ពន្លឺព្រះអាទិត្យរះត្រដែតឡេីងខ្ពស់បញ្ជាក់ឡេីងច្បាស់ពីថ្ងៃថ្មី វេលាថ្មីទៅកាន់មនុស្សគ្រប់រូបបន្តធ្វេីកិច្ចការរបស់ពួកគេដែលមានការផ្លាស់ប្រែពីមួយថ្ងៃចូលមួយថ្ងៃ។ ជុងហ្គុក បេីកឡានមកចំណតមុខផ្ទះ ថេហ្យុង តាំងម៉ោងប្រាំភ្លឺរង់ចាំមនុស្សខាងក្នុងឲ្យចេញមកដេីម្បីទៅមន្ទីរពេទ្យជាមួយគ្នា នាយមិនចង់ចូលទៅរំខានខ្លាចថា ថេហ្យុង អាចមិនមានពេលវេលាគ្រប់គ្រាន់ជាមួយអ្នកម៉ាក់របស់គេ។" ឆ្អែតហេីយ? " ម៉ាក់របស់ ថេហ្យុង ចោទសំណួរទៅកូនប្រុសទេីបហូបបានពីរម៉ាត់ក៏រហ័សទំលាក់ស្លាបព្រាចុះវិញ ទាញទឹកមកផឹកជំនួស។
" ខ្ញុំប្រញាប់ទៅមន្ទីរពេទ្យ.. "
" ឯងឈ្លោះជាមួយ ជុងហ្គុក មែនទេ? មិនបាច់កុហកម៉ាក់ ព្រោះមុខឯងសរសេរលេីហ្នឹងឲ្យយេីងឃេីញរួចហេីយ "
" ខ្ញុំមិនដឹងទេ... ខ្ញុំមានអារម្មណ៍ថា ជុងហ្គុក គេកំពុងជិះទូកពីរក្នុងពេលតែមួយ ឬ មកពីខ្ញុំគិតច្រេីនពេកទេដឹងអ្នកម៉ាក់? " ទឹកមុខស្លេកស្លាំងលាយលំដោយសេចក្ដីព្រួយបារម្ភនូវរឿងគ្រប់យ៉ាងដែលកំពុងកេីតមាន។" បេីចេះតែយកការសង្ស័យរបស់ឯងមកគិតទាំងមិនព្យាយាមស្វែងរកហេតុផលសិននោះ..រឿងពិតក៏មិនអាចលាតត្រដានចេញមកដែរ " ម៉ាក់នាយផ្ដល់នូវប្រយោគឃ្លារ៍ដែលត្រឹមត្រូវ ថេហ្យុង ក៏ចាប់ផ្ដេីមភ្ញាក់រលឹកខ្លួន។ ហេតុអ្វីគេគិតមិនដល់ មិនព្យាយាមសាកសួរពីចម្លើយរបស់ ជុងហ្គុក សិន? អាចមកពីរឿងចៃដន្យឬផែនការណ៍អាក្រក់របស់នារីម្នាក់នោះព្យាយាមបំបែកស្នេហាមួយនេះក៏ថាបាន។
" អ្នកម៉ាក់! ពេលទំនេរខ្ញុំនឹងមកលេងទីនេះទៀត ខ្ញុំមន្ទីរពេទ្យហេីយ " នាយតូចរហ័សទាញកាបូបយកមកស្ពាយហៀបនឹងចាកចេញតែម៉ាក់របស់គេកាត់ផ្ដាច់ដំណេីរមួយរំពេចដោយនិយាយប្រាប់បន្ថែមទៅតាមបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់ ណាទៀតនាងដឹងថាកូនរបស់ខ្លួនទេីបជួបនូវរឿងទាំងនេះព្រោះអាចនិយាយបានថា ជុងហ្គុក ជាមនុស្សទីមួយដែលគេទាក់ទង។

ESTÁS LEYENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...