វិលត្រឡប់​ព្យាបាល​បេះដូង​💉(33)

6.8K 322 6
                                        


​ ផ្ទៃ​មុខ​សង្ហា​ចង​ក្របួច​ចិញ្ចេីមចូល​គ្នា​ខណ:​ដែល​ញេីស​ក៏​ចេះ​តែ​ស្រស់​ចុះ​មក​ឥតឈប់​គ្រវី​ក្បាល​បី​ដង​កន្ត្រាក់​ខ្លួនភ្ញាក់ចេញ​ពី​យល់​សុបិន្ត​មុន​ហ្នឹង​ភ្លាម​ ជុងហ្គុក​ នាយ​ដក​ដង្ហេីម​ញាប់ៗទាំង​អារម្មណ៍​មិន​ល្អ​សសៀរ​ងាក​រក​មុខ​ស្អាត​ដែល​គេង​ឱប​ខ្លួន​លេី​សាឡុង​នេះ។

"​ ហ្ហឹម..​ "​ ថេហ្យុង​ រេីបម្រះ​ចេញ​ដោយ​មិន​ពេញ​ចិត្ត​ព្រោះ​មាន​ការ​​រំខាន​ទេីប​ ជុងហ្គុក​ រហ័ស​ទាញ​កាយ​តូច​ចូល​ក្នុង​រង្វង់​ដៃ​ម្ដង​ទៀត​ច្រមុះ​ស្រួច​ឱន​ថែថេីប​សក់​ក្រអូប​ទន់​ល្មេីយ​លួង​លោមឲ្យ​មនុស្ស​តូច​លង់​លក់​បន្ត។​

ថេហ្យុង​ គេងលក់​ដូច​ត្រូវ​ថ្នាំ​សណ្ដំ​មិន​ងាយ​ក្រោក​ត.តែសោះ​ មេីល​ទៅ​នាឡិកា​ដៃគឺ​ម៉ោង​ប្រាំ​បី​ព្រឹក​ទៅ​ហេីយ​ទេីប​ ជុងហ្គុក​ ឱន​ទៅ​ថេីប​ថ្ងាស​ក្រអូបថ្នមថ្និត​អស់​ពី​ពោះម្ដង​ទៀត​​ប្រលែង​ច្រមុះ​កាយ​ធំ​ក៏​ភាស​ចេញ​ម្ដង​បន្តិច​ពី​សាឡុង​ទាញ​យក​ភួយ​មក​ដណ្ដប់​កាយ​តូច​ដែលលិច​លង់​នឹង​ការ​គេង​ស្រណុក​សុខ​បន្ត​។

ដៃ​បញ្ជា​តេឡេ​បេីក​​វាំង​នងបន្ទប់​ឲ្យ​ស្រឡះ​មុខ​មាត់​នាយ​ដេីរ​ទៅទ្វារ​ខាង​ក្រៅ​ដែល​មាន​បន្ទប់​ទឹក​ធ្វេី​ការ​លុប​លាង​សម្អាត​មុខ​សឹម​ចូល​មក​ដាក់​អង្គុយ​នឹង​កន្លែង​ខ្លួន​ទាញ​វែន​តាយក​មក​ពាក់​សម្លឹង​អេក្រង់​កុំ​ព្យូទ័រ​ដៃ​ញាប់​រហ័ស​ធ្វេី​ការងារ​ដែល​នៅ​សេសសល់​បន្ត។

ប្រមាណ​បី​ម៉ោង​ក្រោយ​ទេីប​នាយ​តូច​ភ្ញាក់​ដំណេក​ទាំងខ្ជិល​កម្ជេញបេីក​ភ្នែក​សឹង​មិន​រួច​សម្លឹង​សម្ដៅ​ទៅ​បុរស​ដែល​ស្ងៀម​ស្ងាត់​មុឺងម៉ាត់​ធ្វេី​ការ​របស់គេ​ ថេហ្យុង​ បេីក​ស្នាម​ញញឹមឡេីង​ឈានទៅ​រក​មនុស្ស​ជាទី​ស្រលាញ់​ភ្លាម។

"​ អរុណ​សួស្ដី​..​ "​ ថេហ្យុង​ សេីច​រវិច​រវាមចូ​ល​ក្បែរ​​ដាក់​អង្គុយ​លេី​ភ្លៅ​ ជុងហ្គុក​ តោង​.ក​នាយលែប​ខាយ​ក្រសែរ​ភ្នែក​ទាំង​សម្ដី​ផ្អែម​ល្ហែម​មក​កាន់​នាយ​ធំ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Donde viven las historias. Descúbrelo ahora