វិលត្រឡប់​ព្យាបាល​បេះដូង​💉(01)

15.6K 630 4
                                    

"​ ពួកយេីងបែកគ្នាទៅ! "​ ពាក្យ​សម្ដីដ៏ត្រជាក់ស្រឹបប៉ុន្មានម៉ាត់ស្ដាប់ឮរួច​ក៏ផ្ដួចអារម្មណ៍ឲ្យ​សាច់ដែលសម្ងំក្នុងទ្រូងរបស់​ ថេហ្យុង​ កករឹងទទឹងមិនអាចដំណេីរការមួយ​ប៉ព្រិច​ភ្នែក​។ តេីនេះមែនទេដែលជារឿងសំខាន់របស់អ្នកជាសង្សាចង់ប្រាប់មកកាន់ខ្លួនបណ្ដាលឲ្យ​រត់ឡេីងមកលេីដំបូលអគារយ៉ាងត្រហេបត្រហបដកខ្យល់សឹងមិនដល់គ្នាមុននេះ? 

"​ បងកំពុងនិយាយអីនឹង​ ជុង​ ? " ថេហ្យុង​ លេីកដៃឱប​ទ្រូងបំពាក់នូវឯកសណ្ឋានសិស្សលេច​រូបរាងតូចឡេីងមកយ៉ាងល្អ​ឥតខ្ចោះ​សឹម​ឈានជំហានមកកាន់តែជិតសង្សាខ្លួនដែលទាក់ទងគ្នាកន្លងមកបាន៣ឆ្នាំរួចហេីយនោះ។

"​ បេីបន្តអូននៅតែបែបនេះ..​ បងគិតថាពួកយេីងបែកគ្នាទៅជារឿងដ៏ល្អមួយនឹងធ្វេី​ឲ្យ​អូនចេះគិតនូវរឿងដែលមានប្រយោជន៍សម្រាប់ខ្លួនឯងខ្លះ​ "​ ពាក្យពេចន៍​គ្រប់ម៉ាត់ចាក់ដោតបន្លោចទ្រូងនាយតូច​ ឯ​ កែវភ្នែកសោកសៅក៏ប្រឹងទប់បង្ខំនូវទឹកភ្នែកដែលកំពុងតែរកស្រក់ចុះមក​បណ្ដេីរៗ​ ហេីយក៏ហូរចុះមកប្រលាក់លេីថ្ពាល់រលោងពិតមែន។

"​ បងខឹងព្រោះអូនទទួលបានពិន្ទុមិនល្អមែនទេ? អូនសន្យាម្ដងទៀតណា៎ អូននឹងប្រលងចូល Top10​  ឲ្យ​បងបានឃេីញសម្ថភាពអូន​ "
"​ អូនប្រលងចូល Top100​ មិនបានផងតេី Top10​ អូនគិតថាងាយស្រួលសម្រាប់អូនដែលមែនទេ​ គីមថេហ្យុង​?

"​ ជុងហ្គុក​! គឺលេីកនេះអូនប្រាកដជាធ្វេីបានណា៎..​ ចាំបាច់អីត្រូវបែកគ្នាដែល? បងក៏នៅស្រលាញ់អូនដែរពិតមែនទេ? អូនដឹងណា៎..ថាបងនៅស្រលាញ់អូន​ "​ ថេហ្យុង​ ពោលសម្ដីឡេីងជឿរជាក់ពិតប្រាកដហេីយឈានទៅចាប់កាន់អង្អែលលេីបាតដៃបុរសខាងមុខប្រេីពាក្យដេីម្បី​លួងលោមឥត​ចុះញ៉ម​បន្តិច​សោះ​។ 

"​ បង​ នឹង​ ទៅបារាំងនៅអាទិត្យក្រោយ​ "
"​ បែបហ្នឹង​ទេីបបងចង់បែកគ្នាជាមួយអូនមែនទេ​ ជុង? "​
"​ អូនចង់ក្លាយជាគ្រូពេទ្យ..​ តែទង្វេីអូនរាល់ថ្ងៃមិនបានខំប្រឹងជាមួយការងាររបស់អូននៅឡេីយទេ​ "​ នាយស្រដីស្របពេលលេីកដៃទាញរាងតូចដែលចូលមកឱប​ខ្លួនមុននេះចេញ។

វិលត្រឡប់​ព្យាបាល​បេះដូង​Tempat cerita menjadi hidup. Temukan sekarang