឡានកម្សាន្តនាំនាងមើលទេសភាពពេលល្ងាច ហ្វីលីព ចាក់ចម្រៀងភ្លេងញ៉ាក់ៗនិងច្រៀងផងញ៉ាក់មុខ ញ៉ាក់ស្មាផង រ៉ូហ្វ្រីលែនស៍ ឃើញក៏ឈឺក្បាល។ចរិតគេនិងយ៉ុនហ្គី ខុសគ្នាដូចមេឃនឹងដី ម៉េចក៏រាប់អានគ្នាកើត? នាងឆ្ងល់ពិតមែន។

« ក្នុងនាមខ្ញុំជាប្រពន្ធមិត្តលោក សុំសួរប៉ុន្មានសំណួរពីយ៉ុនហ្គីបានទេ? » នាងតូចងាកមុខទៅរកអ្នកបើកឡានដែលច្រៀងផងបើកឡានផង មិនខ្វល់អីសោះ។
« សួរបាន! ចង់ដឹងអី?? » គេដោះវែនតាចេញ ងាកមើលរ៉ូហ្វ្រីលែនស៍ និងបើកឡានចូលឃ្លាំង រួចចុះពីឡាន។
« លោកនិងយ៉ុនហ្គីស្គាល់គ្នាប៉ុន្មានឆ្នាំ? »
« ជិត១០ឆ្នាំហើយ! តាំងពីនៅរត់ស្រាតខោម្ល៉េះ! » គេឆ្លើយមិនអៀនមាត់សោះ។

« ចឹងលោកក៏ដឹងដែរថាគេមានការងារអីខ្លះ ក៏មានសត្រូវប៉ុន្មាននាក់ដែរមែនទេ? » នាងដើរតាមពីក្រោយគេ ហ្វីលីព ឈប់ដើរងាកក្រោយមើលមុខរ៉ូហ្វ្រីលែនស៍ រួចធ្វើភ្នែកក្រឡេក្រឡាប់ចុះឡើងៗគួរឲ្យសង្ស័យ។
« គេលាក់បាំងខ្ញុំមិនព្រមប្រាប់! ខ្ញុំឃើញគេមានគ្រោះថ្នាក់ជាញឹកញាប់ ក្នុងនាមជាប្រពន្ធបើអ្វីដែលអាចជួយប្តីបាន ខ្ញុំក៏ចង់ជួយ! »
« មកខាងនេះ!! » ហ្វីលីព អូសដៃរ៉ូហ្វ្រីលែនស៍ ទៅបន្ទប់ខាងលើដែលអាចមើលការប្រកួតប្រណាំងឡានបានច្បាស់ល្អ គេឈរបែរមុខទៅកញ្ចក់ថ្លា រួចដកក្តារខៀនចេញពីគន្លៀតជញ្ជាំងបង្ហាញឲ្យនាងមើល។

« នេះជាខ្សែរការងារ ប្រពន្ធ័ការរកស៊ីរបស់ប្តីអ្នកនាង! » ម្តងហៅលោកស្រី ម្តងហៅអ្នកនាង រ៉ូហ្វ្រីលែនស៍ ចង់ពុលនឹងហ្វីលីព មុនចូលដល់ដឹងរឿងប្តីនាងទៀត។

" Dark paradise  " Where stories live. Discover now