" ថេហ្យុង ទៅច្រៀងខារ៉ាអូខេជាមួយគ្នាទេ? " វេលាសម្រាករបស់គ្រូពេទ្យជាឱកាសសម្រាប់ពួកគេដេីម្បីកម្ចាយរាល់ភាពតានតឹងដែលមាននៅកន្លែងធ្វេីការទេីបបបួលគ្នាៗដែលទំនេរទៅជាមួយ ក្រឡែកទៅក៏ឃេីញថា ដុកទ័រ ផាក រោគចិត្តម្នាក់នោះក៏នៅជុំជាមួយក្រុមគ្នាដែលហៅខ្លួនដែរទេីប ថេហ្យុង រារែកចិត្តខ្លាច។
" គឺ... " ថេហ្យុង បង្អាក់ស្រដីវិញបានផឹកសុីរបស់ហ្វ្រីហេីយមកទាត់ឱកាសចោលងាយៗយ៉ាងម៉េច? ណាទៀតមនុស្សដូចជា គីម ថេហ្យុង ណាមិនដែលចេះខ្លាចនរណាស្រាប់ហេីយ។ប្រមាណកន្លះម៉ោងក្រោយពួកគេក៏បានបេីកឡានមកដល់កន្លែងច្រៀងរួមទាំងហៅកម្មង់ម្ហូបជាច្រេីននឹងស្រាបៀរផងដែរ ចំឡែកអ្វីតែ ថេហ្យុង ដែលត្រូវអង្គុយសម្លក់សម្លឹងទៅកាន់ ជុងហ្គុក ដែលនៅខាងមុខសុខៗក៏បេីកទ្វារបង្ហាញរូបរាងឡេីងមកបេីដឹងថាហៅអាម្នាក់ហ្នឹងមកខ្ញុំមិនមកទាំងពីដំបូងម្ល៉េះ! ចំជាគួរអោយស្អប់មែន។
នាយតូចឧទានក្នុងចិត្តទាំងក្ដៅក្រហាយខឹងមិនទាន់បាត់រឿងដែលអោយគេយកអាវទៅគក់សំអាតសំបោរមិនទាន់បាត់ផង តែថាហេតុអ្វីត្រូវខឹងគេ? គួរតែនាយទេដែលខឹងខ្ញុំដែលធ្វេីអោយប្រលាក់អាវថ្ងៃមិញនោះ។" ស្រលាញ់បងលេីសហេីយ.. គ្មានថ្ងៃណាធួរស្បេីយក្នុងឱរ៉ាទាំងដឹងមកថាស្រស់ជីវ៉ាពុំដែលមានអូនក្នុងខ្សែរភ្នែកម្ដងឡេីយ... " ក្រុមពេទ្យដែលសកម្មខុសប្លែកតែមនុស្សពីរនាក់ដែលអង្គុយមេីលមុខគ្នាមិនចំ ពួកគេបង្ហាញការឈឺចាប់នឹងភាពសប្បាយរីករាយទៅតាមបទចម្រៀងដែលកំពុងច្រៀងទេីបបន្តហុចមេក្រូមកលេីដៃដុកទ័ររូបសង្ហា ចន ជុងហ្គុក ដែរគិតពីអង្គុយចុចតែទូរស័ព្ទមិនឈប់ឈរ។
" ខ្ញុំមិនចេះច្រៀង" ជុងហ្គុក មិនទទួលល្បោយបន្ថែមទឹកមុខសោះកក្រោះមិនពេញចិត្តនឹងក្រុមពេទ្យដែលញញឹមល្បិចបង្ខំនាយមិនបានសម្រេចទេីបទឹកមុខរីករាយរបស់ពួកគេមុននេះត្រូវធ្លាក់ចុះដល់បាតបឹងវិញ។
( បេីថាមិនចង់ក៏ប្រាប់ទៅ ចាំបាច់និយាយកុហកថាមិនចេះដែរ? អាមនុស្សបោកប្រាស់! ) ថេហ្យុង ពេបមាត់ជម្រេញទាំងគិតក្នុងចិត្តតែឯង។ ខណៈដែល ដុកទ័រ ស៊ូជីន ដែលអោបក្រសោបមេក្រូជាប់សឹងតែដេកដួលទៅលេីដីដោយសារស្រវឹងក៏បញ្ចេញសម្រែកតាមមេក្រូដាស់អោយអ្នកគ្រប់គ្នាសម្លឹងមកនាងទាំងចម្ងល់។
" គឺ.. ខ្ញុំមានរឿងប្រាប់អ្នកទាំងអស់គ្នា! ខ្ញុំបានបែកគ្នាជាមួយសង្សាថ្ងៃនេះហេីយ ហាហាហាស! " នាងទន់ ក ស្រែកផងយំផងសេីចលាយលំបញ្ចូលគ្នាគួរជាទីអាណិតដល់មនុស្សគ្រប់គ្នាដែលសម្លឹងមក។ ពេទ្យស្រីដែលនៅអង្គុយក្បែរនោះក៏បេីកស្រដីឡេីងស្របពេលដែល ស៊ូជីន ចូលមកអង្គុយទាំងជោគជាំជាតិស្រវឹងមិនប៉ុន្មាននាទីក្រោយក៏សន្លប់បាត់គ្មានជំពាក់អាណាមួយរៀល។
" ខ្ញុំទេីបតែត្រូវសង្សាសុំបែកពីម្សិលមិញដូចគ្នា " ពេទ្យ លី បញ្ចប់ប្រយោគក៏មានអ្នកបន្តបន្ទាប់ពីក្រោយបន្ងែម៖
" ខ្ញុំខ្វះពេលអោយនាងទេីបសុំបែកគ្នាគឺវាកន្លងទៅជាងមួយឆ្នាំហេីយខ្ញុំក៏អាចមេីលដឹងតាមរយៈដុកទ័រស៊ូជីន នឹង គ្រូពេទ្យ លី ដែលរងការឈឺចាប់បែបនេះ "
" ស្អីនឹង? ទិវារំលឹកការបែកគ្នាក៏យ៉ាងម៉េច? " ថេហ្យុង សម្លឹងទៅពួកគេទាំងអស់គ្នាបេីកស្រដីឡេីងទាំងមិនយល់សឹមលូកទាញស្រាយកមកអកផឹក អកសឹងតែមិនដកដង្ហេីមជាហេតុអោយ ជុងហ្គុក បែរសម្លឹងមកមេីលកាយវិការខ្លួនទាំងមិនយល់។
" ចុះគ្រូពេទ្យ គីម ធ្លាប់ខូចចិត្តពីមុនដែលទេ? " ឆ្លៀតឱកាសបានពេលដែល ថេហ្យុង កំពុងផ្អៀង ក ផឹកឡេីងលែងដឹងស្រវឹងហេីយនោះដុកទ័រ ផាក ក៏បង្ខិតចូលកាន់តែក្បែរតែ ថេហ្យុង លេីកកែវមកច្រល៎នាយទាន់កុំមកចង់កេងចំណេញជាមួយមនុស្សដូចជាគេអោយសោះ។
" គេអាក្រក់យ៉ាងម៉េចក៏មិនរោគចិត្តដូចលោកក្បាលទំពែកឯងដែរ " សម្ដីរបស់ ថេហ្យុង ធ្វេីអោយដុកទ័រផាកប្រញាប់សារ៉េសក់ដែលពាក់កុំអោយវៀចមិនដូច្នេះជ្រុះមកក្រោមខ្មាស់អស់ពេទ្យដែលសម្លឹងមកពេលនេះមិនខាន។
" បេីសិនចង់ផ្ញើរជីវិតឬក្ដីស្រលាញ់ទៅកាន់អតីតសង្សាខ្ញុំត្រៀមខ្លួនធ្វេីជាមនុស្សស៊យបំផុតលេីលោកនេះអោយហេីយទៅ! " ថេហ្យុង ទាញភ្លៅុមាន់មកទាញទំពាលេបចូលខាងក្នុងមាត់បេីកស្រដីភ្លីភ្លេីមិនដឹងស្អីអោយ ជុងហ្គុក ដែលស្ងប់ស្ងាត់អង្គុយសម្លឹងមកទាំងមិនយល់។
" គេជាមនុស្សស៊យបែបនោះឬ? ទេីបគ្រូពេទ្យសុំគេបែក? "
" ទេ! គេជាអ្នកសុំបែកខ្ញុំ " ថេហ្យុង បញ្ចប់ប្រយោគស្របពេលងេីយសម្លឹងចំបុរសខាងមុខហាក់ដូចជាគ្មានអារម្មណ៍ស្អីបន្តិចសោះទេីបនាយតូចបង្ហាញស្នាមញញឹមឡេីងចោទសួរទៅគេភ្លាមជាការពិសោធន៍ចិត្ត។
" លោកដុកទ័រចន ភាគរយជាអ្នកដែលសុំគេបែកច្រេីនជាជាងការដែលគេសុំបែកពិតមែនទេ? " ថេហ្យុង ញាក់ចិញ្ចេីមចោទសួរគេដែលស្ងាត់ស្ងៀម។
" មែនហេីយមេីលទៅលោកដុកទ័រចន គាត់មុឺងម៉ាត់ម៉ត់ចត់នឹងការងារជាធំបែបនេះច្បាស់ជាគ្មានពេលអោយមនុស្សដែលខ្លួនស្រលាញ់ឡេីយ " ពួកពេទ្យនាំគ្នាព្រោកប្រាជ្ញពី ជុងហ្គុក ហេីយព្យាយាមចង់ដឹងចង់ឮពីរឿងស្នេហារបស់គេខណ:ដែល ជុងហ្គុក នៅតែរក្សាឬកពារស្ងាត់ស្ងៀមមិនបានសកម្មនឹងសំណួរមកកាន់ខ្លួនឡេីយ។
" លោកស្អប់មនុស្សល្ងង់ខ្លាំងណាស់ពិតមែនទេ? " ថេហ្យុង សេីចទាំងមិនចង់សំខាន់គេនឹងធ្វេីសួរគ្រប់យ៉ាងដេីម្បីដឹងពីចម្លេីយដែល ជុងហ្គុក សុំបែកខ្លួនកាលពីដប់ឆ្នាំមុន។
" ស្នេហាមិនសំខាន់ដូចការងារឡេីយ.. បេីសិនជាយកពេលវេលាសេពគប់ជាមួយមនុស្សខុសវាកាន់តែខាតពេលដែលត្រូវធ្វេីនូវអ្វីដែលមានសារៈសំខាន់សម្រាប់ខ្លួន" បញ្ចប់ប្រយោគដ៏សែនចាក់ដោតបណ្ដាលអោយ ថេហ្យុង ក្ដាប់ដៃទប់កំហឹង សេពគប់ជាមួយមនុស្សខុស? ឆេីសស ខ្ញុំជាមនុស្សដែលលោកសោកស្ដាយនឹងសេពគប់ឬ? មិនទុកយូរនាយតូចក៏គប់ភ្លៅមាន់ដែលមានលេីដៃដោយសារសន្ទះភ្លេីងនៃការឆាបឆេះឆួលពេញច្រមុះតែមិនមែនគប់តម្រង់មុខ ជុងហ្គុក ឡេីយគេមានចេតនាគប់អោយបញ្ឆិតច្បាស់ណាស់មិនអោយត្រូវឡេីយ ឯ ជុងហ្គុក ក៏មិនបានរញេីតខ្លាចស្រាប់ហេីយព្រោះចរិក ថេហ្យុង គេស្គាល់ច្បាស់ជាងនរណាទាំងអស់។
VOCÊ ESTÁ LENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...