ធ្លាប់តែសម្លឹងមុខគ្នាដោយក្ដីស្រឡាញ់ ភាពអរសប្បាយរួមជាមួយក្ដីសុខយ៉ាងពេញទំហឹង ត្រឹមមួយប៉ប្រិចភ្នែកសោះអាចឲ្យគូស្នេហ៍ដែលស្រលាញ់គ្នារាប់ឆ្នាំត្រូវមកវាយប្រតាយប្រតប់ឈ្លោះប្រកែកគ្នាសឹងហេីបដំបូលឡានបែបនេះ។
" អូនហត់ណាស់.. ជុងហ្គុក អូនហត់គ្រប់យ៉ាង អូនហត់ដែលស្រលាញ់ជាមួយមនុស្សអាត្មានិយមដូចជាបង! ហ្ហឹក.. "
" អូនជាមនុស្សដែលគ្មានហេតុផល! " ជុងហ្គុក ចាប់ផ្ដើមរង៉ាប់រងួជាមួយមនុស្សដែលសុខៗក៏បង្កបញ្ហា អូនជាអ្នកបញ្ឆេះនូវរឿងដែលស្ដាប់មិនយល់ឡេីងមក អូននិយាយថាបងជាមនុស្សអាត្មានិយមទាំងដែលអូនជាមនុស្សគ្មានហេតុផលបែបនេះ។
" ការស្រលាញ់ចាំបាច់មានហេតុផលដែលឬ? អូហ៍ ស្រលាញ់គ្នាគេទាមទាររកហេតុផល? នេះ បងធ្វេីស្អីខ្លះបងមិនទាំងដឹងខ្លួនផង! បេីបងមិនមែនជាមនុស្សអាត្មានិយមតេីជាអ្វីឲ្យពិតប្រាកដ? បងចោទអូនជាមនុស្សគ្មានហេតុផល? មែនហេីយអូនគ្មានហេតុផល គ្មានភស្តុតាងគ្រប់យ៉ាងដែលអាចបេីកស្រោមមុខមនុស្សក្បត់ដូចជាបង! "
" បងក្បត់អូនរឿងអ្វី? នៅជាមួយគ្នារាល់ថ្ងៃសឹងតែរួមបញ្ចូលខ្លួនជាមួយគ្នាហេីយ អូនយកអ្វីមកគិត? បងទៅក្បត់អូនរឿងអ្វី និយាយមក!!! " ថេហ្យុង បង្ខាំមាត់ទប់កំហឹងចំពោះមុខ កាលឮពាក្យសម្ដីទាំងនេះហេីយកាន់តែធ្វេីឲ្យនាយតូចមានអារម្មណ៍ថាឈឺចាប់ នេះបងគិតថាអូនល្ងង់ដល់ថ្នាក់មិនដឹងអ្វីបន្តិចសោះឬ?
" ពួកយេីងបែកគ្នាទៅ.. បងនឹងត្រៀមនិយាយពាក្យនេះម្ដងទៀតពិតមែនទេ? បងត្រូវការឲ្យអូនត្រៀមខ្លួនម្ដងទៀតទេ? " ជុងហ្គុក រឹងខ្លួនមួយកន្លែងយូរទៅរឿងកាន់តែមិនបញ្ចប់ គ្រប់យ៉ាងត្រូវបាក់សង្កត់ទាំងគ្មានហេតុមកលេីពួកគេទាំងពីរបែបនេះ? តេីអូនយកអ្វីមកគិតឲ្យប្រាកដទៅ គីម ថេហ្យុង?
" អូនខឹងដែលបងប្រគល់ខ្សែរ ក នោះទៅកាន់អូនមែនទេ? អូនមិនពេញចិត្ត ឬ តម្លៃវាថោកពេកមិនសាកសមជាមួយអូន? " ថេហ្យុង សណ្ដាប់ឮពីមាត់មនុស្សប្រុសខាងមុខ ជុងហ្គុក នាយក៏បែរមុខចេញទាំងទុក្ខប្រមល់ពេញខួរក្បាលក្នុងពេលនេះ នាយតូចចាប់ភ្លឹកនឹងខ្សែរ ក ម៉ូដដូចរបស់ខ្លួនដែល ជុងហ្គុក ទិញឲ្យប៉ុន្មានថ្ងៃមុនមានជាប់នូវ ក របស់គេដូចគ្នា គ្រាន់ត្បូងពណ៌ស្វាយខុសពីរបស់ខ្លួនពណ៌បៃតង។
" ពួកយើងនៅបែកគ្នាមួយរយៈសិនទៅ! " ថេហ្យុង ទាញកាបូបមកកាន់រួចរហ័សបេីកទ្វារឡានចេញទៅបាត់បន្សល់នៅមនុស្សក្នុងឡានសម្លឹងផែនខ្នងអ្នកដែលចាកចេញទៅតាមកញ្ចក់ឡាន។
ESTÁS LEYENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
