ថេហ្យុង កម្រេីកចិត្តខឹងអង្គុយក្នក់ចិត្តជាមួយលាមកសត្វទាំងនោះ ស្ទាបមេីលចុះទាំងក្ដៅបែកញេីសហូរឲ្យសស្រាក់ហេតុអ្វីគេគ្មានសិទ្ធសម្រាកដូចជា ជុងហ្គុក? ថាទេវតាចុះមិនដែលនៅខាងខ្ញុំម្ដងណាឡេីយហេតុអ្វីក៏លោកយាយរបស់ខ្ញុំនៀក.. បែរជាលំអៀងជាមួយខ្ញុំយ៉ាងនេះ? ចន ជុងហ្គុក អាមនុស្សពូកែរាយមន្តស្នេហ៍! ចាំមេីលណាផ្ដាច់របបមួយខែឲ្យរៀងតែម្ដង។" ហ្អឹម! លោកពូហា៎ តេីអាចជួយ.. "
" លោកយាយផ្ដាំមកថាមិនឲ្យជួយការងារលោកប្រុសឡេីយ.. សូមទោសផងណាទៀតខ្ញុំមានការងារនៅសល់ធ្វេីច្រេីន " កម្មករប្រុសនិយាយចប់ក៏ដេីរផុតនាយតូចដែលអន់ចង់មួយរំពេច។ សាច់ឈាមជាអ្នកស្រែ អ្នកចំការបែរជាមិនចេះធ្វេីស្អីបែបនេះទៅកេីត? គីម ថេហ្យុង ជាមនុស្សដែលមិនចេះគ្រប់យ៉ាងសាកសមហេីយដែលគេហៅថាជាមនុស្សល្ងង់នោះ។" ក៏បាន .. ហ្ហឹក! " នាយតូចសម្រួលអារម្មណ៍បន្តិចសឹមចូលទៅក្បែរមេីលមុខគេចុះលុបលាងមិនស្អាតប្រលាក់ស្នាមលាមកជ្រូកទាំងនោះមិនទាន់បាត់។ គេចាប់ផ្ដេីមលំបាកលំបិនកាយវិការកេីបប្រមូលលាមកទាំងនោះទាំងខ្ពេីមរអេីមខ្ទប់ដង្ហេីមសឹងអស់ខ្យល់ម្ដងៗ
" លោកយាយច្បាស់ជាចង់ធ្វេីបាបខ្ញុំច្បាស់ណាស់! ហ្ហឹក.. "" លោកហូបសិនទៅ.. " លោកយាយរុញចានបបរឲ្យ ជុងហ្គុក គេអង្គុយពេនភ្នែនសម្លឹងមេីលចានបបរម៉ក់ៗ មុនទទួលយកមកដួសបរិភោគតាមសម្ដីរបស់មនុស្សចាស់។
" មេីលទៅឯងដូចជាចូលចិត្តណាស់! " នារីចំណាស់សម្លឹងយូរក៏ដឹងច្បាស់ពីកំលោះខាងមុខដែលបរិភោគមិនឈប់។
" គឺ.. រសជាតិវាស្រដៀងនឹងអ្នកម៉ាក់របស់ខ្ញុំធ្វេី " ជុងហ្គុក គេតប ត វិញមិនរអាក់ពិតណាស់កាលពីក្មេងម៉ាក់របស់នាយតែងធ្វេីបបរល្ពៅសម្រាប់ហេីយរសជាតិគឺឆ្ងាញ់ដូចមួយចានដែលលោកយាយធ្វេីឡេីងមកអញ្ចឹង។
ESTÁS LEYENDO
វិលត្រឡប់ព្យាបាលបេះដូង
Romanceការវិលត្រឡប់សារជាថ្មី ជួបគូស្នេហ៍ចាស់ដែលបានបែកបាក់អស់រយៈពេលជាច្រេីនឆ្នាំ។ ស្រលាញ់គេតែម្ខាងវាមិនមែនជាកំហុស កាលដែលគេប្រងេីយជាមួយក្ដីស្រលាញ់ធំធេងរបស់ខ្លួន នោះទេីបជារឿងដ៏គួរឲ្យខូចចិត្តបំផុត។ ប្រលោមលោកមនុស្សធំ និព...