រយៈពេលពេញមួយសប្តាហ៍ក្រោយនេះសង្កេតឃើញថាអ្វីៗហាក់ប្រែប្រួលស្រឡះខុសពីជំហានលេីកដំបូងនៃទំនាក់ទំនងរបស់មនុស្សពីរនាក់។ កាយតូចចង្កេះមួយក្ដាប់គ្រងនូវឯកសណ្ឋានពេទ្យថ្នាក់មធ្យមបោះឈានចូលជណ្ដើរប្រអប់ដែលមិនទាន់បេីកឈររង់ចាំមួយសន្ទុះដេីម្បីចុះទៅជាន់ខាងក្រោម។ ទឺង*ទ្វារបេីកឡេីងដោយវត្តមានមនុស្សប្រុសបំពាក់ឯកសណ្ឋានដុកទ័រឈរនៅខាងក្នុងរួចជាស្រេច។ វាមិនមែនគាប់ជូនលេីកទីមួយនោះទេ គឺជាញឹកញាប់ឡេីងក្លាយជាទម្លាប់មួយនូវបរិយាកាសទាំងនេះ។ ថេហ្យុង ជ្រេីសរេីសការស្ងប់សម្លេងដដែលចូលរួមជណ្ដើរខាងក្នុងជាមួយទ្វារក៏បិទជិតនាំកាយមនុស្សដែលល្អក់កករនឹងគ្នាទៅខាងក្រោម។" ថេយ៍? " ជុងហ្គុក ពោលដោយសម្លេងតិចៗទៅកាន់មនុស្សឈរពីមុខខ្លួន គេមិនឆ្លេីយតបមិនប្រតិកម្មអ្វីទាំងអស់បង្ហាញឡេីងច្បាស់ថាគេជាមនុស្សចិត្តដាច់ ទឺង* សម្លេងនៃប្រអប់ជណ្ដើរបេីកឡេីងម្ដងទៀតកាយចំលៀវស្ដេីងហៀបនឹងចាកចេញក៏មានដៃលូកមកឃាត់ដំណេីរភ្លាម៖
" អូនគិតចង់ស្ងៀមស្ងាត់បែបនេះរហូតមែនទេ? " នាយសួរទៅកាន់មនុស្សតូចចិត្តធ្ងន់មិនសូម្បីមានអារម្មណ៍ថារំភេីបជាមួយមនុស្សប្រុសដែលកំពុងរំខានពេលវេលារបស់ខ្លួនទៅវិញទេ។
" លែង! " សម្លេងឥតក្ដីស្រងោចចិត្តចាកចេញពីបបូរមាត់មនុស្សដែលឆ្អែតឆ្អន់ជាមួយគេពេលនេះ ប្រាប់ប៉ុន្មានដងហេីយថាខ្ញុំមិនចង់ឃេីញមុខ មិនចង់និយាយ មិនចង់ជាប់ប្រលាក់ជាមួយនឹងមនុស្សអាត្មានិយមដូចរូបលោកទៀតឡេីយ។" អូននៅតែរឹងចចេសបែបនេះដល់ថ្ងៃណាទៀត? "
" ខ្ញុំធ្លាប់ប្រាប់លោកម្ដងហេីយមែនទេ? បេីនូវតែបន្តចូលមកអុកឡុករំខានពេលវេលារបស់ខ្ញុំទៀត! ខ្ញុំនឹងរសាត់ប្រាស់បាត់ពីមុខលោកជារៀងរហូត!! " នាយតូចច្រឡោតខឹងរហ័សកញ្ឆក់រេីរចេញពីកណ្ដាប់ដៃមនុស្សដែលខ្លួនស្អប់ចេញទៅតាមផ្លូវរបស់គេបន្ត។
ŞİMDİ OKUDUĞUN
វិលត្រឡប់ព្យាបាលបេះដូង
Romantizmការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...