វិលត្រឡប់ព្យាបាលបេះដូង​💉(59)

3.7K 224 4
                                    


​ពពករសាត់​ហេីរ​អណ្ដែត​ពេញ​ផ្ទៃ​អាកាស​រួម​ឲ្យ​ព្រះ​អាទិត្យ​បេីក​​រះឡេីង​ខ្ពស់​លេី​វេហា​ពាំ​នាំ​ឲ្យ​គ្រូពេទ្យ​គ្រប់​គ្នា​សន្ទុះ​ធ្វេី​រាល់​ភារកិច្ច​រាង​ខ្លួន​ជាបន្ត​បន្ទាប់​។ ឈាន​ចូល​មក​ដល់​បាយ​ថ្ងៃ​ត្រង់​ម៉ោង​ដប់ពីរ​កាល​ដែល​កម្ដៅ​ចេញ​ពី​ព្រះ​អាទិត្យ​កម្លោច​ចំ​ទី​ជំរុំ​ឲ្យ​កាន់​តែ​ក្ដៅ​ហួតហែង​ជា​ហេតុ​ឲ្យ​កាយ​ចំលៀវ​តូចស្ដេីង​ស្រឡូន​ស្រឡៅ​រួបរួម​ជា​មួយ​ទម្រង់​មុខ​ស្រស់​ស្អាត​ប្រដូច​រូប​គំនូរ​ដែល​គេ​គូស​ចេញ​មក​យ៉ាង​ល្អ​ឯក​បំពាក់​ឯក​សណ្ឋាន​ពេទ្យ​ថ្នាក់​មធ្យម​ក្នុង​វ័យ​សាមសិប​ពីរ​ឆ្នាំ​របស់​ខ្លួន​។ ថេហ្យុង​ ចូលខាង​ក្នុង​ផ្ទះ​ដែល​គេ​ធ្វេី​ឡេីង​ពី​ដី​ឥដ្ឋ​ដេីម្បី​ស្វែង​រក​ទឹក​ត្រជាក់​ផឹក​ឲ្យ​ជ្រាបដល់​បេះ​ដូង​ខណៈ​មេឃ​ក្ដៅ​សឹង​តែ​គ្មានទឹក​មាត់​ផ្សេីម​បំពង់​.ក។

"​ ហ្ហឹម..​ អាកាស​ធាតុ​ក្ដៅ​មិន​ចាញ់​នៅ​កូរ៉េ​ប៉ុន្មាន​ទេ​..​ "​ ថេហ្យុង​ រអ៊ូ​ងូវៗតែ​ម្នាក់ឯង​រហូត​ដល់​សុីប្លេឡាន​រោទ៍​ស្រដាស់​ឲ្យ​ម្ចាស់​កាយ​ចំលៀវ​ងាក​ទៅ​រក​មនុស្ស​ប្រុស​ដែល​បេីក​ឡាន​ពួក​ទាហាន​ខ្នាតតូច​ឥត​ដំបូល​រាង​ចាស់​បន្តិច​នៅ​ចំពោះ​មុខ។

"​ អូន​ឃ្លាន​ឬនៅ? "​ ជុងហ្គុក​ សួរ​ពី​ក្នុង​ឡាន​មក​កាន់​ម្ចាស់​នាមរត់​ចេញ​មក​រក​យ៉ាង​លឿន​ជា​មួយ​ស្នាម​ញញឹម​បេីក​ឡេីង​ស្រស់ស្រាយ​។
"​ ជុងហ្គុក​..​ បង​ដូច​ជា​ពួក​ទាហាន​អញ្ចឹង​ពេល​បេីក​ឡាន​នេះ..​ហិហិ​ "​ ថេហ្យុង​ ក្រឡឹង​មេីល​ជុំ​វិញ​ឡាន​សឹម​ចូល​មក​ដាក់​អង្គុយ​ក្បែរ​។
"​ បង​គួរ​ផ្លាស់​ប្តូរ​ការងារ​ហេីយ​មេីល​ទៅ​.."
"​ អត់ទេ..​ ធ្វេី​ទាហាន​ប្រឈម​ជាមួយ​គ្រោះ​ថ្នាក់​ណាស់​ បង​ជា​ដុកទ័រ​សង្ហា​ៗបែប​នេះ​គឺ​សាក​សម​បំផុត​ហេីយ! "​ ថេហ្យុង​ និយាយ​ចប់​ ជុងហ្គុក​ ឱន​ដាក់​ខ្សែរ​ក្រវ៉ាត់​ឡាន​ឲ្យ​ល្មម​វា​ធ្វេី​ទុក្ខ​ដល់​បេះដូង​តូច​ជាមួយ​ភាព​រំភើប​ញាប់ញ័រ​យ៉ាង​រន្ថាន់​។

ឡាន​បរ​ឡេីង​សន្សឹម​ៗទៅ​មុខជារឿយៗតាម​ផ្លូវ​ទោះ​រាង​ក្ដៅ​បន្តិច​តែ​វា​ស្រស់ស្រាយ​ជា​ខ្លាំង​ជាមួយ​បរិយាកាស​ជុំ​វិញ​ដ៏សែន​មនោរម្យ​បេី​បាន​ជិះ​ឡាន​ឡេីង​លេី​កំពូល​ទី​នោះ​សម្លឹង​មេីល​ថ្ងៃ​លិច​ជាមួយ​គ្នា​ច្បាស់ផ្ដិត​ជាប់​​ជា​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆាក​ជីវិត​គូ​របស់​ពួក​យេីង​មិន​ខាន។

វិលត្រឡប់​ព្យាបាល​បេះដូង​Tempat cerita menjadi hidup. Temukan sekarang