ព្រឹកព្រលឹមស្រាងៗ យ៉ុនហ្គីក្រោកពីគ្រែគេងទាំងមិនទាន់អស់ងងងុយ គេភ្ងាក់ដោយសារតែសម្លេងអ្នកបម្រើនិយាយគ្នានៅខាងក្រៅ នៅអាងហែលទឹក។ នាយកម្លោះសាច់សស្គុស ស្លៀកតែខោជើងដេកយប់ជើងវែង ប្រលែងល្វែងទ្រូងចោល ដើរទៅក្បែរបង្អួចអើតសម្លឹងចុះក្រោមឃើញប្រពន្ធខ្លួនកំពុងហែលទឹកខ្វៃៗ ដោយស្លៀកឈុតហែលទឹកពណ៍ផ្កាឈូក ចាំងសាច់សខ្ចីញេញដូចបណ្តូលចេក។
« ប្រលែងខ្លួនសំបើមណាស់!!! » គេនិយាយខ្សឹបៗម្នាក់ឯង សម្លឹងទៅកាន់ប្រពន្ធខ្លួនដោយខ្សែរភ្នែកធំៗ រួចប្រញាប់ទាញអាវមកពាក់ចុះទៅក្រោមយ៉ាងលឿនក្រោយដឹងថាមានកូនចៅប្រុសៗនៅក្នុងវីឡាដែរ។
« ចេញទៅឲ្យអស់! » សម្លេងកាចៗរបស់យ៉ុនហ្គី ស្រែកដេញអ្នកបម្រើឲ្យចេញទៅវិញ គេខ្លាចអ្នកផ្សេងសម្លឹងមើលប្រពន្ធគេ គេទុកមើលម្នាក់ឯង គេហួងហែង។
យ៉ុនហ្គី កាន់កន្សែងដើរទៅក្បែរមាត់អាងទឹក ឈរមើលរ៉ូហ្វ្រីលែនស៍ កំពុងតែហែលទឹកចុះឡើងៗ រាងកាយល្វត់ល្វន់ ស្ថិតក្នុងឈុតពណ៍ផ្កាឈូក នាងធ្វើឲ្យគេក្តៅមុខភាយៗកាត់ព្រឹក ព្រោះតែរាងកាយដ៏ស៊ិចស៊ីរបស់នាងកំពុងទាក់ទាញគេហើយ។
« ប៉ុណ្ណឹងបានហើយ! ងើបឡើងមក! » យ៉ុនហ្គី ហៅប្រពន្ធ ស្របពេលនាងកំពុងហែលមករកគេខ្វៃៗ។
« ចាំគ្រប់ពីរម៉ោង! »
« ទឹកចូលសួត! »
« មិនមែនខ្លាចកូនចៅលួចសម្លឹងមើលទេហ្អេស៎? » រ៉ូហ្វ្រីលែនស៍ ច្រត់ដៃលើមាត់អាងទឹក សម្លឹងមុខស្វាមីដោយទឹកមុខឌឺដង។
« ពួកហ្នឹងមិនហ៊ានមើលទេ! » គេស្គាល់ចរិតកូនចៅគេច្បាស់
« ប្រាកដចិត្តយ៉ាងនេះ...» មាឌតូចញញឹមចុងមាត់ បែរខ្លួនហែលទៅម្ខាងទៀត និងបកមកវិញក៏ងើបពីទឹក ដោយឡើងតាមកាំជណ្តើរ ដំណើរល្វតល្វន់របស់រ៉ូហ្វ្រីលែនស៍ សំដៅទៅរកយ៉ុនហ្គី អង្គុយលើប៉ៅអ៊ីមើលនាងក្នុងសភាពសើមគឃុល។
« សម្លឹងអី? » នាងជ្រួញចិញ្ចើមសួរ ជ្រែងខ្លួនកាច់រាងដូចកំពុងថតម៉ូតឈុតហែលទឹក ក្នុងដៃកាន់កន្សែងលើកជូតសក់ដែលសើម។
« មើលអូនស្លៀក bikini ពណ៍វាស្រស់! »
« មើលតែឈុតទេហ្អេស៎? »
« បា-បាទ?? » គេប៊ិបិះ បើកភ្នែកធំៗសម្លឹងមុខប្រពន្ធ ដែលកាន់កន្សែងជាប់ដៃ ទាំងមុខញញឹម។
« ខ្ញុំទៅងូតទឹកមុនហើយ! »
« ចាំបងផង...» នាយកម្លោះក្រោកក្រេស ដើរតាមប្រពន្ធយកកន្សែងរុំខ្លួននាងតូចជាប់ ព្រោះខ្លាចកូនចៅលួចមើលរាងប្រពន្ធគេ។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
