ផ្ទៃមេឃងងឹតកកដោយពពកខ្មៅជុំទិស ភ្លៀងធ្លាក់រេរាំប៉ះទង្គិចនិងស្លឹកឈេីជាមួយដំណក់ទឹក បរិយាកាសជុំវិញស្ងប់ស្ងាត់ល្អតែក៏គួរឲ្យភ័យខ្លាច ព្រោះទីនេះជាព្រៃភ្នំថែមទាំងព្រៃជ្រោះតែមិនបានធ្វេីឲ្យគូស្នេហ៍មកក្រេបទឹកឃ្មុំទីនេះមានអារម្មណ៍ថាព្រឺព្រួចសូម្បីបន្តិចឡេីយ។ តាមពិតក៏ចង់ទៅដំណេីរកំសាន្តក្រេបទឹកឃ្មុំក្រៅប្រទេសឬនៅទីកន្លែងដែលសាកសមល្អជាងនេះ..ប៉ុន្តែការងារជាគ្រូពេទ្យចាំបាច់ក្នុងការព្យាបាលដល់នាក់ជំងឺមិនចង់ប្រេីប្រាស់ពេលវេលាយូរទៅកន្លែងឆ្ងាយជាងនេះ គ្រាន់ជាអ្វីដែលពួកគេគិតហេីយរៀបចំឡេីង វាមិនមែនមិនល្អសោះឯណា..បរិយាកាសបរិសុទ្ធល្អ ធ្វេីការបោះតង់សម្រាក អាំងសាច់ ផឹកស្រា លេងហ្គីតា ងូតទឹកជ្រោះធ្លាក់ ត្រជាក់ថ្លាឆ្វង់ ចំណាយពេលវេលាល្អៗជាមួយគ្នារួមសុខនិងកាយហេីយរីករាយនិងធ្វេីដំណេីរមកក្រេបទឹកឃ្មុំទីនេះជាខ្លាំង។
បន្ទាប់ពីភ្លៀងធ្លាក់ មេឃក៏ស្រឡះវេលានេះធៀបទៅនិងម៉ោងប្រហែលជាបួនទាបភ្លឺដោយសារមេឃនៅមិនទាន់បេីកពន្លឺនៃព្រះអាទិត្យឡេីងខ្ពស់នៅឡេីយ សីតុណ្ហភាពត្រជាក់ជាមួយធម្មជាតិខៀវខ្ចី តំណក់ទឹកសេីមជាប់ស្លឹកឈេីកាលភ្លៀងធ្លាក់ខ្លាំងពីយប់មកនេះបន្សល់ត្រឹមទឹកសន្សើម ដីសេីម ទឹកជ្រោះបន្តធ្លាក់ចុះបំប៉ះថ្មសូរសម្លេងភ្លុងៗចូលទៅខាងក្រោមទង្គេីនិងផ្ទាំងថ្មក្រាស់។ ជុងហ្គុក គេងប្រលែងល្វែងខាងលេីឱបកាយតូចដែលបំពាក់ត្រឹមអាវស្ដេីងសម្រុងត្រឹមភ្លៅនៅខាងក្នុងភួយក្រាស់ជាមួយគ្នា បន្តផ្ដល់ភាពកក់ក្ដៅទៅកាន់គ្នារហូតដល់ពន្លឺចាប់ផ្ដេីមបេីកខ្លាំង អាកាសធាតុប្រែក្ដៅជាហេតុឲ្យ ជុងហ្គុក ដែលគេងលក់បែកញេីសសស្រាំភ្ញាក់ពីដំណេកវិញមុនងាកមុខរកមនុស្សជាទីស្រលាញ់គេងឱបក្ដីសុខពេញមួយយប់មិនឃេីញនៅទីនេះ។
VOUS LISEZ
វិលត្រឡប់ព្យាបាលបេះដូង
Roman d'amourការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...