ស៊ូជីន បានចំអិនអាហារជាច្រេីនរៀបចំឡេីងគួរជាទីគាប់ចិត្តក្លិនឈ្លុយបង្ហេីរចូលច្រមុះឲ្យ ថេហ្យុង ដែលទេីបចូលមកដល់ភ្ញាក់រលឹកសម្លឹងទៅផ្ទះបាយដែលមាននាងឈរចាំទីនោះរួចស្រេច។" ថេហ្យុង.. គឺរឿងកាលពីយប់មិញខ្ញុំសូមទោស " នាងក្រមុំដឹងកំហុសពីទង្វើមិនគាប់បីពីយប់ទៅកាន់ ថេហ្យុង ឲ្យមិនសប្បាយចិត្តជាមួយគ្នា។
" នាងធ្វេីវាទាំងអស់មែនទេ? " ថេហ្យុង ដេីរចូលមកក្បែរសម្លឹងចានអាហារទាំងនោះ ទោះពេលនេះអារម្មណ៍មិនសូវល្អ តែក្រពះគឺសំខាន់ជាងត្រូវការអាហារសម្រាប់ទ្រាប់ពោះសិនដែរ។" ហ្ហឹម! មែនហេីយ.. មកញុំាជាមួយគ្នាម៉ោ! " នាងញញឹមអូសដៃ ថេហ្យុង ចូលទៅអង្គុយបរិភោគជាមួយគ្នា។ ការញុំាអាហារពេលល្ងាចចុះសម្រុងគ្នាទៅយ៉ាងល្អ ជម្លោះពីយប់ក៏សម្របសម្រួលគ្នាដាច់ស្រេចមិនឲ្យទេីសទាល់ជាមួយរឿងអចេតនាពីយប់ឲ្យមិត្តភាពពួកគេទាំងពីរល្អក់កករជាមួយគ្នាឡេីយ។
ពន្លឺជះត្រដែតបំភ្លឺត្រង់បរិវេណជុំវិញព្រះច័ន្ទខាងលេីទីខ្ពស់បង្ហាញឲ្យឃេីញកាយតូចកេីតទុក្ខប៉ផ្ដក់ក្នុងចិត្តអង្គុយត្របោមក្បាលជង្គង់លេីដំបូលឡានទាហានតែម្នាក់ឯង។ ផ្ទៃមុខសម្លឹងផ្ទាំងមេឃខាងលេីខ្មៅងងឹតអួលអាប់ដំណាំដោយផ្កាយរាប់មិនអស់ សុខៗក៏បណ្ដាលឲ្យទឹកភ្នែកស្រក់ហូរកាត់ថ្ពាល់ដោយមិនដឹងខ្លួន។
" តេីគេញុំាបាយឬនៅ? ថ្មារនេះហេីយគេច្បាស់ជាញុំារួចហេីយ.. " សំណួរផ្ដល់នូវចម្លើយទៅមកសម្រាប់ខ្លួនឯង នឹកគិតបារម្ភជាមួយមនុស្សដែលមានជម្លោះជាមួយគ្នាពីថ្ងៃមិញនេះ មិនមែនបែបហ្នឹងឡេីយ! តាមពិតពួកខ្ញុំមិនបានឈ្លោះគ្នាគ្រាន់តែពេលនេះត្រូវការពេលវេលារាងខ្លួនតែប៉ុណ្ណោះ។
![](https://img.wattpad.com/cover/264917791-288-k310100.jpg)
VOCÊ ESTÁ LENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...