វិលត្រឡប់​ព្យាបាល​បេះដូង​💉(21)

6.3K 332 3
                                        


​ កាល​ដែល​ទ្វារ​របង​បាន​បេីក​ ថេហ្យុង​ ក៏រហ័ស​រត់​ចូល​ប្រជ្រៀតបុកកាយ​មនុស្ស​ប្រុស​ពីរ​នាក់​ខាង​មុខឲ្យ​​ខ្ចាយ​ចេញ​ពី​គ្នា​សម្លឹង​ទៅវិភាគ​នាយតូច​ដែល​ឈរ​ធ្វេី​មុខឆ្លេឆ្លា​ស្ញេញ​មក​កាន់​ទាំង​មិន​សម​ដូច​ជា​កំពុង​ព្យាយាម​ឈរ​បាំង​អ្វី​ដែល​នៅ​ពី​ក្រោយ​ខ្នង។

"​ គេ​យ៉ាង​ម៉េច​នុង៎​ ? "​ ថេដាន​ ងឿងឆ្ងល់​ជាមួយ​នាយ​តូច​ខាង​មុខ​សឹម​បំបែរ​មក​រាក់ទាក់​ប្អូន​ថ្លៃ​ដេីម្បី​ចូល​ទៅ​ខាង​ក្នុង​។
"​ ពុទ្ធោ​ហ៊េីយ..​ "​ ថេហ្យុង​ រូតរះ​ទាញ​ខោ​ក្នុង​ដែល​​ហាល​លេី​ស្នួល​​លាក់​ចូល​ក្នុង​កាបូប​យ៉ាង​រហ័ស​រត់​ទៅ​បន្ទប់​គេង​បោះគំនរគរ​​លេី​ពូក​គេច​វេះ​ពី​ ជុងហ្គុក​ មិន​អោយ​គេ​បាន​ឃេីញ​ឡេីយ​។

"​ លោក​ដុកទ័រអង្គុយ​សិន​មក​ណា​ ថ្ងៃនេះមាន​សាច់​គោផង​ដែល​ចាំបន្តិច​ខ្ញុំ​ទៅ​រៀប​ចំសិន​! "​ ម៉ាក់​របស់​ ថេហ្យុង​ ស្រដី​ឡេីង​មាន​របៀប​បង្វែរ​ជំហាន​ចូល​ផ្ទះ​បាយ​សឹង​មិន​ទាន់ឲ្យ​កូន​ពៅ​ដែល​ឮហេីយស្ទុះ​ចេញ​ពី​បន្ទប់បេីក​ភ្នែក​ឡេីង​ថ្មែមក​កាន់​នាង​ដោយប្រយោល៖

"​ ថាម៉េច? សាច់គោ!​? "​ នាយ​តូច​ស្រែ​ក​ជំទាល​សួរទៅកាន់​​ឲ្យ​​បុរស​ដែល​អង្គុយ​នៅ​តុ​រហ័ស​លេីក​ដៃ​ខ្ទប់​ត្រចៀក​សង​ខាង​ព្រោះ​តែ​សម្រែក​​របស់​គេ​មុន​នេះ​ទេីប​ម៉ាក់​នាយ​ថ្កែង​សម្លេង​មក​កាន់​ភ្លាម៖

"​ អឺ! ក៏​បង​ឯង​និយាយ​ថា​ឃ្លាន​ ណ្ហេីយ​..​ លុយ​បន្តិច​បន្តួច​ អ៊ូយ...​ "​ នាង​យក​ដៃ​ភ្ជិត​ត្រចៀក​កាល​ដែល​ ថេហ្យុង​ ស្រែក​ជំទាល​បន្ទរ​ខ្លាំងៗហាក់ក្រហល់​ក្រហាយ​ជាមួយ​ម្ដាយ​របស់គេ​ជា​បន្ទុក​ឲ្យ​៖

"​ ម៉ាក់!​ ហេតុអ្វី​ប្រេីប្រាស់​កាតរបស់​​ខ្ញុំ​ដោយមិន​ប្រាប់​មួយ​ម៉ាត់​បែបនេះ? "​ ថេហ្យុង​ សួរ​ដេញដោល​​ទាំង​មិន​សុខ​ចិត្ត​ នៀក..​ មិន​ដឹង​ដក​លុយ​ឲ្យ​អាបង​ហ្នឹង​អស់​ប៉ុន្មាន​ហេីយ​ទេ​? ម៉ាក់​ ថេហ្យុង​ បែរ​បញ្ឆៀង​ទៅ​រក​ ជុងហ្គុក​ ដែល​ស្ងប់​ស្ងាត់​សម្លឹង​មក​ ឯ​ ថេដាន​ ហាក់​ភ័យ​ខ្លាច​ជាមួយ​ខ្លា​កំណាច​ខាង​មុខ​ទេីប​គេ​សន្សឹម​ថយ​ចេញ​បន្តិច​ មេីល​ចុះ​ថា​គ្រួសារ​មួយ​នេះ​វា​រញ៉េរញ៉ៃ​ដល់​កម្រិត​ណា?

វិលត្រឡប់​ព្យាបាល​បេះដូង​Donde viven las historias. Descúbrelo ahora