« ប្រុសស៊ូមិនស្លាប់ទេ! គេមិនអីទេលែនស៍! ព្រះអើយក្មួយខ្ញុំ! » ដំបូងអ្នកដែលបារម្ភពីយ៉ុនហ្គីខ្លាំងជាម៉ាដាម តែឥឡូវមាននាងដែលបារម្ភពីគេខ្លាំងជាងគាត់ហើយ។ ក្មេងៗពីរនាក់នេះ ចិត្តរឹងសំបើមណាស់។
« កុំយំអីក្មួយប្រសារ! ប្រុសស៊ូជិវិតថ្លៃ ឡានកិនមិនស្លាប់ គ្រាប់កាំភ្លើងបាញ់មិនស្លាប់ទេ! »
« តែគេរបួសពីរកន្លែង! អ្ហឹកៗ គេហូរឈាមច្រើនណាស់ហ៊ឹក! » នាងយំយេកដូចជាក្មេង ទើបម៉ាដាមចំណាយពេលលួងនាងឡើងយូរ។ បេន វិញឃើញទិដ្ឋភាពនេះហើយចង់តែថតវីដេអូ ឲ្យចៅហ្វាយគេមើលពេលដឹងខ្លួនទេ ព្រោះមិនធ្លាប់ដឹងពីមុនថា អតីតចៅហ្វាយស្រីខ្លួន ខ្វល់ពីចៅហ្វាយប្រុសដល់ថ្នាក់នេះសោះ។
« បារម្ភម្លឹងៗ ចុះម៉េចបានសុំចៅហ្វាយខ្ញុំលែងគ្នា? តាមចិត្តមនុស្សស្រីមិនទាន់ទេលោកអើយ! » គេមិនយល់ មើលឃើញដូចស្រលាញ់ចៅហ្វាយគេដែរទេ ចុះម៉េចក៏ចង់លែងលះ??
យ៉ុនហ្គី ដឹងខ្លួននៅព្រឹកបន្ទាប់ គេងើបពីគ្រែដោយបង់រុំរបួសពេញខ្លួនហើយភ្នែកងាកមើលឆ្វេងស្តាំរកសព្វគ្រប់កន្លុកកន្លៀតនៃបន្ទប់ ព្រោះរំពឹងថានឹងបានឃើញអ្នកដែលចង់ឃើញមុនគេ។
« មិនបាច់រកក្មួយប្រសារទេ នាងទើបតែចេញទៅមុននេះ! » ម៉ាដាមម៊ែដឺសិន និយាយដោយដៃកាន់ថូផ្កាចម្រុះពណ៌ដាក់លើតុ។
« ចៅហ្វាយដេកស្ពឹកណាស់ ខ្ញុំហៅចង់ដប់ដងហើយនៅដេកលក់ទៀត! » គ្រីស និយាយទាំងមាត់ទំពារអាហារ។
« អាចង្រៃបិទមាត់! » យ៉ុនហ្កីសម្លក់មុខកូនចៅទាំងក្នក់ក្នាញ់មិនសមដេកស្ពឹកខកខានបានចួបមុខប្រពន្ធសោះ។
« ល្អណាស់ដែលប្រុសស៊ូក្រោក! ចាំមីងទៅចាក់បបឲ្យញាំនឹងឆាប់បានលេបថ្នាំ! » ម៉ាដាមម៊ែដឺសិន ដើរទៅចាក់បបរពីប្រអប់ចូលចាន ដាក់លើតុរុញមករកគ្រែដេក។
« ខ្ញុំមិនញាំទេក្លិនឆ្អាប! »
« តែក្មួយប្រសារអ្នកធ្វើ! »
« ហុចមក! » គេងាកមុខខ្វាច់ ទាញចានបបរលើកហុតយកៗ ដូចដាច់ដាបណាស់ណាអិញ្ចឹង។
« ក្រែងថាឆ្អាប?? » ម៉ាដាមសួរញ៉ោះក្មួយប្រុសទាំងស្នាមញញឹម។
« ឆ្អាបថ្នាំពេទ្យ! »
« បបរឆ្ងាញ់ទេ?? »
« ឆ្ញាញ់! »
« ត្រូវហើយព្រោះកន្លែងគេលក់នៅជាន់ក្រោមមានតែមួយតូប!! »
« ....» យ៉ុនហ្គីសម្លឹងមុខមីង នឹងចានបបរ មិនស្មានថាត្រូវមីងបោកសោះ។ គេរុញចានបបរចេញ ហាក់បីដូចជាខ្ពើមណាស់។
« និយាយលេង! ក្មួយប្រសារធ្វើយកមកឲ្យព្រឹកមិញ! ញាំវិញទៅក្មួយប្រុស! » ម៉ាដាមញញឹមលិបភ្នែក រុញចានបបរទៅក្មួយប្រុសវិញ គេសម្លឹងមុខកូនចៅ ពួកគេក៏ប្រញាប់និយាយភ្លាម។
« លោកស្រីជាអ្នកធ្វើពិតមែនចៅហ្វាយ! »
« គាត់បារម្ភពីចៅហ្វាយណាស់! ម្សិលមិញពេលចៅហ្វាយចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ លោកស្រីយំឪបម៉ាដាមនិងនិយាយទាំងអណ្តឺតអណ្តក! » បេន និងគ្រីស និយាយចប់មើលមុខគ្នារួចក៏ធ្វើត្រាប់តាមរ៉ូហ្វ្រីលែនស៍ កាលពីម្សិលមិញ និងយំឪបគ្នាដូចសកម្មភាពរ៉ូហ្វ្រីលែនស៍ ម្សិលមិញខ្លាំងណាស់។
" ម៉ាដាម! អ្ហឹកៗ តើគេមិនស្លាប់ទេមែនទេ? "
" តែគេរបួសពីរកន្លែង! អ្ហឹកៗ គេហូរឈាមច្រើនណាស់ហ៊ឹក!"
« អាចង្រៃ! ចេញទៅ! » យ៉ុនហ្គី ញញឹមតិចៗ ពេលដឹងថានាងក៏បានបារម្ភពីគេ ក្នុងចិត្តក៏លួចចិញ្ចឹមក្តីសង្ឈឹមតិចតួចឡើងមកតែម្នាក់ឯង រំពឹងថានាងនឹងអត់ទោសឲ្យគេ។
_____
រំពឹងមាំហ្អាស៎បង
បីថ្ងៃក្រោយមក!!!
យ៉ុនហ្គី គេងនៅលើគ្រែពេទ្យអស់ពេលបីថ្ងៃ គេទន្ទឹមចាំផ្លូវរ៉ូហ្វ្រីលែនស៍ គិតថានាងនឹងមករកគេតែវាកន្លងផុតទៅហើយ នៅតែមិនឃើញនាងមកមើលគេទៀត។
« ថ្ងៃនេះទៅវិញទៅ! ទោះឯងមុខសង្ហារក៏គ្រូពេទ្យធុញទ្រាន់ដែលឃើញមុខរបស់ឯងដដែរដែរ! » ម៉ាដាមរ៉ូហ្វ្រីលែនស៍ និយាយទាំងដៃកំពុងចិតសំបកផ្លែប៉ោម ភ្នែកមើលទៅក្មួយប្រុសដែលដេកលើគ្រែ យកកែងដៃច្រត់ពូក បាតដៃទ្រគល់ចង្កាសម្លឹងទៅមាត់ទ្វារ។
« ខ្ញុំគិតថានាងនឹងមក! »
« ចៅហ្វាយនិយាយបែបនេះបីថ្ងៃហើយ! » គ្រីស បន្លឺសម្លេងពីផ្ទះបាយដែលគេកំពុងធ្វើអាហារពេលយប់ញាំ។
« រង់ចាំលោកស្រី! ពេលលោកស្រីមកដល់ ចៅហ្វាយដេកមិនព្រមក្រោក! ចំជាគ្មានវាសនាបានចួបលោកស្រីមែន! » បេន ក្រវីក្បាលនិយាយមិនកោតញញើតចៅហ្វាយកំពុងតែសម្លក់គេ។
« យើងឲ្យឯងបិទមាត់! »
« បេនគេនិយាយមិនខុសទេ! » ម៉ាដាមញញឹមតិចៗ។
« លើកណាក៏កាន់ជើងវាដែរ! »
« ព្រោះតែបេននិយាយត្រូវ! ការពិតក្មួយប្រសារមកទីនេះ! តែនាងមកពេលដែលប្រុសស៊ូគេងលក់ហើយបេននិងគ្រីស ដាស់ដែរតែប្រុសស៊ូមិនក្រោក! ដេកស្ពឹកណាស់! »
« អីយ៉ា!!! » យ៉ុនហ្គី យកក្បាលបុកនឹងខ្នើយលាន់ផឹបៗ ព្រោះគេមិនអាចចួបរ៉ូហ្វ្រីលែនស៍ ពេលគេគេងនៅពេទ្យមិនបាន។
បើចួបនៅពេទ្យមិនបាន គេនឹងរកវិធីផ្សេងដើម្បីចួបនាងឲ្យបាន។
YOU ARE READING
" Dark paradise "
Romance" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
