វិលត្រឡប់ព្យាបាលបេះដូង​​💉(49)​

4.4K 263 5
                                        


កាយ​តូច​អង្គុយ​ដោយ​ក្ដី​ខ្សឹកខ្សួល​កង្វល់​ក្នុង​ចិត្ត​ពុំ​បាត់​ ដៃ​ម្ខាង​ស្ទាប​លេី​បន្តោង​ត្បូងបៃ​តង​ដែល​ត​ភ្ជាប់​ជាមួយ​ខ្សែរ​ ក​ ពេជ្រ​ស្ដេីង​សាក​សម​ជា​ខ្លាំង​សម្រាប់​ខ្លួន​។ ហេតុអ្វី​បែរ​ជាត្រូវ​មក​​ស្រងូតស្រងាត់​ហាក់​មិន​ពេញចិត្ត​ជាមួយ​របស់​មាន​តម្លៃ​ដែល​ ជុងហ្គុក​ បាន​ប្រគល់​ឲ្យ​ដូច្នឹង​? បាន​ហេីយ​! គីម​ថេហ្យុង​ ឯង​ផ្ដេសផ្ដាស​ណាស់​..​ បេី​ ជុងហ្គុក​ គេ​ដឹង​ថា​ឯង​មិន​ចូល​ចិត្ត​រឿង​ច្រើន​បែប​នេះ​អារម្មណ៍​គេ​នឹង​ទៅ​ជា​យ៉ាង​ណា?

"​ ដុកទ័រចន​ នៅ​ឬអត់? "​ ចេសុី​ ដេីរ​ចូល​មក​បញ្ញែឬក​បង្អួត​បង្អរ​គិត​ថា​គេ​នឹង​សរសេីរ​ចំ​ពោះ​កាយ​វិការ​បែប​នេះ​ឬ?
"​ នាង​មក​រក​គេ​មាន​ការ​អ្វី​​? "​ ថេហ្យុង​ សម្លឹង​ចំ​ចិញ្ចៀន​ពេជ្រ​បាញ់​តម្រង់​មក​កែវ​ភ្នែក​ចាំង​ពន្លឺ​ព្រាកៗសឹង​តែ​ខ្វាក់​សរសៃ​ចក្ខុ​រហ័ស​ងាក​មុខ​ចេញ​ភ្លាម​។ នាង​ក្រមុំ​រូប​ស្រស់​ឈរ​ញញឹម​ញញែម​យក​ម្រាម​ដៃ​ដែល​បំពាក់លេីក​ឡេីង​ច្រត់​លេី​ផ្ទៃ​មុខ​​ទាំង​ដៃ​ទំនេរ​ម្ខាង​ទៀត​ឱប​ព័ទ្ធ​នឹង​ពោះ​។

"​ គឺ​ចិញ្ចៀន​រៀង​ចង្អៀត​..​ ក៏​ មិន​អី​ទេ​! ចាំ​គេ​ទំនេរ​ខ្ញុំ​និយាយ​ជាមួយ​គេ​ដោយ​ខ្លួន​ឯង​ "​ នាង​ក្រមុំ​ស្រដី​រួច​បែរ​ជំហានហៀប​នឹង​ចាក​ចេញ​តែ​ ថេហ្យុង​ ក្រោក​មក​ប្រឈម​មុខ​លឿន​ទាំង​មន្ទិល​សង្ស័យ​លេី​នាង។

"​ នាង​និយាយ​ពី​អី​មុន​នេះ? ចិញ្ចៀន​អ្វី? "​ ថេហ្យុង​ ក្ដាប់​ដៃ​នាង​ណែន​ទាំង​ប្រញឹក​ទាម​ទារ​នូវ​ចម្លើយ​ឲ្យ​ឆាប់​រហ័ស​។
"​ ស្អី​លោក​ហ្នឹង? គួរ​ឲ្យ​ធុញ​ទ្រាន់​! "​ ចេសុី​ រលាស់​ដៃ​ចាញ់​ពី​ការ​កណ្ដាប់​ពី​អ្នក​ម្ខាង​ទៀត​។
"​ នាង​ចង់​បាន​អ្វី?​ ចូល​មក​រក​ ជុងហ្គុក​ ហេីយ​ថែម​ទាំង​លេីក​​និយាយ​ពី​ចិញ្ចៀន​! ចិញ្ចៀន​លេី​ដៃ​នាង​នោះ​មែន​ទេ? ហេីយ​ពាក់​ព័ន្ធ​អ្វី​ជាមួយ​នឹង​ ជុងហ្គុក​? "​ ថេហ្យុង​ ចាប់​ផ្ដេីម​មិន​ប្រក្រតី​ដៃ​គេ​ញ័រ​តតាត់ក្នុង​ទ្រូង​ញាប់​ញ័រ​សឹង​តែ​ស្ទះ​ម្ដងៗ​
"​ ខ្ញុំ​ប្រាប់​ហេីយ​ថា​ចាំ​និយាយ​ជាមួយ​ ជុងហ្គុក​! លោក​ថ្លង់​ទេ​ឬ​ យ៉ាង​ម៉េច? "​ នាង​ក្ដៅ​ក្រហាយ​ទាំង​ខ្លួន​ជា​អ្នក​កាន់នាំ​ភ្លេីង​មក​ទី​នេះ​បញ្ឆេះ​ដុត​រោល​មនុស្ស​ខាង​មុខ​។
"​ ជុងហ្គុក​ ទិញ​ចិញ្ចៀន​ឲ្យ​នាង​មែន​ទេ? "​ ថេហ្យុង​ ដាច់ចិត្ត​​សួរ​នូវ​សំណួរ​ដែល​តែ​ងកង្វល់​សួរ​ខ្លួន​ឯង​ជា​រឿយ​ៗ​។
"​ គីម​ ថេហ្យុង​ ឥឡូវ​ឆ្លាត​ណាស់​តេី​ ហាហា​ "​ ចេសុី​ និយាយទាំង​ស្នាម​ញញឹម​សម្លេង​សេីច​ដ៏​គួរឲ្យ​ស្អប់​មុន​បោះ​ជំហាន​ទៅ​ផ្លូវ​ដែល​ចាក​ចេញ​បាត់​បន្សល់​នៅ​កាយ​តូច​ទន់​ខ្សោយ​សឹង​តែ​ទច់​ជង្គង់​ដួល​មួយ​កន្លែង​​សន្សឹម​ចូល​ដាក់​អង្គុយ​នឹង​កៅ​អី​មុន​។
"​ ម្ដេច​បាន​ក្លាយ​ជាបែប​នេះ? "​ ថេហ្យុង​ ដាក់​សំណួរ​ទៅ​​ខ្លួន​ឯង​ទាំង​មិន​យល់​នូវ​អ្វី​ដែល​កំពុង​កេីត​ឡេីង​មក​កាន់​រូប​គេ។

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя