វិលត្រឡប់ព្យាបាលបេះដូង​💉​(70)

4K 227 5
                                    


​ អារម្មណ៍​របស់​ ថេហ្យុង​ ពេល​នេះ​មិន​ខុស​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​កំពុង​ជាន់​ឈ្លី​យក​វា​មក​ច្របាច់​លេង​នោះ​ឡេីយ​ គេ​សម្រួល​ស្មារតីប្រលែង​នូវ​ពាក្យ​សម្ដី​ ជុងហ្គុក​ មុន​នេះហេីយ​តប​ត​ដោយ​សម្លេង​ស្រាល​ស្រទន់​ព្រោះ​កាល​ ជុងហ្គុក​ ភ្ញាក់​ដឹង​ខ្លួន​ជា​រឿង​ល្អ​ចំណែក​ការ​បាត់​ការ​ចងចាំ​ឬ​អត់វា​មិន​សំខាន់។

"​ បង​ផឹក​ទឹក​ទេ? ជុងហ្គុក​ បង​ច្បាស់​ជា​ស្ងួត​បំពង់​ក​ហេីយ​ "​ រាង​តូច​ចូល​ទៅ​ចាក់​ទឹក​ដេីម្បី​យក​មក​ឲ្យ​នាយ​ដែល​សម្លឹង​មក​កាន់​ខ្លួនហាក់​ដូចឃេីញ​សត្វ​ចម្លែក​។

ជុងហ្គុក​ គ្រវាសដៃ​មួយ​ទំហឹង​បង្ក​ឲ្យកែវ​​ធ្លាក់​បែក​ខ្ជាយ​ចំណែក​រាង​តូច​​តក់​ស្លុត​ដល់​ចំហរ​មាត់​សែន​ហួស​ចិត្ត​ភ្លាម​។
"​ ចេញ​ទៅ! "​ ជុងហ្គុក​ បែរ​មុខ​ចេញ​ទៅម្ខាង​គ្រែ​ខ​ណៈ​ ថេហ្យុង​ បន្ត​សម្លឹងខ្នង​​មនុស្ស​បែរ​ចេញ​ហាក់​ស្អប់​ខ្ពេីម​ខ្លួន​ជា​ខ្លាំង​។

"​ បង​មិន​បាន​ប៉ះ​ទង្គិច​ត្រូវ​ក្បាល​ ហេតុផលអ្វី​ដែល​ត្រូវ​បាត់​ការ​ចងចាំ​? "​ ថេហ្យុង​ នៅ​មិនទទួល​បាន​ចម្លេីយ​ពី​រាង​ក្រាស់​ទេីប​ចចេស​រត់តវ៉ា​ប្រឆាំង​​ខាង​មុខ​ ជុងហ្គុក​។

"​ ហ្ហឹក!! "​ គេ​អណ្ដឺតអណ្ដក​ចំពោះ​មុខ​ ជុងហ្គុក​ រក​អ្វី​មកបរិយាយ​លែង​ចេញ​ ជុងហ្គុក​ បក់​ចង្អុល​ដៃហៅដាក់​បញ្ជារ​ឲ្យ​ ថេហ្យុង​ ជួយ​គ្រាហ៍គេ​អង្គុយ រាង​តូច​​មិន​បាន​ស្រប​តាម​​ក៏​ដឹង​ថា​គេ​កំពុង​មានរបួស​ខ្នង​តេី​ឲ្យ​ក្រោក​អង្គុយបាន​យ៉ាង​ម៉េច?
"​ ឆាប់​ឡេីង! "​ ជុងហ្គុក​ គំហក​បន្តិច​មនុស្ស​នេះ​ក្រោក​ពី​ឈឺ​ហេីយ​កម្លាំង​ពេញ​បឹប​តែ​ម្ដង​ សង្ស័យ​សម្ងំ​ដេក​យក​កម្លាំង​កន្លង​មក​នេះ​ទេ​។

"​ តែ​បង​មិន​ទាន់​ជា​មុខ​របួស​ គេង​បែ​ប​នេះ​ហេីយ​ចង់​បាន​អ្វី​ប្រាប់​មក​ "​ នាយ​តូច​មិន​ព្រម​តាម​ការ​បញ្ជារ​ ជុងហ្គុក​ បក់​ដៃ​ហៅ​ឲ្យ​គេ​ទៅ​ជិត​ម្ដង​ទៀត​ទាំង​ចង​ចិញ្ចេីម​មុខ​មេីល​មិន​យល់​ទាក់​ទាញ​ម៉ា​ឈេី​ជ្រុង​ទេីប​សម​។

វិលត្រឡប់​ព្យាបាល​បេះដូង​Hikayelerin yaşadığı yer. Şimdi keşfedin