វិលត្រឡប់​ព្យាបាល​បេះដូង​💉(08)

5.8K 404 6
                                    

គ្រាន់​តែធ្វេីការ​ក្នុង​មន្ទី​ពេទ្យ​ជាមួយគ្នា​វា​ក៏​អាច​ធ្វេី​ឲ្យ​​អារម្មណ៍​គេ​មិនអាចទ្រាំ​នឹងភាពតានតឹង​ចំពោះការ​ដែលត្រូវប្រឈមជាមួយគ្នាទៅហេីយ​..ចុះ​ទម្រាំ​ត្រូវ​មក​អង្គុយ​ធ្វេីការ​ក្នុង​បន្ទប់​តែពីរនាក់ទៀត​? ទេ​ខ្ញុំមិនព្រមជាដាច់ខាត! ។

"​ ឬមិនពេញចិត្ត? កាលដែល​បានជួបជា​មួយ​អតីត​សង្សាម្ដងទៀត? "​ ការស្រដីឡេីងហាក់​ធម្មតាតែសង្កត់ន័យ​សែន​ជ្រៅ​នៃ​ពាក្យ​នីមួយៗវាធ្វេី​ឲ្យ​ ថេហ្យុង​ មាន​អារម្មណ៍​ថា​កំពុង​មាន​មនុស្ស​ព្យា​យាម​កាយគាស់​ទ្វា​របេះដូង​ដែលខ្លួន​បាន​ចាក់​សោរទុកជាយូរមកនោះ​សន្សឹម​​ហេីប​ឡេីងមកម្ដងទៀត​តែព្យាយាម​ហាមអារម្មណ៍​មិន​ចុះចាញ់​ឬត្រូវ​ទទួលការ​លិច​លង់​នឹង​ភាពឈឺចាប់​ម្ដងទៀតឡេីយ៖

"​ មិនពេញចិត្ត! "​ ថេហ្យុង​ បន្ទរឡេីង​ដោយ​ការ​មិនសប្បាយ​ចិត្ត​ស្រប​នឹងស្នាមញញឹម​ចុងមាត់​ដែល​បុរស​ក្បែរ​ខ្លួន​ផ្ដល់​ឲ្យ​កំពុង​តែ​សន្សឹមៗមករកគេ​បង្កេីត​បរិយាកាស​ឲ្យ​មាន​​ភាព​ភ័យ​ខ្លាច​ឥតបានការរបស់​ខ្លួន​ត្រូវ​លេចឡេីងមកម្ដងទៀត។

"​ ពិតឬ? "​ បញ្ចាប់​ប្រយោគវែកញែកដ៏សែនខ្លី​ភ្លាម​​ ជុងហ្គុក​ ក៏ស្ទុះ​ឡេីង​មកបង្ខិត​មុខ​សង្ហា​ក្បែរទម្រង់​មុខ​ស្អាត​ ​ច្រមុះ​ស្រួច​ទាំង​ពីរ​ប៉ះ​ទន្គិច​គ្នា​ដោយ​ការដក​ដង្ហេីម​រេីរចុះឡេីង​ ឯ​ ថេហ្យុង​ ហាក់​ស្រឡាំង​កាំង​ភ័យមិនស្ទេីរ​​ទេីប​ស្ងៀម​ស្ងាត់​បែប​នេះ​ព្យាយាម​ខិត​ទៅខាង​ក្រោយ​ពិតនឹង​ទ្វារឡាន​តែ​អ្នក​ខាង​មុខ​មិនព្រមចុះចាញ់​ថែម​ទាំង​បង្ខិត​មក​ឲ្យ​​កាន់​តែ​ជិតៗសឹងតែប៉ះបបូរមាត់​ម្ដងៗ។

មិន​ប៉ុន្មាន​វិ​នាទី​ស្នាម​ញញឹម​របស់​ ជុងហ្គុក​ ក៏​បេីក​សារ​ឡេីង​ម្ដង​ទៀត​ពេល​សម្លេង​ដ៏​កំប្លែង​ជាហេតុ​ធ្វេី​ ឲ្យ​ខ្លួន​អស់​សំណេីច​ទេីប​ថយ​ចេញ​ទៅដាក់​អង្គុយ​កន្លែងដេីមវិញ។

"​ ឆេីស..​ "​ ជុងហ្គុក​ សេីច​ចំអក​ទៅនាយ​តូច​ដែលលេីក​ដៃខ្ទប់​នូវសម្លេង​ដែលប្រឆាំង​ទៅ​មកខាង​ក្នុង​ទ្រូង​ព្រោះ​តែភាព​រំជើប​រំជួល​មុននេះធ្វេី​ឲ្យ​ការ​កុហក​មិនមាន​ប្រសិទ្ធ​ភាព​ត​តែសោះ។

វិលត្រឡប់​ព្យាបាល​បេះដូង​Nơi câu chuyện tồn tại. Hãy khám phá bây giờ