Ep37

55 4 0
                                        


យ៉ុនហ្គី ក្រវីក្បាលញ័រតតាត់ មិនស្មានប្រពន្ធគេចិត្តធំ ហ៊ានទារកកាំភ្លើង គិតប្រុងសម្លាប់គ្នាឲ្យស្លាប់ដូចចិត្តមែនហ្អេស?? ហេតុអីកូនចិត្តបន្តិចបន្តួចក៏នាងគ្មានសម្រាប់គេ? សំណួររាប់លានត្រូវបានលាក់ទុកក្នុងចិត្ត នាងរស់នៅក្បែរគេហាក់បីគ្មានក្តីសុខបន្តិចណាសោះ តើគេត្រូវដោះលែងនាងមែនទេ?

« ស៊ីញ៉េលែងលះគ្នាទៅ! »
« ល្អ! បងបំពេញបំណងរបស់អូន!! » គេបន្លឺតបវិញ។ នាងតូចភ្ងាក់ផ្អើលមិនស្ទើរឡើយ ព្រោះពីមុនមកនាងទទុចសុំលែងលះគេមិនដែលព្រមឡើយ ប៉ុន្តែលើកនេះគេបែរជាយល់ព្រមយ៉ាងងាយ តើគេមានល្បិចអីមែនទេ??

« ពិតមែន?? » នាងតូចបន្លឺសួរបញ្ជាក់។
« បងមិនបានលេងសើច! បើអូនចង់លែងលះ មានសេរីភាពហើយរស់នៅក្នុងជីវិតដែលអូនចង់បាន បងក៏ព្រមដើម្បីការសប្បាយចិត្តរបស់អូន! ចាំបងឲ្យគ្រីស ជូនអូននទៅវីឡាវិញហើយថ្ងៃស្អែកពួកយើងទៅស៊ីញ៉េលែងលះ! » យ៉ុនហ្គី និយាយទាំងមុខស្មើរ។
« អរគុណណាស់! » រាងតូចក្រោកឈរដើរចេញពីបន្ទប់របស់យ៉ុនហ្គី ដោយមិនងាកក្រោយ។ គ្រាន់តែបើកទ្វារភ្លាម គ្រីសក៏នៅក្បែរជញ្ជាំងតែម្តង។ នាងដើរចូលក្នុងជណ្តើរយន្តដោយក្នុងចិត្តស្រឡះលែងមានមន្ទិលតទៅទៀត ពីព្រោះចាប់ពីថ្ងៃស្អែកនេះទៅ ជីវិតនាងមានសេរីភាពហើយ។

   យ៉ុនហ្គី អង្គុយនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន ងាកមុខសម្លឹងទៅមើលខាងក្រោមតាមបង្អួចឃើញឡានខ្មៅដែលគ្រីស បើកជូនភរិយាទៅវីឡា ដោយតាមមើលមិនដាច់កន្ទុយភ្នែក។ នាយកម្លោះអង្គុយសំកុកជាមួយអារម្មណ៏សោកសៅតាំងពីនាងចេញទៅបាត់ រហូតឆ្លងចូលដល់ព្រឹកថ្ងៃថ្មី។

   រាងតូចស្រឡូនស្លៀកឈុតខ្មៅវែងតាំងពីចុងជើងដល់កញ្ចឹងក ពាក់វែនតាពណ៌ខ្មៅ ស្ពាយកាបូបឈរពីមុខការិយាល័យមេធាវី។ មិនយូរប៉ុន្មានយ៉ុនហ្គី ក៏បើកឡានសំចតពីមុខក្លោងទ្វារ រួចរាងខ្ពស់ស្រឡះក៏ចេញពីឡាន ស្របដោយឈុតខ្មៅមិនចាញ់រ៉ូហ្វ្រីលែនស៍ប៉ុន្មានឡើយ។
« ឆាប់ចូលទៅ! » សម្លេងខ្សោយៗរបស់រ៉ូហ្វ្រីលែនស៍បន្លឺតិចៗ មុននឹងជើងស្រឡូនបោះជំហានចូលទៅខាងក្នុង អមដោយយយ៉ុនហ្គី ដើរតាមពីក្រោយ។

" Dark paradise  " Where stories live. Discover now