វិលត្រឡប់ព្យាបាលបេះដូង​💉(54)

5.8K 286 6
                                        


​ថេហ្យុង​ គ្រាហ៍កាយ​ប៉ុន​យក្សា​ចូល​មក​ដាក់​ឲ្យ​គេងខាង​ក្នុង​បន្ទ​ប់​តូច​របស់​ខ្លួន​សម្លឹង​ទៅ​មនុស្ស​ដែល​មិន​ដឹង​ខ្យល់​អ្វី​មក​អំពល់ទុក្ខ​គេ​ឯង​បែប​នេះ​ទៅ​រួច​។ តេី​ផឹក​អស់​ប៉ុន្មាន​ដប​ទេីប​បណ្ដោយ​ឲ្យ​ខ្លួន​ទ្រោត​ទ្រោម​ដល់​ថ្នាក់​នេះ​ ចនជុងហ្គុក?

"​ អ្នក​ម៉ាក់! "​ ថេហ្យុង​ ហៅ​ម៉ាក់​របស់​នាយ​ហាក់​កំពុង​ស្នេីសុំ​ជំនួយ​ទៅ​កាន់​នាង​ឮ​ហេីយ​ក៏​ភាស​ខ្លួន​ចូល​បន្ទប់​បាត់​ព្រោះ​មិន​ចូល​ចិត្ត​ធ្វេី​ជាអ្នក​ទី​បី​និយាយ​ឲ្យ​ងាយ​ស្ដាប់​គឺ​មិន​ធ្វេី​ជា​ឆ្អឹង​ទទឹង​ ក​ នៅទីនេះ​ឡេីយ​បន់​ឲ្យ​តែ​ពួក​គេ​ទាំង​ពីរ​ត្រូវ​រូវ​គ្នា​នឹង​អាល​ឲ្យទ្រូង​មនុស្ស​ចាស់​ស្ងប់ចិត្តបាន​ខ្លះ​។

ថេហ្យុ​ង​ បែរ​សម្លឹង​ទៅ​កាន់​មនុស្ស​ដែល​លង់​លក់​ជាមួយ​សំលៀកបំពាក់​មិន​ប្ដូរ​ព្រោះ​ព្រឹក​មិញ​គេ​ក៏​គ្រង​ឈុត​មួយ​នេះ​ដដែល​នាយ​តូច​ចិត្ត​ដាច់ដេីរ​ចេញ​ពី​ក្នុង​បន្ទប់ខ្លួន​កាន់​ខ្នេីយ​មួយ​ថា​នឹង​គេង​លេី​សាឡុង​ខាង​ក្រៅ​មួយ​សន្ទុះ​ក្រោយ​ស្រាប់​តែ​កាន់​កូន​ចាន​ដែក​ដែល​មាន​ទឹក​ជាមួយ​កូន​កន្សែង​ទំលាក់​ជិត​កាយ​នាយ​ស្រវឹង​។ ជុងហ្គុក​ គេ​ជា​មនុស្ស​ស្អាត​បេី​រៀប​ចំ​ជូត​សំអាត​ខ្លួន​គេ​ច្បាស់​ជា​គេង​លក់​ស្រួល​ជាង​នេះ​។ ចិត្ត​ដែល​រឹង​មានះរបស់​ខ្លួន​ប្រែ​មក​ជា​ទន់​ភ្លន់​ដៃ​ធ្វេី​ការ​ជូត​សំអាត​លេី​រាង​កាយនាយ​ធំ​ស្រាលដៃ​ព្រោះ​មិន​ចង់​បង្ក​ឲ្យ​គេ​ភ្ញាក់។

ដៃ​អូស​មក​ប្រលេះ​ក្បាល​ដែកលេី​ខ្សែរ​ក្រវ៉ាត់​ហូត​ចេញ​ពី​ចង្កេះ​ដេីម្បី​កុំ​ឲ្យ​មាន​ភាព​ទេីសទាល់​ គេ​សម្រាត​ខោ​នាយ​ផ្លាស់ប្ដូរ​ឈុត​រលុង​ឲ្យ​វិញ​ តេីខ្ញុំ​កំពុង​ធ្វេីអ្វី? ចាំ​បាច់​ខ្វល់​បារម្ភ​ពី​គេ​បែប​នេះ​ដែលឬ​? កំពុង​តែភ្លឹក​ជាមួយ​ការគិត​របស់​ខ្លួន​ ជុងហ្គុក​ ស្រាប់​ទាញដៃ​គេ​ឲ្យ​ដេកដួល​លេី​គ្រែ​បាន​សម្រេច​ឡេីង​គ្រប​ដណ្ដប់​លេី​កាយ​តូច​ដែល​ព្យាយាម​គេច​វេស​ពី​ខាង​ក្រោម​ខ្លួន​។

វិលត្រឡប់​ព្យាបាល​បេះដូង​Donde viven las historias. Descúbrelo ahora