Ep-94

18 1 0
                                        


ភាពស្ងៀមស្ងាត់គ្របដណ្តប់ពេញបន្ទប់ ពួកគេគ្មានអ្នកណានិយាយអីឡើយ ម្នាក់ឈរលាងរបួសចាក់ទឹកអាកុលលើរបួសស្រោចដូចគ្មានការឈឺចាប់ ខណៈដែលម្នាក់ទៀតឈរយំកក្អឹក មិនបញ្ចេញសូរសំឡេង។ រ៉ូហ្វ្រីលែនស៍ ទម្រាំនាងអាចតាំងសតិបាន នាងបោះជំហានដើរចូលទៅរកគេ លើកដៃញ័រទទ្រើកទៅចាប់ក-ដៃក្រាស់ជាប់ ពេលឃើញគេចាក់ទឹកអាកុលលើស្នាមរបួសនោះ បេះដូងនាងឈឺចាប់ខ្លាំងណាស់ នាងទ្រាំស្ងៀមមិនបានទេ។
« ទុ‍‍... ទុកឲ្យអូនវិញ!! » នាងនិយាយទាំងញ័រមាត់តតាត់ នាងឈរពីក្រោយខ្នងគេ ដណ្តើមយកអាកុលចាក់លើសំឡីជូតផ្តិតតាមស្នាមរបួសថ្នមៗ ទឹកភ្នែកហូរតក់ៗ ភាពឈឺចាប់ក្រហាយពើតផ្សារខ្លាំងបែបនេះ គេអាចទ្រាំមិនស្រែកមិនរើបម្រះ មិនបញ្ចេញទឹកមុខឈឺផ្សារអីបន្តិចសោះ។

« ចាំបងធ្វើខ្លួនឯងវិញ យប់ហើយអូនទៅសម្រាកទៅ! » យ៉ុនហ្គី និយាយចប់ ងាកបែរមុខមកទល់នឹងនាង គេលូកដៃចាប់ដបអាកុលពីដៃនាង ស្រាប់តែនាងស្ទុះមកឪបគេធ្វើឲ្យគេភាំង ទើបឈរស្ងៀម មិនបានរុញនាងចេញឡើយ។

« អូនឆ្កួតឥឡូវហើយយ៉ុន! បងនិយាយអីប្រាប់បន្តិចមក ថាកើតរឿងអីខ្លះ? កុំនៅស្ងៀមបែបនេះ កុំធ្វើជាមើលមិនឃើញអូនអ្ហឹក! » នាងតូចលូកដៃឪបកញ្ចឹងក យ៉ុនហ្គី យំខ្សឹកខ្សួលសួរដេញដោលពីហេតុការណ៍ល្ងាចមិញ បេះដូងនាងដូចត្រូវទឹកអាស៊ីតស្រោចឲ្យក្តៅក្រហាយរលេះរលួយអស់ខ្ចេច។ នាងនៅមិនសុខ នាងជ្រួលច្របល់ពេលឃើញគេប្រងើយដាក់នាងដូចអំបាញ់មិញនេះ។
« បងសូមទោស! »
« យ៉ុន »
« លែនស៍! បងសូមទោសអូន! »
ដៃតូចស្រឡូនមួយគូរ ទម្លាក់ចេញពីស្មានាយជាស្វាមីសន្សឹមៗ ស្របនឹងកែវភ្នែកខ្មៅនិលមួយគូរនេះ រញីរញ័រដក់ដោយស្នាមទឹកភ្នែកជោគជាំជាថ្មី។ ចង្វាក់បេះដូងនាងលោតកាន់តែញាប់ស្អេក កាលបើឮគេនិយាយសូមទោសនាងជាមួយទឹកដមសម្លេងខ្សាវៗ។ អ្វីម្យ៉ាងក្នុងខួរក្បាលនាងប្រាប់ថាមិនមែនជារឿងល្អ គេមិនហ៊ានសម្លឹងមើលនាងដូចមុន ឬក៏គេសម្លាប់ប៉ានាងហើយ?

« បងធ្វើអីដាក់គាត់យ៉ុន? បងសម្លាប់គាត់មែនទេ? អ្ហឹកៗ ឆ្លើយនឹងអូនមកយ៉ុន!! »    នាងតូចស្រែកយំ ជម្រិតសួរគេទាំងទឹកភ្នែកហូររហាមដាបស្រក់ដល់ចង្ការ។ ខ្លួននាងញ័រញាក់ឈរសឹងមិនជាប់ នាងតាំងសតិ គ្រប់គ្រងចិត្តខ្លួនឯងមិនបាន ឲ្យតែនាងបិទភ្នែកនាងស្រម៉ៃឃើញគ្រប់យ៉ាង សកម្មភាពនាងនិងលោកហ្វានហាន ទោះគាត់មិនមែនប៉ាបង្តើត ជាអ្នកសម្លាប់គ្រួសារនាង ចិញ្ចឹមនាងដើម្បីតែប្រយោជន៍ក៏ដោយ ក៏នាងមានអារម្មណ៍ដិតដាមថាគាត់ជាប៉ានាងបង្តើត នាងធំធាត់ឡើង ក្រោមការចិញ្ចឹមបីបាច់របស់លោកហ្វានហាន និងម៉ែដោះដែលបង្រៀនប្រៀនប្រដៅណែនាំនាងឲ្យក្លាយជាមនុស្សស្រីមានអត្តចរិតល្អ ថ្លៃថ្នូរ រឹងមាំ។
នាងធ្វើចិត្តស្អប់បុរសអាក្រក់ម្នាក់នោះមិនទាន់បាន

" Dark paradise  " Where stories live. Discover now