វិលត្រឡប់​ព្យាបាល​បេះដូង​💉(15)

4.9K 310 4
                                    


"លោក​នៀកអាហារ​ ហិហិ​"​ កាយ​ស្ដេីង​បង្វិល​មួយ​ជុំ​វិញ​កៅ​អី​ដែល​មាន​ ជុងហ្គុក​ អង្គុយ​លេី​នោះដោយ​ស្ងាត់​ស្ងៀម​រង់​ចាំ​មេីល​កាយ​វិការ​មនុស្ស​លាលី​បន្ត។
"​ ទែនៗ​ បាយ​ឆាភ្លៅ​មាន់! "​ ថេហ្យុង​ ឈរ​ខាង​ក្រោយ​កៅ​អី​អេីត​មុខ​មក​ខាង​មុខ​យក​ចង្ការ​ដាក់​លេី​ស្មារ​នាយ​កំលោះ​ដោយ​មាន​ប្រអប់​បាយ​ដាក់​បង្ហាញ​បង្អួច​ខាង​មុខនាយ​។ បាយឆាទៀតហេីយ? ល្មមតែ​បង្ខំ​លេប​បាយ​ដែល​នាយ​តូច​ឆា​យក​មក​អោយ​រយៈពេល​​ពីរ​អាទិត្យ​ជាប់​គ្នា​នេះ​គ្រាន់សម្លឹង​ទៅ​ខ្លាញ់​មាន់​ដែល​ជោគ​ជាំ​ជា​មួយ​បាយ​នោះ​ធ្វេី​អោយ​នាយ​ត្រលន់​លេប​មិន​ចូល​បាត់​ទៅ​ហេីយ​។
"​ ចេញ​! "​ មួយ​ម៉ាត់ដ៏សោះ​កក្រោះ​ពី​នាយ​កំ​លោះ​ធ្វេី​អោយ​នាយ​តូច​ជ្រួញ​ច្រ​មុះ​ឡេីង​ខណ:​ដែល​កំ​ពុង​អន់​ចិត្ត​នាយ​តូច​ក៏​ទម្លាក់​គូថ​អង្គុយ​លេី​ភ្លៅរបស់​នាយ​ភ្លាម​ជា​ហេតុ​អោយ​ចិញ្ចេីម​ស្អាត​មុននោះ​ប្រេី​មក​ក្រញូវ​សម្លក់​សម្លឹង​ដោយ​ការ​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ឆ្លៀត​ឱកាស​ម្នាក់នេះ។
"​ ប្រាប់​ថា​អោយ​ចេញ​! "​ ជុងហ្គុក​ សម្លុត​ទៅ​នាក់​ដែល​បេីក​ប្រឡង់​ភ្នែក​កូន​ឆ្កែ​សម្លឹង​មក​កាន់​ដេីម្បី​អោយ​ម្ចាស់​វា​អាណិត​តែ​មេីល​ចុះ​កំពុង​ខឹង​កូន​ឆ្កែ​តូច​ៗមួយ​នេះ​មែនទេ?
"​ ញុំា​បន្តិច​សិន​ណា៎​ "​ ថេហ្យុង​ បេីក​ប្រអប់​បាយ​បម្រុង​ដួស​បញ្ចុក​នាយ​ធំ​ស្រាប់​តែ​ប្រអប់​ត្រូវ​ធ្លាក់​ចុះ​វិញក្រោយពេល ជុងហ្គុក​ វាយ​ប្រអប់​បាយចេញ​ពី​ដៃ​តូច​ប្រាប់ស្រួល​បួល​មិន​ចេះ​ស្ដាប់​គ្នាទេ​ឬយ៉ាង​ម៉េច?
"​ លោក!​ "​ ថេហ្យុង​ ស្រែក​ដាក់វិញ​ដោយ​ការខូចចិត្ត​ពេល​ដែល​បុរស​ខាង​មុខ​ធ្វេី​កាយ​វិការ​មិន​ល្អ​មក​កាន់​ខ្លួន​ទេីប​ទឹក​ភ្នែក​ចាប់​ផ្ដេីម​ជ្រាប​ចេញ​ពី​ប្រឡង់​ភ្នែក​ដែល​ប្រែ​ជា​សោក​សៅ​មួយរំពេច​ មនុស្ស​ធំ​ឃេីញ​បែប​នេះ​ក៏​ងាក​មុខ​ចេញ​មិន​ចង់​ឃេីញ​ក្មេង​រំ​អួយ​ដែលអង្គុយ​លេី​ខ្លួន​ឡេីយ។
"​ ចាំបាច់​អី​ធ្វេី​បែបនេះ? លោក​ដឹង​ថា​ខ្ញុំ​ចំ​ណាយ​ពេល​ប៉ុន្មាន​ម៉ោង​ដេីម្បី​ធ្វេី​វា​ទេ? បេី​ថា​មិន​ឆ្ងាញ់​យ៉ាង​ណា​គួរ​យោគ​យល់​ថា​ជា​អាហារ​ដែល​គេ​ខំ​ក្រោក​ពី​ប្រលឹម​ធ្វេី​អោយ​ដែរ! ​ម្ដេចក៏​ខ្ជះខ្ជាយ​បែបនេះ? "​
"​ ចុះ​ពី​លេី​ខ្ញុំ​...​ "​ ជុងហ្គុក​ បេីកស្រដី​ឡេីង​គ្មាន​ចិត្ត​ស្រណោះ​ថែម​ទាំង​មិនងាក​សម្លឹង​មក​កាន់​មនុស្ស​តូច​ដែល​កំ​ពុង​ស្រែក​យំ​ដោយ​ការ​មិនសុខ​ចិត្តខាងមុខ។
"​ ខ្ញុំ​កុំ​តែ​ចុះ​ទេ! លេី​កក្រោយរៀន​ធ្វេី​មាយាទ​អោយ​ល្អ​ជាង​នេះ​បន្តិច​ទៅ​...​ ទោះ​បី​អាហារ​មិន​ឆ្ងាញ់​គួរ​តែ​ញុំា​មួយ​ម៉ាត់អោយយល់​ពីតម្លៃ​នៃទឹក​ចិត្តរបស់​គេ​ខ្លះ​ដែល​! "​ ថេហ្យុង​ ក្រោក​ចេញ​ពី​ភ្លៅ​នាយ​រួច​រត់​សម្ដៅទៅខាង​ក្រៅ​បាត់​ព្រោះ​តែ​កំ​ពុង​អន់​ចិត្តខ្លាំង​ជាមួយ​នឹង​មនុស្ស​ដែល​មេីល​មិន​ឃេីញ​ពី​តម្លៃ​ខ្លួន។

វិលត្រឡប់​ព្យាបាល​បេះដូង​Nơi câu chuyện tồn tại. Hãy khám phá bây giờ