នៅខាងក្នុងមន្ទីរពេទ្យដែលក្រុុមការងារទាំងអស់កំពុងមមាញឹកខ្លាំងជាមួយកិច្ចការរបស់ពួកគេផ្នែកកម្រិតស្រាលម៉ោងដប់ព្រឹក ជុងហ្គុក ក៏មានរវល់វះកាត់ឲ្យអ្នកជម្ងឺរបស់គេម្នាក់ដែលមានបញ្ហារលាកលំពែង។ ក្រឡេកមកមេីលកាយតូចដែលអារម្មណ៍ល្អទាំងពីព្រឹកឡេីងមកទល់ពេលនេះកំពុងតែដេីរបំពេញការងាររបស់ខ្លួនបន្តគេបន្តដំណេីររហូតមកដល់ក្ដាខៀនដែមាននៅមន្ទីពេទ្យគឺម៉ោងកាលវិភាគសិក្សារបស់គ្រូពេទ្យផ្នែកវះកាត់។
មែនហេីយនរណាដែលមិនចង់ក្លាយជាដុកទ័រនោះ? រាល់ថ្ងៃធ្វេីជាពេទ្យមធ្យមបែបនេះវាហាក់ដូចជាមិនគួរឲ្យមានមោទនភាពលេីខ្លួនតតែសោះ ថេហ្យុង សម្លឹងទៅពាក្យលេីនោះដោយវិវែកគិតទាំងមានក្ដីប្រាថ្នាខ្ពស់ជាមួយការងារដែលខ្លួនស្រលាញ់បែបនេះ។
" តេីខ្ញុំគួរសាកល្បងឬអត់ណ៎? " ថេហ្យុងចោទសួរខ្លួនឯងទាំងមិនយល់ដូចគ្នា មានអារម្មណ៍ថាខ្វះការអត់ធ្មត់គ្មានសម្ថភាពធ្វេីជាគ្រូពេទ្យវះកាត់នៅឡេីយ។ នាយតូចជ្រួញច្រមុះដកដង្ហេីមពីរដងក៏ឱបឯកសារជាប់សម្ដៅទៅបន្ទប់ឱសថភ្លាម។
" គីម ថេហ្យុង? "
" មីនឃ្យូ? " ថេហ្យុង ភ្ញាក់ផ្អេីលពេលដែលឃេីញមនុស្សទេីបយល់សប្តិឃេីញប៉ុន្មានថ្ងៃមុនស្រាប់តែបង្ហាញខ្លួននៅទីនេះ។
" ហីយ៉ា.. ជួបគ្នាបែបហ្នឹងហេីយគួរតែភ្ញាក់ធ្វេីជាសប្បាយចិត្តបន្តិចទៅ! គួរឲ្យអន់ចិត្តដល់ហេីយ " នាយនិយាយបេីកល្ខោនមុខស្ងួតឲ្យនាយតូចអស់សំណេីចភ្លាម។
" ហាហា! គឺមិនមែនបែបហ្នឹងឡេីយ.. "
" ឯងញុំាអីឬនៅ? ខ្ញុំមានអាហារច្រេីនណាស់ គឺ អ្នកម៉ាក់រៀបចំឲ្យ ពួកយេីងញុំាជាមួយគ្នាទេ? " មីនឃ្យូ អន្ទះសាចង់ដឹងចម្លើយភ្លាមតែមេីលទៅ ថេហ្យុង ហាក់រារែកចិត្តមិនចង់ជាមួយខ្លួនតតែសោះ។
YOU ARE READING
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...
