ត្រឡប់មកវិញដោយភាពធុញទ្រាន់តប់ប្រមល់ក្នុងចិត្តមិនបាត់តែចិត្តខ្លាំងដែលហ៊ានបេីកឡានមកអាផាតមិនត៍តែឯងដោយទុកអ្នកជាស្វាមីនៅសួនច្បារឲ្យសមមុខទៅតាមចរិតខូចខិលរបស់គេ នេះបន្ធូរបន្ថយទោសឲ្យច្រេីនណាស់ហេីយបេីសិនក្លាហានមានដល់លេីកក្រោយទៀតច្បាស់ជាកាត់.. កាត់អី?ថេហ្យុង បោះកាបូបលេីសាឡុងដោយខឹងសម្បារហេីយដេីរទាញកូនកន្សែងដេីម្បីសំអាតខ្លួនចាំមេីលថាមនុស្សឆ្លាតដូចជាគេនិងប្រើវិធីអ្វីដេីម្បីមកអាផាតមិនត៍វិញទាំងដែលគ្មានលុយកាក់ជាប់ខ្លួនមួយសេនបែបនេះ?
ងាកមកមេីលកំលោះសង្ហាវិញនាយបានឲ្យអ៊ំស្រីវិចខ្ចប់អាហារដែលនៅស្អាតព្រោះញុំាមិនប៉ុន្មានម៉ាត់ក៏ឈ្លោះគ្នា វិចខ្ចប់រួចរាល់គេក៏ហៅតាក់សុីជិះមកកាន់អាផាតមិនត៍យ៉ាងលឿនដេីម្បីលួងលោមសត្វតោ (ច្រឡំ) ដេីម្បីលួងលោមប្រពន្ធជាទីស្រលាញ់។
ថេហ្យុង ចេញពីបន្ទប់ទឹកដៃមានកូនកន្សែងជូតសក់សេីមបន្ទាប់ពីងូតទឹកហេីយ ជេីងស្រឡូនលេចចេញពីអាវឃ្លុំ.សស្របពេលបោះជំហានមករកទ្វារ។
" ឆេីស.. សង្ស័យបានលេសលែងចង់មកផ្ទះវិញទេដឹង? មិនបានទេត្រូវតែចេញទៅតាមគេមកផ្ទះវិញ! " ថេហ្យុង ដេីរញាប់ចូលបន្ទប់គេងដេីម្បីផ្លាស់សម្លៀកបំពាក់ចេញក្រៅតែបញ្ឈប់គ្រប់យ៉ាងទាំងអស់វិញ៖
" ខ្ញុំកំពុងខឹងហេតុអីត្រូវទៅតាមគេ? វាមិនខុសដែលទៅលួងលោមប្រុសសម្អុយម្នាក់និងទេ! " ថេហ្យុង ទុកអាវដែលដកចេញមុននេះត្រឡប់ចូលកន្លែងដេីមវិញហេីយដេីរប្រមូលខោអាវប្រលាក់ៗយកទៅបោក.. បោកខោអាវចាំប្ដីត្រឡប់មកវិញ។ឡានតាក់សុីពណ៍លឿងចាស់បេីកបញ្ឈប់ខាងមុខអាផាតមិនត៍របស់នាយសង្ហាយួរស្បោងអាហារពេញដៃសឹមហៅសន្តិសុខនៅយាមខាងមុខវាមិនពិបាកព្រោះជាន់ដែល ជុងហ្គុក រស់នៅថ្លៃជាងគេថែមជាភ្ញៀវចាស់នៅទីនេះ។
សន្តិសុខដកលុយប្រាំពាន់វ៉ុនឲ្យថ្លៃតាក់សុី ជុងហ្គុក សន្យាថានិងយកឲ្យនៅថ្ងៃស្អែកវិញ។

BẠN ĐANG ĐỌC
វិលត្រឡប់ព្យាបាលបេះដូង
Lãng mạnការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...