ឡានស្ព័រសេរីចុងក្រោយបង្អស់ស្រាប់តែបេីកមកបញ្ឈប់ខាងមុខផ្ទះ ថេហ្យុង គាប់ជូនជាមួយម៉ាក់របស់នាយតូចដែលចេញមកខាងក្រៅដេីម្បីកាន់យកថង់សំរាមមកចោលខាងមុខផ្ទះល្មមក៏ប្រទះនឹងអ្នកជាកូនដែលបេីកទ្វារចេញពីខាងក្នុងឡានទំនេីបនាងប្រញាប់បោះថង់សំរាមចោលរត់ចូលទៅពូនឯម្ខាងចំហៀងផ្ទះតូចដេីម្បីលបមេីលសកម្មភាពបន្ត។មិននឹកស្មានសោះថាមានពពួកអ្នកមានប្រេីប្រាស់ឡានទំនេីបតម្លៃរាប់សែនដុល្លារបែបនេះមកសេពគប់ជាមួយនឹងកូនរបស់ខ្លួនទេីបឆ្លៀតពេលដែល ថេហ្យុង កំពុងដេីរមកដល់មាត់ទ្វារ.របងផ្ទះក៏៖
" វ៉ាក់អឺ! " រាងតូចកំពុងតែល្ហិតល្ហៃក្នុងខ្លួនគ្មានកំលាំងកំហែងកាន់កាបូបសឹងមិនជាប់បែរជាត្រូវមកច្រងាងដៃជេីងភ្ញាក់នឹងឬកពារអ្នកម្ដាយដែលលេចចេញពីគន្លាតណាមកក៏មិនដឹងហេតុឲ្យនាយតូចស្រែកចាចភ័យសឹងធ្លាក់លីអូដល់ដីគេវិវេកសម្លឹងទៅកាន់នាក់ម្ដាយជាទីស្រលាញ់ដែលបង្ហាញកាយវិការប្លែកៗ។
" ឯងទៅលួចមានប៉ាៗស្ករតាំងពីកាលហា៎អាកូនសម្អុយ? " នាងច្រត់ចង្កេះញែកសួរ ថេហ្យុង ដែលងឿងឆ្ងល់ជាមួយសម្ដីម៉ាក់របស់ខ្លួនពេលនេះហេីយគាត់ទៅចេះអាពាក្យចម្លែកៗអស់ហ្នឹងពីណាមក?
" ម៉ាក់និយាយអី? ប៉ាៗស្ករយ៉ាងម៉េច? " ថេហ្យុង ជ្រួញចិញ្ចេីមសួរ។
" អឺ.. ក៏មិនចេះអង់គ្លេសនឹងហេីយអាពាក្យស្អីគេទេ..។
" ហ៊េីយ.. គាត់ជាសិស្សច្បងនៅកន្លែងធ្វេីការប៉ុណ្ណោះ តោះចូលផ្ទះម៉ាក់ឈប់និយាយច្រេីន" ថេហ្យុង ចូលទៅទាញដៃអ្នកម្ដាយដែលមានសំណួរសួរមកកាន់ឥតឈប់ឈររៀបនឹងព្រមទៅតាមការអូសទាញរបស់អ្នកជាកូនហេីយស្រាប់តែចាប់ហ្វ្រាំងជេីងជាប់មួយកន្លែងវិញសម្លឹងទៅឡានខ្មៅដដែលមុនដែលបេីកត្រឡប់មកវិញ។" ណែ៎ ប៉ាៗស្ករឯងដេីរមកហេីយ! " នាងកេះ ថេហ្យុង ស្រដីប្រាប់តិចៗឲ្យងាកទៅរក ជុងហ្គុក ដែលកាន់នូវសាមីនាយតូចបានភ្លេចយកមកឲ្យកំពុងបោះជំហានមករកពួកគេទាំងពីរ។
![](https://img.wattpad.com/cover/264917791-288-k310100.jpg)
ŞİMDİ OKUDUĞUN
វិលត្រឡប់ព្យាបាលបេះដូង
Romantizmការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...