Ep-88

25 1 0
                                        


រ៉ូហ្វ្រីលែនស៍ អង្គុយស្តាប់ទាំងមុខស្មើរធេង ម្រាមដៃអង្អែលពោះប្រែជាញ័រតិចៗ នាងលេបទឹកមាត់ផ្សឹមបំពង់ក ទើបងាកមុខសម្លឹងសាណា ស្រដីប្រយោគដែលនាងចង់និយាយ។
ខណៈដែលគ្រីស ទាញទូរស័ព្ទផ្ញើរសារទៅលូស៊ី រាយការណ៍ប្រាប់ព័ត៌មានភ្លាមៗ។

« ខ្ញុំស្គាល់ប្តីខ្ញុំច្បាស់ណាស់ អ្នកនាងសាណាមិនបាច់បារម្ភទេ! ម្យ៉ាងទៀតអ្នកនាងគួរតែចំណាយពេលនៅក្បែរមិត្តរបស់អ្នកនាងឲ្យបានច្រើន ព្រោះអាចមានផលប្រយោជន៍ឲ្យអ្នកនាងសាណា ប្រើប្រាស់បាននៅថ្ងៃខាងមុខ! » រ៉ូហ្វ្រីលែនស៍ និយាយដោយមុខញញឹម ត្បិតនាងមិនស្គាល់សាណាច្បាស់ តែនាងជឿថាមនុស្សស្រីម្នាក់នេះគ្មានបំណងល្អជាមួយនាងនិងយ៉ុនហ្គី ពិតប្រាកដទេ។ ហើយនាងក៏មិនមែនប្រភេទមនុស្សត្រចៀកស ស្តាប់អីក៏ជឿ គិតវែងឆ្ងាយតាមគេដែរ ពិសេសមនុស្សប្លែកមុខ ទើបតែស្គាល់ កាន់តែប្រុងប្រយ័ត្នចំពោះមនុស្សស្រីដែលមានទំនាក់ទំនងជាមួយស្វាមីនាង មុននាងបានស្គាល់គេ។

« ....» សាណា ក្តាប់ដៃខ្ញាំសំពត់ខ្លាំងៗពេលត្រូវរ៉ូហ្វ្រីលែនស៍ សកឲ្យវិញបែបនេះ នាងអាម៉ាស់មុខមិនស្ទើរទេ នាងមើលស្រាលស្រីម្នាក់នេះពេកហើយ។
« លោកស្រី! អ្នកនាងលូស៊ី គាត់មានរឿងចង់និយាយជាមួយលោកស្រីបាទ! » គ្រីស ចូលមកកាន់ចង្វាក់ពួកនាង ម្យ៉ាងក៏ជាវិធីដ៏ល្អសម្រាប់ពង្វាងកុំឲ្យពួកនាងឈ្លោះគ្នាទៀតដែរ។ គ្រីស ហុចទូរស័ព្ទទៅឲ្យរ៉ូហ្វ្រីលែនស៍ ឈរញឹមៗដាក់សាណា ធ្វើដូចគ្មានដឹងរឿងអីឡើយ។

« ចាសបងស៊ី! » លែនស៍ ទទួលទូរស័ព្ទមកស្តាប់ហើយសម្លឹងមើលសាណា ទាំងមុខញញឹមចាត់ទុករឿងមុននេះមិនបានកើតឡើង។ 
(.....)
« ចាសៗ ខ្ញុំដឹងហើយ! ចាំខ្ញុំទៅជាមួយយ៉ុនហ្គី! ចាំចួបគ្នាណា៎! » នាងនិយាយចប់ ហុចទូរស័ព្ទទៅឲ្យគ្រីសវិញ ទើបសាណា បង្ហើបសំណួរថ្មីមក។
« អ្នកនាងលែនស៍ ត្រូវទៅណាជាមួយយ៉ុនហ្គីមែនទេ? គឺខ្ញុំនឹងគេមានការងារប្រជុំជាមួយគ្នា! » ការដែលសួរពីរឿងផ្ទាល់ខ្លួនគេ មិនមែនរឿងមានសុជីវធម៌ទើបសាណា ប្រើការងារជាលេសបាំងមុខ។

« មានកម្មវិធីមួយចង់ឲ្យពួកយើងថតរូបគូរជាមួយគ្នា! អ្ហឹមដូចជាថតរូបឈុតមង្គលការអីបែបហ្នឹងឯង! អ្នកនាងសាណា មានប្រជុំជាមួយប្តីខ្ញុំពេលណាដែរ? » នាងតូចញញឹមអង្គុយលើកជើងគងទាក់ខ្លាសួរសាណា
« កាលវិភាគមិនទាន់ច្បាស់លាស់នៅឡើយ! អាចនឹងឆាប់ៗនេះ! មនុស្សដូចគេនេះ ទុកការងារសំខាន់មកមុនជានិច្ច! » នាងញញឹមចង់បង្ហាញថានាងស្គាល់យ៉ុនហ្គីច្បាស់ណាស់។

" Dark paradise  " Where stories live. Discover now