វិលត្រឡប់ព្យាបាលបេះដូង​💉(39)

4.3K 285 6
                                    


លោក​ចន​ នាំ​ ថេហ្យុង​ មក​សួន​ច្បារ​ធំ​ខាង​ក្រោយ​ផ្ទះ​ដេីម្បី​ជជែក​គ្នា​លេង​មុន​ដាក់​អង្គុយ​លេី​បង់​ធំ​ដោយ​មាន​នាយ​តូច​អង្គុយ​ខាង​មុខ​ គេ​ស្ងប់​ស្ងៀម​កាយ​វិការ​សុភាព​រម្យទម​ខុស​ពី​រាល់​ដង​ចេះ​បែង​ចែក​តាមកាល:ទេស:​ទេីប​ជា​ហេតុ​ឲ្យ​បុរស​ចំណាស់​ពេញ​ចិត្ត​ជា​មួយ​កំលោះ​តូច​រូបឆោម​ស្រស់​ស្អាតម្នាក់នេះ​។

"​ ឆ្នាំ​នេះ​អាយុ​ប៉ុន្មាន​ហេីយ? "​ បុរស​ចំណាស់​ញញឹម​សួរ​ទៅ​កាន់​នាយ​តូច​ដែល​ធ្វេី​ខ្លួន​មិន​ត្រូវ​ឲ្យ​ឆ្លេីយ​តប​វិញ៖

"​ ឆ្នាំ​នេះ​អាទិត្យ​ក្រោយ​ខ្ញុំ​ចូល​វ័យ​សាម​សិប​ឆ្នាំ​ហេីយ​លោកអ៊ំ​ "
"​ ប៉ា​ស្មាន​តែ​ឯង​ទេីប​តែ​ដប់​ប្រាំ​បួន​ ម្ភៃ​ទេ​តេី..​ ហ្ហឹម​ អាយុច្រេីន​ក៏​ចាស់​ចិត្ត​​ចាស់​គំ​និត​ទៅ​តាម​ដែរ​ "​ អ្នក​បម្រើ​ចូល​មក​លេី​កប៉ាន់​តែ​សម្រាប់​មនុស្សពីរ​នាក់​ដែល​កំពុង​ជជែក​គ្នា​។

ព្រះ​ហ្ហេីយ​ គាត់​ហៅ​ខ្លួន​ថា​លោកប៉ា​ៗ​ពេញ​មាត់​បែប​នេះ​កាន់​តែ​ធ្វេី​ឲ្យ​ខ្ញុំ​ធ្វេី​ខ្លួន​មិន​ត្រូវ​ទៀត​ហេីយ​ ហុហុ​ ជុងហ្គុក​ ឆាប់​មក​យក​អូន​ទៅ​វិញ​។ ថេហ្យុង​ ឆ្លេឆ្លា​ក្នុង​ចិត្ត​មាន​អារម្មណ៍​ថា​ខុស​កាល​ដែល​លោក​ចន​ ចាក់​ទឹក​តែ​បំពេញ​កែវ​ឲ្យ​ខ្លួន​បែប​នេះ​គេ​ប្រញាប់​លូក​ដៃ​ចូល​ទៅ​ទទួល​ភ្លាម​។

"​ តាម​ប៉ា​ដឹង​ពួក​កូន​ទាំង​ពីរ​ក៏​ទាក់​ទង​គ្នា​មក​យូរ​ហេីយ​មែន​ទេ? លេីក​ទី​មួយ​សម្រាប់​ប៉ា​ដែល​ឃេីញ​ ជុងហ្គុក​ នាំ​មនុស្ស​ដែ​ល​គេ​ទាក់​ទង​មក​កាន់​ទី​នេះ​ "​ លោក​បន្ត​ឲ្យ​ស្នាម​ញញឹម​បេីក​ឡេីងផ្ទៃ​មុខ​ស្អាត​ ថេហ្យុង​ គេ​សប្បាយចិត្ត​ក្រោយ​ឮ​ពាក្យ​អស់​ទាំង​នេះ​ខ្លាំង​។

"​ គឺ​..​ ខ្ញុំ​តាម​គេ​ដប់​ប្រាំ​ឆ្នាំ​ហេីយ​ ហិហិ​ ​ក៏​មិន​នឹក​ស្មាន​ថា​គាត់​ព្រម​ទទួល​យក​ខ្ញុំ​បែប​នេះ​ឡេីយ​ "​
"​ មិនមែន​ទេ..​ មក​ពី​កូន​ជា​មនុស្ស​ល្អ​ ជុងហ្គុក​ គេ​កម្រ​សេពគប់​ជាមួយ​នរណា​ម្នាក់​ណាស់​សូម្បី​មិត្ត​ភក្តិ​ក៏​គេ​មិន​ដែល​មាន​ ហេីយ​នោះ​ក៏​ជា​កំហុស​របស់​ប៉ា​ដូច​គ្នា​។

វិលត្រឡប់​ព្យាបាល​បេះដូង​Where stories live. Discover now