វិលត្រឡប់​ព្យាបាល​បេះដូង​💉(10)

7.2K 392 3
                                        


​ សកម្មភាព​សេីកៗរបស់នាយ​តូច​ដូច​ជាកំពុង​វាយ​បង្អូស​ពេល​វេលា​រាល់​ការ​រៀបចំ​របស់​របរ​ផ្ទាល់​ខ្លួន​ដេីម្បី​រេីរ​ទៅ​ជាន់​ខាង​លេី​ជាអូហ្វីស​របស់​ ជុងហ្គុក​ វិញ។ មិនចង់! ខ្ញុំមិនចង់បែបនេះទេ..ហេតុ​អ្វីខ្ញុំ​ត្រូវ​តែ​ស្ដាប់​តាមបញ្ជារ​គេទៅវិញ​ហ្ហឹកៗ​ ត្រូវអង្គុយមេីលមុខ​គេ​ពេញ​មួយថ្ងៃបែបនេះឬ? ព្រះជាម្ចាស់​ហ៊េីយ.​..​ ខ្ញុំ​ដឹងណា ដឹង​ថា​ព្រះ​មិន​ដែល​នៅ​ខាង​ខ្ញុំ​ស្រាប់​ហេីយ​! ពេលនេះ​ខ្ញុំក៏​លែង​សុំអោយ​ជួយទៀត​ដែរ​! ហ្ហឹកៗ
"​ គីម​ ថេហ្យុង​! "
"​ ចុម​យក្ស​កណ្ដឹមឆែប​! "​ ថេហ្យុង​ ចាក់ឡាំង​ដែល​ដាក់គំនរសៀវភៅរបស់​របរមុននេះ​ជះទៅលេី​ឥដ្ឋការ៉ូ​អស់ព្រោះ​តែ​ភ្ញាក់​នៃ​សម្រែក​ហៅខ្លួន​ដែល​កំពុង​អន្លង់អន្លោច​តវ៉ា​ប្រឆាំង​នឹង​ទេវតា​មុន​នេះ​ទេីប​បែរ​ទៅ​រក​ដុកទ័រ​ ស៊ូជីន​ ដេីម្បីរង់​ចាំស្ដាប់​នូវ​សម្ដីរបស់​នាង​បន្ត។
"​ អូហ៍​ គឺ​គ្រាន់តែចង់​សួរ​ថា​គ្រូពេទ្យ​ គីម​ ផ្លាស់​ទៅ​ធ្វេី​ការ​ជាមួយ​ ដុកទ័រចន​ ពិត​មែនឬ? ពេល​នេះ​ក៏​ឃេីញ​ហេីយ​លោក​បន្ត​ការងារទៀត​ចុះ​ ហាហា "​ ស៊ូជីន​ ស្រដី​ចប់​ក៏​ចេញ​ទៅបាត់​អោយ​ ថេហ្យុង​ ឈរ​សម្លឹងនាងដែលចាកចេញទាំងហួសចិត្ត​ នេះមកសួរតែ​ប៉ុណ្ណឹង​ទេឬ? មិនអោយនៅឈរត្រេងត្រាង​តែម្នាក់ឯងបន្ត​នាយ​តូច​ក៏​ប្រ​ញាប់​រត់​ចូល​ទៅ​ប្រមូល​របស់​ដាក់​ចូល​ក្នុង​ឡាំង​វិញ​ហេីយ​ក៏​ឡេីង​ទៅ​ជាន់ខាង​លេី​តែម្ដង។
កាយ​តូច​បេីក​បង្ហាញ​ខ្លួន​ខាង​មុខ​អូហ្វី​សរបស់​ ជុងហ្គុក​ អេីត​ឡឺម​សម្លឹង​ឃេីញ​ថា​គ្មាន​នណា​នៅ​ខាង​ក្នុង​ឡេីយ​ទេីប​ស្នាម​ញញឹម​ធួរស្បេីយ​ក្នុង​ឱរ៉ា​បេីក​ចេញមក​ឡេីង​ច្រឡឺម​ដេីរ​ចូល​ខាង​ក្នុងបន្ទប់ធំ​ដែល​មាន​តុ​សម្រាប់​ខ្លួន​ធ្វេី​ការ​នៅ​ខាង​ក្រៅ​ឯ​កន្លែង​របស់​ ជុងហ្គុក​ គឺ​នៅ​ក្នុង​បន្ទប់​កញ្ចក់​ខាង​មុខ​តុ​របស់​នាយ​។
កន្លង​ទៅ​ប្រហែល​ពីរម៉ោង​ក្រោយ​បន្ទាប់​ពី​វិះកាត់​អ្នក​ជម្ងឺ​រួច​រាល់​ ជុងហ្គុក​ បានត្រឡប់​មកខាង​ក្នុង​បន្ទប់​វិញ​ក៏​ទេីរ​ដំណេីរ​ត្រឹម​នាយ​តូច​ដែល​លង់​លក់​ខាង​មុ​ខបន្ទប់​កញ្ចក់ខ្លួន​។​ កាល​ដែល​លង់​លក់​មិន​រេីស​ទី​កន្លែង​ឬ​ម៉ោង​ធ្វេី​ការ​បែប​នេះ​នាយ​គិត​ថា​ប្រហែល​មាន​តែ​គេ​ប៉ុណ្ណោះ​ដែល​អាច​ធ្វេី​បាន​។
"​ គីម​ ថេហ្យុង​! "​ ជុងហ្គុក​ ច្រត់​ដៃ​ចូល​ហោ​ប៉ៅ​អាវ​ពេទ្យ​ស្រដី​ដាស​នាយ​តូច​អោយ​រវេីរវាយ​ងេីប​មុខ​ឡេីង​បេីក​ភ្នែក​សឹង​មិន​រួច​សម្លឹង​ចំ​មុខ​ ជុងហ្គុក​ តែ​ក៏​ប្រញាប់​លូក​ដៃ​ទៅជូត​ទឹក​មាត់​ដែល​ហូរ​ប្រលាក់​មុននេះ​ចេញវិញ​ យ៉ាង​ណាគេ​ប្រៀប​ដូច​ជា​មេ​យេីង​ទៅ​ហេីយ​គួរ​តែ​រៀប​រឹក​អោយ​ល្អ​​មិន​មែន​មក​ដេក​លក់​ក្នុង​ម៉ោង​ការងារ​បែបនេះ​ឡេីយ​។
"​ បាទ! "​ ថេហ្យុង​ ក្រោក​ឡេីង​ប្រឈម​នឹង​បុរសមឿងម៉ាត់ខាង​មុខ​ដែល​មិន​ចេះ​សេីច​ឬ​ញញឹម​មក​កាន់​ខ្លួន​ម្ដង​ណា​ឡេីយ​ទេីប​គេ​ហុច​ឯកសារ​ដល់​ដៃ​ ថេហ្យុង​ ពី​ទិន្នន័យ​អ្នក​ជម្ងឺរបស់​ខ្លួន​មុននឹង​ចាកចេញ៖
"​ សិស្សច្បង! ទេ..​ គឺ​លោក​ដុកទ័រចន​ តេី​នេះ​ជាអ្វី?"
"​ បញ្ជូន​ទិន្នន័យ​ទាំង​នឹង​ចូល​ក្នុង​អុីម៉ែល​ដែល​ដាក់​នៅ​ខាង​ក្រោម​ ​ធ្វេី​អោយ​ហេីយ​មុន​ពេល​ថ្ងៃត្រង់​ "​ ជុងហ្គុក​ បន្លឺសម្ដីដ៏សែនសោះកក្រោះ​​ចប់​ក៏ចេញទៅវិញតែ​ត្រូវ​នាយ​តូច​ហៅ​អោយ​ងាក​ទៅ​រក​ម្ដង​ទៀត។
"​ គឺ​ម៉ាក់​..​ គាត់​ហៅ​លោក​ទៅ​ញុំាអាហារ​ពេលល្ងាច​ជាមួយ​ អឺ​..​ តែ​បេី​លោក​មិន​ចង់​ក៏​មិន​អី​ដែល​ខ្ញុំ​នឹង​ប្រាប់​ថា​លោក​រវល់​បែបនោះ...​ "​ ថេហ្យុង​ រៀប​រាប់​បែក​អូ​ហូ​ស្ទឹងកាយ​វិការ​លេីស​លប់​នឹង​ការ​ស្រដី​តែ​បែរ​ជា​គេ​មិន​អោយ​តម្លៃ​នឹង​សម្ដី​ខ្លួន​ដេីរ​ទៅ​ខាង​ក្នុង​បន្ទប់​បាត់​ថែម​ទាំង​បញ្ជារ​តេឡេ​បិទ​វាំង​នង​មិន​អោយ​ ថេហ្យុង​ សម្លឹង​ទៅ​ខាង​ក្នុង​បាន​ទៀត។
"​ ឆេីស! បេីថា​មិន​ចង់ទៅ​ក៏​និយាយ​មួយម៉ាត់មក..​ ជាសត្វ​មែន​ទេទេីប​មិន​ចេះ​ស្រដី​បែបនេះ? ណែ៎​ គិត​ថា​ខ្ញុំ​ចង់​អោយ​លោក​ទៅ​ខ្លាំង​ណាស់ឬ? ហុឹស..​ តែ​ប៉ុណ្ណឹង​ម៉ាក់​នឹង​មិន​បាច់​យក​កាត​ខ្ញុំ​ទៅ​ទិញ​សាច់​ជ្រូក​បី​ជាន់​អោយ​លោកសុីនាំតែ​ខាន​លុយ​ដែរ​ "​ ថេហ្យុង​ រអ៊ូ​ងូវៗម្នាក់​ឯង​រួ​ច​កញ្ឆក់​ឯកសារ​ដាក់​គូថ​អង្គុយ​សឹង​ស្រុត​កៅអី​ងង៉ក់​សម្លឹង​ទៅ​បន្ទប់​ដែល​បិទ​ជិត​តែ​ម្នាក់​ឯង។
បន្ទាប់​ពី​ធ្វេី​ការ​គ្រប់​ដប់​ពីរ​ម៉ោង​នាយ​តូច​ក៏​ធ្វេី​ដំណេីរ​តាម​ឡាន​ក្រុង​ដេីម្បី​ត្រឡប់​មក​ផ្ទះ​វិញ។ តាម​ផ្លូវ​នាយ​​ញញឹម​ឥត​ឈប់​ឈរ​គិត​ពី​លុយ​ដែល​នៅ​ខាង​ក្នុង​កុង​៖
"​ តែ​ប៉ុណ្ណឹង​សល់លុយ​ទៀត​ហេីយ​ហាហា​! "​ ថេហ្យុង​ សេីច​តែ​ម្នាក់​ឯង​ធ្វេី​អោយ​អ្នក​អង្គុយ​ក្បែរ​នោះ​សម្លឹង​មក​គេដូច​ជា​មនុស្ស​ឡប់​សតិ​។ តេីអ្នក​ដឹង​ថា​លេី​លោក​នេះ​ខ្ញុំ​ស្រលាញ់​អ្វី​បំផុតទេ? គឺ​ប្រកដ​ជាលុយ​ហ្នឹង​ហេីយហាហា! សូម្បី​តែ​សាច់​ជ្រូក​បី​ជាន់​ដែល​ខ្ញុំ​ចូល​ចិត្ត​ញុំា​បំ​ផុត​ខ្ញុំ​មិន​ដែល​ហ៊ាន​ចំណាយ​លេី​វា​ផង។ សាច់​ជ្រូក​នៅ​កូរ៉េ​គឺថ្លៃខ្លាំង​ណាស់​ហេីយ​បេី​សិន​ជាចំណាយ​លុយ​ទាំង​មូល​ដេីម្បី​ទិញ​វា​ ហ្ហឹកៗ​ ទិញ​ហូប​ធ្វេីអ្វី​បេី​គង់​តែ​ជុះ​ចេញ​មក​ដដែល​ហ្នឹង?
"​ អូហ៍​! អូឌី? អូឌី? "​ ថេហ្យុង​ បេីក​បង្អួច​ឡាន​ក្រុង​សម្លឹង​ទៅ​ម៉ាក​ឡាន​សំណព្វ​ចិត្ត​ដែល​មាន​ឈ្មោះ​ដូច​ដែល​គេហៅមុននេះ៖
"​ អូឌី​ កូន​ប៉ា​..ចាំ​ប៉ាសន្សំ​លុយ​បាន​តិច​ទៀតណា..​ "​ ថេហ្យុង​ ពេប​មាត់​សម្លឹង​ទៅ​ឡាន​ដែល​បេីក​ឡេីង​លឿន​ផុត​ក្រសែរ​ភ្នែក​ដោយ​សេចក្ដី​ប្រាថ្នា​ចង់បាន។

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя