Ep-93

31 1 0
                                        


ធ្មេចបើកៗ មួយខែបានរំលងផុតទៅយ៉ាងលឿន ប៉ុន្តែសម្រាប់មនុស្សដែលបន់កុំឲ្យពេលវេលាដើរទៅមុខដូចជាយ៉ុនហ្គី គេនៅមិនសុខក្នុងខ្លួនឡើយ គេគេងមិនលក់ បាយមិននឹកទឹកមិនស្រេក អង្គុយក្បែរប្រពន្ធ ទៅតាមនាងដូចស្រមោលអន្ទោលតាមប្រាណ ពេលនេះគេប្រែជាមនុស្សដែលពូកែខ្លាច គេខ្លាចថាប្រពន្ធរបស់គេនឹងចាកចេញពីគេ ខ្លាចលែងបានចួបនាងទៀត។

« អ្ហឹស... ខឹសៗ » សម្លេងក្អកខេសៗ បន្លឺតិចៗ នាពេលព្រឹកព្រលឹម រាងតូចគេងនៅលើគ្រែ បើកភ្នែកព្រិចៗ នាងលើកដៃស្រវារាវលើពូកស្រាលៗទាំងភ្នែកមិនទាន់បើកនៅឡើយ។ រ៉ូហ្វ្រីលែនស៍ កម្រើកខ្លួនសឹងមិនរួច នាងបើកភ្នែកក្រឡេកមើលឆ្វេងស្តាំ មិនឃើញមានអ្នកណានៅក្នុងបន្ទប់គេងជាមួយនាងសោះឡើយ។ បបូរមាត់ពណ៌ឈូកស្រាលព្រឿងៗ ញ័រតិចៗព្យាយាមស្រែកហៅរកជំនួយ។

« យ៉ុនហ្គី! ហ្អឹម... ហឹស! »
« លែនស៍... » សម្លេងតបគ្រលធំ បន្លឺស្របនឹងស្រមោលរាងក្រាស់រត់ចូលមកក្នុងបន្ទប់គេងទាំងបែកញើសពេញថ្ងាស់ គេស្ទុះអង្គុយក្បែរនាង ចាប់ដៃលែនស៍ ជាប់ជួយទប់ខ្នងលើកនាងពីពូក ឲ្យអង្គុយផ្អែកក្បាលគ្រែ និងយកខ្នើយកល់ខ្នងឲ្យប្រពន្ធ។ យ៉ុនហ្គី ចាក់ទឹកមួយកែវបញ្ចុកនាងយឺតៗ ទើបច្របាច់ដៃជើង ឲ្យនាងស្រាលៗ។

« មុននេះអូនហៅបង ចង់បានអីមែនទេ? បងកំពុងរៀនធ្វើបបរ ដែលអូនចូលចិត្តញាំ»
« អូនខះក ក្រោកមិនរួច! អ្ហឹម អូនចង់ងូតទឹក! »
« បាទបាន! ចាំបងគ្រាអូន!  » យ៉ុនហ្គី ក្រោកភ្លាម គ្រាប្រពន្ធសំណព្វចិត្តចូលក្នុងបន្ទប់ទឹក ពេលនេះនាងទម្ងន់៤ខែជាងហើយ រូបរាងចាប់ផ្តើមប្រែប្រួល មានក្បាលពោះប៉ោងលេចច្បាស់ជាងមុន សុខភាពនាងក៏ខ្សោយជាងមុន ថែមទាំងស្រកគីឡូ ស្គមទៅៗ គេជាប្តី កាន់តែបារម្ភ កាន់តែខ្លាចលើសមុន។

  យ៉ុនហ្គី ងូតទឹកឲ្យនាងរួចរាល់ យករ៉ូបពណ៍បៃតងចាស់ វែលក្លៀករលុងវែងត្រឹមកំភួនជើង ពាក់ឲ្យនាង ដោយសិតសក់ឲ្យនាងតូចថ្នមៗ គេគ្រានាងចុះមកជាន់ក្រោម សម្តៅទៅតុអាហារ រួចលើកចានបបរដែលរៀនធ្វើតាំងពីព្រលឹម មកឲ្យនាងភ្លក្ស។

" Dark paradise  " Where stories live. Discover now