វិលត្រឡប់ព្យាបាលបេះដូង​💉(72)​

5.2K 256 7
                                        


យប់​យន់​អាធ្រាត​កេីតនូវ​ពន្លឺ​.ស​មាន​ផ្សែង​ញែក​ចេញ​ពី​ព្រះ​ច័ន្ទ​​ដែល​កំពុង​បេីក​បង្ហាញ​ខ្លួន​នារ​រាត្រី​សួស្ដី​ ខ្យល់​បក់ត្រសៀកៗ​ត្រជាក់​ល្មម​ជា​សីតុណ្ហភាពរបស់​​មនុស្ស​គ្រប់​គ្នា​ពេញ​ចិត្ត​ ខាង​ក្រៅ​អាផាតមិនត៍​​អម​​ដោយ​ភ្លេីង​ពណ៌​លំអរ​ទី​ក្រុង​បំភ្លឺ​ភាព​ងងឹត​មេីល​ទៅ​ស្រស់​ស្អាត​សម្បូរ​​ដោយ​ឡាន​ធុន​តូច​ ឬ​ ធំ​បេីក​ឆ្វែងឆ្វាត់​លេី​ដង​វិថី​នេះ​។​ រីឯ​គូស្នេហ៍​ខាង​ក្នុង​អាផាតមិនត៍​វិញ​បែរ​ជា​មិន​ខ្វាយ​ខ្វល់​ពី​បរិយាកាស​នៅ​ខាង​ក្រៅ​​ ហាក់វេលា​នេះ​មាន​តែ​មនុស្ស​ពីរ​នាក់​ដែល​មាន​លេី​ពិភព​លោក​ស្រស់​ស្អាត​មួយ​នេះ។ បន្ទាប់​ពីគេង​សម្លឹង​មុខ​គ្នា​យូរ​ ថេហ្យុង​ ហាក់​អៀនប្រៀន​ចំពោះ​បុរស​មិន​សូម្បី​កម្រេីក​ក្រសែរភ្នែក​ចំពោះ​មុខ​ រាង​តូច​ផ្ដាច់ខ្សែរ​​ភ្នែក​ងាកចេញ​រហ័ស​ហេីយ​ញញឹម​ហាក់​កំពុង​មាន​ក្ដី​សុខ​ខណៈ​នេះ​។ ជុងហ្គុក​ មិន​បណ្ដាល​ឲ្យ​រាង​តូច​គេង​បែរ​ខ្នង​បែប​នេះ​បន្ត​ឡេីយ​ នាយ​ខិត​ជិត​លូក​ដៃ​ចូលក្រោម​ពោះ​ ថេហ្យុង​ ដេីម្បី​ឱប​ក្រសោប​ទាញ​គេ​មក​បុិត​និង​ទ្រូង​មុត​មាំ​ជា​របស់​ខ្លួន។

"​ អូន​គិត​ថា​នឹង​ទៅ​ផ្ទះ​សិន​ហេីយ​..​ "​ ថេហ្យុង​ ក្រោក​ចេញ​រហ័ស​ព្រោះ​ការ​ល្បួង​លួង​លោម​របស់​ ជុងហ្គុក​ កាន់​តែ​បន្ត​បែប​នេះ​ហាក់​មិន​ទម្លាប់​ជាមួយ​ គេ​អៀន​ហេីយ​វា​ដូច​ជា​ថ្មី​ពេក​សម្រាប់​ខ្លួន​។
"​ កុំ​ទៅ​អី​...​ "​ ជុងហ្គុក​ និយាយ​ចុង​ច្រមុះ​សម្លេង​ក្ងួរ​ពុត​កាយ​លំបាកលំបិន​មិន​ចង់​ឃ្លាត​ គេ​អង្វរ​ ថេហ្យុង​ ជារឿយៗ​តាំង​ពី​មេឃ​ភ្លឺ​មក​ទល់​ពេល​នេះ​ សឹមឱន​ខ្សឹប​សម្លេង​សិចសុី​ចូល​ការ​សណ្ដាប់​ត្រចៀក​ ថេហ្យុង​៖

"​ ស្អែក​បង​នឹង​នាំ​អូន​ទៅ​ក្រៅ​អប​អរ​ការងារ​របស់​អូន​ "​
"​ ពិត​មែន​ឬ? "​ ថេហ្យុង​ ភ្ញាក់ផ្អើល​ដោយ​សេចក្ដី​ត្រេកអរ​នេះ​ពួក​យេីង​នឹង​ចេញ​ក្រៅ​ជាមួយ​គ្នា​? (Dating) គេ​សួរ​ក្នុង​ចិត្ត​មិន​ហ៊ាន​បង្ហាញ​ចេញ​មក​ ក៏មិន​ដឹង​ច្បាស់​ថា​ ជុងហ្គុក​ នឹង​នាំ​ខ្លួន​ទៅ​កន្លែង​ណា​នោះ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя