// មន្ទីរពេទ្យ //
ម៉ាដាមម៊ែដឺសិន គេងសម្លឹងមើលទឹកភ្លៀងស្រក់តាមបង្អួច ទឹកមុខញញឹមប្រិមប្រិយ ត្បិតគាត់បានឃើញរូបភាពយ៉ុនហ្គី និងក្មួយប្រសារ ត្រូវគេបង្ហោះពេញបណ្តាញសង្គម ពីសកម្មភាពស្វាមីជូនប្រពន្ធទៅផ្សារទំនើបយ៉ាងផ្អែមល្ហែមតែពីរនាក់។ ឃើញកូនក្មួយមានសុភមង្គល គ្រួសារយល់ចិត្តគ្នា ក្នុងនាមជាចាស់ទុំ មានតែសប្បាយចិត្ត អបអរសាទរ ជំងឺក៏ឆាប់ធូរស្រាលផងដែរ។
« ម៉ាដាមពិសារបបរបាទ! » បេនបើកទ្វារដើរចូលមកខាងក្នុងដោយរុញរទះអាហារពេលព្រឹក មានបបរនិងថ្នាំ ព្រមទាំងទឹកមួយកែវ។
« ខ្ញុំមិនឃ្លានទេ ចង់គេងបន្តិចទៀតសិន ចាំថ្ងៃចាំញាំសរុប! » មនុស្សចាស់មានក្តីសុខនឹងស្នេហាក្មួយ ឡើងលែងឃ្លានអាហារហើយ។
« មិនបានទេ ពេទ្យហាមហើយ ហាមអត់បាយព្រឹក! ពិសារបួនដប់ម៉ាត់យកកម្លាំងលេបថ្នាំទៅម៉ាដាម សុខភាពនឹងបានធូរស្រាល! »
« មនុស្សរៀបនឹងជិតដាច់ខ្យល់ដូចខ្ញុំនេះ មានឪកាសធូរស្រាលដែរឬ? បេន...» ម៉ាដាមញញឹមសុខៗ ប្រែជាមុខស្រពោនមួយរំពេច ធ្វើឲ្យអង្គរក្សដែលនៅមើលថែ ព្រួយបារម្ភជាខ្លាំង ក៏ដើរចូលទៅជិតគ្រែសម្រាករបស់ម៉ាដាម រួចទាញក្បាលគ្រែឡើងខ្ពស់ឲ្យគាត់ងើបមកពិសារបបរ។
« ម៉ាដាមនឹងធូរស្រាល បើធ្វើតាមការណែនាំរបស់គ្រូពេទ្យ! ឥឡូវពិសារបបរសិនចាំខ្ញុំជូនម៉ាដាមទៅស្រូបខ្យល់នៅខាងក្រៅល្អទេ? មេឃធ្លាក់ភ្លៀងពេលព្រឹកបែបនេះ ផ្ការីកស្រស់ស្អាតខ្លាំងមិនខានឡើយ!! »
« មិនញាំទេ! » ម៉ាដាមប្រកែកជាថ្មី លើកដៃឱបទ្រូង ងាកមុខចេញ ភ្នែកសម្លឹងទៅដំណក់ទឹកភ្លៀងកំពុងស្រក់ចុះតាមកញ្ចក់ថ្លាឈ្វេង។
« ចឹងម៉ាដាមប្រហែលមិនភ្លក្សបបរស្នាដៃរបស់ខ្ញុំទេ! » សម្លេងស្រទន់បង្ហាញភាពអន់ចិត្តនៅពីខាងក្នុង បូករួមទាំងផ្ទៃមុខគួរឲ្យស្រលាញ់របស់ស្រីតូច ធ្វើឲ្យម៉ាដាមងាកទៅមើលភ្លាម។ គាត់រឹតតែសប្បាយចិត្តក្រោយពីឃើញក្មួយប្រុសមកជាមួយក្មួយប្រសារ។
« អ្ហា៎ប្រុសស៊ូ! ក្មួយប្រសារម៉េចក៏មកពីព្រឹកម្ល៉េះ? ឆាប់ចូលមកនៅឈរធ្វើអីកៀនទ្វារហ្នឹង? » ម៉ាដាមរំភើប ចង់ឳបពួកគេខ្លាំងណាស់ តែធ្វើមិនបានក្រៅពីលើកដៃត្រដាងសងខាង ស្រែកហៅឲ្យពួកគេចូលមករកខ្លួន។
YOU ARE READING
" Dark paradise "
Romansa" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
