Ep-95

32 1 0
                                        

........
//ថ្ងៃថ្មី //
រ៉ូហ្វ្រីលែនស៍ ស្លៀករ៉ូបពោះធំ ពោះខ្មៅដៃវែង ក្រោយពីអង្គុយដកដង្ហើមធំយ៉ាងយូរនាងសម្រេចចិត្តចេញពីបន្ទប់គេង នាងស្ពាយកាបូបតូចជាប់ស្មា នាងស៊ូកជើងចូលស្បែកជើងរាបៗ ដើរទៅផ្ទះបាយក៏ឃើញលូស៊ី កំពុងលើកម្ហូបដាក់តុត្រៀបត្រា។
« សូមទោសបងស៊ី ខ្ញុំមិនបានជួយបងធ្វើអាហារពេលព្រឹក! »
« មិនអីទេឆាប់អង្គុយចុះមក! »
« ខ្ញុំគិតថាបងទៅក្រុមហ៊ុនបាត់ហើយ! » នាងញញឹមស្ងួត អង្គុយកៅអីទល់មុខលូស៊ី ដែលដួសស៊ុបមាន់ចូលកូនចានរួចលើកឲ្យនាង។
« ថ្ងៃនេះបងមានប្រជុំនៅខាងក្រៅម៉ោង១០ ឆាប់ញាំទៅ អាងលេបថ្នាំបន្តិចទៀតគ្រីសនឹងមកទទួលឯងទៅពេទ្យ! » កាលពីព្រឹកគ្រីស មករកនាងម្តង ដើម្បីយកថ្នាំថែទាំគភ៌ពេលព្រឹកឲ្យរ៉ូហ្វ្រីលែនស៍ ព្រោះនាងភ្លេចយកមកតាមខ្លួន។
« ចាស៎! » រ៉ូហ្វ្រីលែនស៍ ញញឹមតិចៗ ឪនញាំអាហារពេលព្រឹកទាំងពិបាកលេប មិនមែនមករសជាតិ តែផ្លូវចិត្តនាងធ្លាក់ចុះខ្សោយពេក គ្មានកម្លាំងចិត្តសូម្បីញាំអាហារ។ ក្រោយស្រុះស្រូបអាហារពេលព្រឹករួច ក្រមុំទាំងពីរក៏បណ្តើរគ្នាចុះទៅជាន់ក្រោម កែវភ្នែកមូលក្លំញ័រតិចៗពេលសម្លឹងឃើញឡានលីម៉ូស៊ីន ចតមុខអគារដោយនាងជឿថាក្នុងឡាននោះមិនមែនមានតែគ្រីសជាតៃកុងឡានមួយមុខទេ។ អារម្មណ៍ភ័យខ្លាចព្រមទាំងការចងចាំនាងជាមួយឡាននេះក៏ផុសឡើងភ្លាមៗ ដល់ថ្នាក់នាងញ័រដៃទទ្រើត។
(យ៉ុន បងធ្វើវាមិនបានទេហ្អឹក...)
( បងលេងថ្នាំ? អ្ហឹកៗ )
( សូមអង្វរអ្ហឹកៗ ប៉ុណ្ណឹងបានហើយហ៊ឹក បងមិនអាណិតជីវិតតូចមួយនេះទេអ្ហស៎? អ្ហឹក )
នាងនៅដក់ជាប់រូបភាពឈឺចាប់នៅថ្ងៃមុននោះពេញទ្រូង រាងតូចចាប់ផ្តើមញ័រកាន់តែខ្លាំង នាងកាន់តែប្រាកដចិត្តថា យ៉ុនហ្គីគេនៅក្នុងឡាននោះ ទឹកភ្នែកជ្រាបតាមរង្វង់ភ្នែកនាងទាំងគូរ តែនាងព្យាយាមទប់វា។
« កើតអីទេលែនស៍? » ឃើញសភាពញ័រញាក់របស់នាងតូច លូស៊ី កើតចិត្តបារម្ភមួយរំពេច នាងលូកដៃប៉ះស្មាស្រឡូនដែលញ័រទទ្រើតនោះ ទើបដឹងថានាងយំ។
« អ្ហឹក... ហ៊ឹក » ព្រោះអារម្មណ៍បាក់ស្បាត នាងខ្លាចខ្លាំងពេក រាងតូចក៏ទន់ជើងសន្លប់បាត់មាត់ឈឹងតែសំណាង ដែលដួលលើស្មាលូស៊ី, ស្រីស្រស់ទម្លាក់កាបូបចុះ លូកដៃក្រសោបទប់ខ្លួនរាងតូចដែលបាត់បង់ស្មារតីនោះជាប់។
« លែនស៍! លែនស៍ ! »

" Dark paradise  " Where stories live. Discover now