បរិយាកាសជុំវិញអួលអាប់បង្កឡេីងដោយផ្សែងខ្មៅជះទ្រលោមពេញទីកន្លែងដុតសពមនុស្សស្លាប់កាលពីយប់នៃឧបទ្ទវហេតុបន្ទុះឲ្យមនុស្សគ្រប់គ្នាស្លាប់ហេីយរងរបួសជាច្រើននាក់។ ច្បាស់ណាស់ខ្មាំងសត្រូវជាពួកទាហាន អាល់បានី បង្កឡេីងឲ្យជំរុំទាហានមួយនេះខាតបង់យ៉ាងធ្ងន់ធ្ងរគ្រូពេទ្យស្ម័គ្រចិត្តរងរបួសច្រេីនខ្លះក៏បាត់បង់ជីវិតទៅតាម។ សូរសម្លេងស្រែកយំដោយក្ដីឈឺចាប់សែនសោកស្ដាយកាលកេីតមានរឿងនឹកស្មានមិនដល់បែបនេះឡេីងមក ពួកទាហានបានបញ្ចប់ការដុតបូជាសាកសពទាំងនោះសឹមបេីកការសុំទោសជាសាធារណៈទៅកាន់គ្រូពេទ្យមកកាន់ទីដ៏សែនគ្រោះថ្នាក់នេះ។" ពិតជាមានអារម្មណ៍ថាសោកស្ដាយខ្លាំងកាលកេីតមានរឿងដែលមិនអាចទទួលយកបានពីយប់មិញនេះ ពួកខ្ញុំសូមសន្យាថានឹងពង្រឹងការកាពារទៅកាន់គ្រូពេទ្យគ្រប់គ្នា ហេីយក៏សូមទោសនូវការសាងកំហុស ភាពធ្វេសប្រហែសបែបនេះឡេីងមក " មេទាហានក្រិកបេីកមុខនិយាយឡេីងធ្វេីការសុំអភ័យទោសលេីពួកគេ ចំណែក ថេហ្យុង ឈរស្ដាប់ទាំងរលីងរលោងលេីកដៃជូតតំណក់ទឹកភ្នែក អណ្ដឺតអណ្ដកនៅក្នុងចិត្តទាំងការតានតឹងមិនបាត់។
" ជូអុីន.. ជូអុីន ហុឺៗៗ ខ្ញុំសូមទោស!! " ស៊ូជីន លុតជង្គង់ដល់ដីនៅមុខកន្លែងដុតសាកសព នាងដឹងខុសរាល់កំហុស ភាពប្រងេីយកន្តេីយកន្លងមកចំពោះ ជូអុីន ពេលវេលាដេីរទៅមុខមិនបានត្រឡប់ក្រោយវិញឡេីយ បេីសិនមានឱកាសបានជួបគ្នាម្ដងទៀត.. ហ្ហឹកៗៗ ហុឺ.. ជូអុីន! ខ្ញុំនឹងព្រមទទួលយកស្នេហារបស់លោក!
ថេហ្យុង នាំកាយញ័រទទ្រើតហាក់គ្មានលំនឹងក្នុងការឈរសម្លឹងទៅផ្សែងដែលខ្មៅឆួលដល់កែវភ្នែកសោកសៅកាន់តែធ្វេីឲ្យនាយតូចកល់ទឹកភ្នែករកយំ ដេីរមកកាន់អគារសម្រាប់ធ្វេីជាទីសង្គ្រោះបន្ទាន់ មកដល់ភ្លាមគេចូលរកកន្លែងសាកសមចំពោះខ្លួនដេីម្បីសម្រួលភាពតប់ប្រមល់ការតានតឹងស្ត្រេសពេញខួរក្បាលសម្លឹងមនុស្សបំពាក់អុកស៊ីហ្សែនលេីគ្រែជំងឺ ទឹកភ្នែកបោលឡេីងម្ដងទៀតហាមឃាត់លែងបានទេីបសម្រេចចិត្តស្រក់លេីបាតដៃ ជុងហ្គុក ដែលរាងតូចលេីកយកផ្អឹបនឹងថ្ពាល់របស់ខ្លួន៖
YOU ARE READING
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...