វិលត្រឡប់​ព្យាបាល​បេះដូង​💉(20)​

6.6K 330 2
                                        


​"​ ធ្វេី​តាម​អារម្មណ៍​របស់​ខ្លួន​ឯង​បន្តទៅ...​ "​ ជុងហ្គុក​ បង្ហេីប​ស្រដី​ប្រាប់​ទៅ​កាន់​កាយ​តូច​ដែល​ព្យាយាម​ដក​ដៃ​ខ្លួន​ចេញ​ពី​ចង្កេះ​នាយ​ធំ​វិញ​។ ថេហ្យុង​ ងេីយ​មុខ​សម្ដៅ​មក​បុរស​ដែល​ព្យា​យាម​ផ្ដល់ក្ដី​សង្ឃឹម​ម្ដង​ហេីយ​ម្ដង​ទៀត​ដូច​នេះ​គេ​ក៏​សេីច​ចេញមក​តែ​ម្ដង​មុន​នឹង​យក​ដៃទៅ​ចង្អុល​ទ្រូង​មាំខាង​មុខ​ដោយ​គ្រឺត​ខ្នាញ់៖

"​ លោក​និយាយ​បែប​នេះ​ដូច​ជា​កំពុង​លង់​ស្រលាញ់​ខ្ញុំ​មែន​ទេ​? "​ ថេហ្យុង​ ខាំមាត់សម្លឹង​មុខ​នាយ​ហេីយ​ក៏​សេីច​ឮៗឲ្យ​ ជុងហ្គុក​ ចង​ចិញ្ចេីម​សម្លឹង​មក​ដូច​ជា​មិន​បាន​កំប្លែង​លេង​ជាមួយ​នឹង​ ថេហ្យុង​ អ្វី​បន្តិច​សោះ​ទេីប​នាយ​តូច​បញ្ឈប់​កាល​ដែល​សេីច​ចំ​អក​កាច់​.ក​មុននេះ​សម្រួល​អារម្មណ៍​លេីក​ដៃ​បបោស​លេី​អាវ​នាយ​ធំ​ជាមួយ​នឹង​ពាក្យ​ស្រដី​តប​ តជាបន្ត​៖

"​ ខ្ញុំ​និយាយ​លេង​ទេ​ប្រញាប់តែ​ខឹង​ ឆេីស! "​ ថេហ្យុង​ វៃ​ទ្រូង​នាយ​ដែល​ស្ងប់​ស្ងាត់​មួយ​ដៃ​ហេីយ​ក៏​បែរ​មក​ក្រោយ​ស្រប​ពេល​ងងឹត​មុខ​ដេកដួល​​ច្រងាប់ច្រងិល​លេីថ្នល់​ភ្លាម​អោយ​ ជុងហ្គុក​ ប្រញាប់​ចូល​ទៅ​លេីក​កាយ​ស្រវឹង​ឡេីង៖

"​ អ៊ូយ..​ យ៉ូយ ងងឹត​មុខ​ណាស់​ "​ នាយ​តូច​ត្អូញ​រង៉ូវ​អោយ​នាយ​ធំ​ត្រូវនឿយ​ជាមួយ​ខ្លួន​រហ័ស​បី​កាយ​តូច​ចូល​ទៅ​ខាង​ក្នុង​ផ្ទះ​ជា​បន្ទាន់​។
"​ គួរ​អោយ​ស្អប់​ពិត​មែន​! "​ ជុងហ្គុក​ ប្រទេច​រអ៊ូ​ទៅ​អ្នក​ដែល​សេីច​ ហ្ហឹសៗ​ នៅ​លេី​ដៃឲ្យ​អ្នក​ម៉ាក់​ ថេហ្យុង​ ចេញ​មក​ជ្រោម​ជ្រែង​មេីល​កូន​សម្អុយ​ដែល​ដេីរ​ផឹក​សុី​អំពល់​ទុក្ខ​គេ​ឯង​បែប​នេះ​។

"​ ថេហ្យុង​ អាកូន​សម្អុយ​ក្រោក! "​ ផាច់* នាង​វៃដេីម​ដៃ​អ្នក​ជា​កូន​ដាស់​អោយ​គេ​ក្រោក​មេីល​ចុះ​ធ្វេីចរិក​បែប​នេះ​កាល​ណា​លក់​ដាច់​នឹង​គេ​ទេ​អាកូន​នេះ!
"​ អ៊ូយ..​ ហិហិ​ ឈឺ​ "​ ថេហ្យុង​ តោង​ ក​ អ្នក​កំពុង​បី​ជា​ប់​អោយ​នាយ​ស្រដី​សុំ​ផ្លូវ​អ្នក​ម៉ាក់​ដេីម្បី​បន្តបី​ដុំ​ដី​ទៅ​ដាក់​ក្នុង​បន្ទប់​។

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now