« លែនស៍! ស្តាប់បងសិន.... »
« ទៅងូតទឹកទៅ ចាំព្រឹកចាំនិយាយគ្នា! » នាងមិនចង់ឈ្លោះប្រកែកពេលយប់ព្រលប់ មិនចង់គេងទាំងអារម្មណ៍ម៉ួម៉ៅជាងនេះ កាលដែលគេចង់បកស្រាយពេលនេះ គ្មានផលណាល្អឡើយ នាងមិនស្តាប់ នាងចង់គេចទៅធ្វើចិត្តឲ្យរឹងមាំបន្តិច មុននឹងតតាំងជាមួយគេពេលក្រោយ។
នាងគ្រាន់តែត្រូវការត្រៀមខ្លួនឲ្យរួចរាល់ជាមុន
យ៉ុនហ្គី លេបសម្តីដែលចង់និយាយចូលពោះវិញ ឈរស្ងៀមមើលរាងតូចឈរលាងដៃជាមួយសាប៊ូជាច្រើនដង ទើបនាងដើរទៅគេងលើពូក។ រាងក្រាស់ឈរក្រោមដំណក់ទឹកផ្កាឈូក ម្រាមដៃមាំលើកចូកសក់សើមតិចៗ ឈរពិចារណាទង្វើរបស់ខ្លួន ជាច្រើនដង។
វាមិនសមទំនងពិតមែន គេមានប្រពន្ធហើយបែរបណ្តាយឲ្យស្រីខាងក្រៅឪបបានតាមចិត្ត លទ្ធិផលគឺប្រពន្ធខឹង មិននិយាយរក។ យ៉ុនហ្គី ស្លៀកឈុតគេងពណ៍ខ្មៅ ដើរទៅរកគ្រែគេង សម្លឹងមើលទៅពាក់កណ្តាលពូកទៀតមានស្រីតូចជាភរិយាគេងបែរខ្នងដណ្តប់ភួយឃ្លុំជិត។
« ទៅគេងបន្ទប់សៀវភៅទៅ! យប់នេះអូនចង់គេងម្នាក់ឯង! » រ៉ូហ្វ្រីលែនស៍ និយាយទាំងមិនងាកមើលមុខយ៉ុនហ្គី នាងបើកភ្នែកសម្លឹងជញ្ជាំង ស្តាប់ឮសកម្មភាពរបស់គេគ្រប់យ៉ាង នាងមិនបានគេង នាងសម្ងំស្តាប់សម្លេងទឹកស្រក់ សម្លេងសម្រិបជើងគេ សម្លឹងរលាស់ភួយ។
នាងមិនបានរើសអើងគេ នាងគ្រាន់តែធ្វើចិត្តមិនទាន់ត្រូវ អារម្មណ៍ច្របូកច្របល់ ពិបាកសម្រេចចិត្ត មិនចង់នៅជិតគេ ចង់នៅស្ងៀមស្ងាត់ម្នាក់ឯង ដើម្បីគិតឡើងវិញ។
« អូនច្បាស់ចិត្តហើយ? » គេសួរបញ្ជាក់ ដៃទាញខ្នើយលើកឪបជាប់ទ្រូងរួចជាស្រេច។
« ....» នាងមិនតបកំពុងគិត គេបែរខ្នងដើរទៅរកទ្វារចេញ ដើរយឺតៗ ក្រែងនាងឃាត់គេវិញ។
« គេងលើសាឡុងទៅ! » នាងធ្មេចភ្នែកនិយាយរួច ទាញខ្សែរអំពូលភ្លើងក្បាលគ្រែបិទពន្លត់ឈឹង លើកភួយគ្របមុខសម្ងំគេង ដោយអារម្មណ៍ច្របូកច្របល់។
យ៉ុនហ្គី មិននិយាយអី គេក្រាលកំរាលក្បែរគ្រែ បោះខ្នើយទៅមុនទើបដាក់ខ្លួនប្រេះដេកលើឥដ្ដក្បែរគ្រែគេង។
...........
ថ្ងៃថ្មី!
រាងតូចងើបពីព្រឹកព្រលឹមមុនយ៉ុនហ្គី នាងឃើញគេគេងលើឥដ្ត នាងធ្លាក់ថ្លើមខ្ពុក មិនស្មានថាគេនឹងគេងផ្ទាល់លើឥដ្តឡើយ ត្រជាក់ណាស់ ក្តាររឹងផងគេគេងបានយ៉ាងម៉េច? ស្រីតូចច្រានក្តីបារម្ភចោល នាងងូតទឹកសម្អាតខ្លួន រៀបចំចេញទៅថតតាំងពីព្រលឹម។ មុនចាកចេញពីបន្ទប់នាងនៅចិត្តមិនដាច់ ទើបយកភួយបោះដណ្តប់លើគេរួច ចាកចេញទៅបាត់។
YOU ARE READING
" Dark paradise "
Romansa" ការសាងបាបជាអំពើខុសឆ្គង, រាល់ទង្វើដែលគេបានធ្វើ ត្រូវរាប់បញ្ចូលថាជាមនុស្សមានបាប " ប៉ុន្តែនាងទទួលយកគេបានគ្រប់យ៉ាង ការលះបង់មួយនេះ កើតចេញពីក្តីស្រលាញ់ អំពើបាបរបស់គេត្រូវបានលុបលាងដោយអំណាចសេចក្តីស្នេហា។
