វិលត្រឡប់ព្យាបាលបេះដូង​💉(58)

4.9K 249 1
                                        


បន្ទាប់​ពី​ធ្វេី​នូវ​រឿង​ឲ្យ​ខ្សោះ​កម្លាំង​សឹង​តែ​សន្លប់​លេី​អូប័រ​ដែល​ចត​បញ្ឈប់​ចំ​កណ្ដាល​សមុទ្រ​ធំ​ល្វឹងល្វើយ​រួច​មក​ហេីយ​នោះក៏​​គ្រង​​សម្លៀកបំពាក់​រួច​រាល់កំពុងដាក់​កាយ​គេង​សម្លឹង​ផ្ទៃ​មេឃ​នារ​ពេល​ព្រឹក​ដែល​ចាប់​ផ្ដេីម​បេីក​ពន្លឺ​ខ្លាំង​អំឡុង​ពេលនេះ​។ ថេហ្យុង​ គេង​កេីយ​​ដៃ​នាយធំ​ជជែក​គ្នា​ពី​រឿង​មួយ​ចូល​រឿង​ផ្សេងៗបន្ត​បន្ទាប់​ ទីនេះ​ស្ងប់ស្ងាត់ល្អ​រួម​ទាំង​បរិយាកាស​បរិសុទ្ធ​ល្ហេីយ​បក់​បំប៉ះ​រាង​កាយ​គូ​ស្នេហ៍​មួយ​នេះ​ឲ្យ​ងប់ងុល​មិន​ចង់​បេីក​ទៅ​មុខ​បន្ត​តតែ​សោះ​។

"​ ហ្គុក..​ "​ ថេហ្យុង​ បេីក​ស្រដី​ហៅ​មនុស្ស​ជាទី​ស្រលាញ់​ដែល​ស្ងប់​ស្ងាត់​សម្លឹង​ទៅ​ផ្ទៃ​មេឃ​ខៀវ​ដែល​មាន​ពពក​ហែល​រសាត់​យឺតៗខាង​លេី​ឲ្យ​សម្លឹង​មក​ចំ​ពេល​ចង្អុល​ដៃ​អ្នក​ម្ខាង​នោះ​បំប៉ះ​ថ្ពាល់​របស់​នាយ​ឲ្យ​ស្ងៀម​ធ្រឹង​មួយ​កន្លែង​ ថេហ្យុង​ សេីច​កខុប​ក្នុង​បំពង់​.ក​ សឹម​ងេីយ​មុខ​ទៅ​ថេីប​ជញ្ជក់​ផ្ដោះផ្ដង​បបូរមាត់​របស់​បុរស​វ័យ​សាមសិបបួន​ឆ្នាំ​ក្បែរ​ខ្លួន​។
"​ ក្រែង​បង​ថា​នាំ​អូន​ទៅ​លេង​កោះ​ម្ដេច​មក​ចត​អូប័រ​កណ្ដាល​សមុទ្រ​បែប​នេះ? ថែម​ទាំង​រំលោភ​អូន​ទៀត​..​ "​ ជុងហ្គុក​ ក្រោក​ឡេីង​អង្គុយ​សម្លឹង​សម្ដៅ​មុខ​ស្អាត​ដែល​អៀន​ឡេីង​ក្រហម​ចំពោះ​មុខ​ពេល​នេះ​ មែន​ហេីយ​ភ្លេច​ឲ្យ​ឈឹង​​អាល័យ​តែ​អន្លង់អន្លោច​ជាមួយ​បរិយាកាស​ល្អៗទាំង​នេះ​ភ្លេច​ថាពួក​គេ​មក​ទី​នេះ​ដេីម្បី​ធ្វេី​ការ​មិនមែន​មក​ក្រេប​ទឹកឃ្មុំ​រ៉ូមែនទិក​ឡេីយ​។

"​ បាន​ហេីយ​ត្រឡប់​ទៅ​ជំរុំ​វិញ​ទៅ​..​ អូន​ត្រូវ​ធ្វេី​ការ​ "​ ថេហ្យុង​ ទាញ​អាវ​ពេទ្យ​ខាង​ក្រៅ​យក​មក​បំពាក់​ក្រោក​ទាំង​ញ័រ​ជង្គង់​ទៅ​ដាក់​អង្គុយ​កន្លែង​ដេីម​វិញ​ ជុងហ្គុក​ ញញឹម​បន្តិច​ក៏​ព្រម​បែក​បញ្ជា​អូប័រ​ត្រឡប់​ទៅ​វិញ​ភ្លាមៗ​

បេីក​ជា​រឿយៗ​ត្រឡប់​មក​វិញ​ ជុងហ្គុក​ ចុះចាំមុន​​រង់​ចាំ​ដៃ​មនុស្ស​តូច​ជួយ​បី​ទម្លាក់​គេ​ចេញ​ពី​អូប័រ​ដេីរ​កាត់​ទឹក​សមុទ្រ​សេីម​ត្រឹម​ជង្គង់​បន្ត​ដោយ​កាន់​ដៃ​គ្នា​ញញឹមអរ​សប្បាយចិត្ត​មិនឈប់​​ព្រោះ​តែ​មាន​សុភមង្គល​ខ្លាំង​អំឡុង​ពេល​ដែល​បាន​នៅ​ជាមួយ​គ្នា​បែប​នេះ​។

វិលត្រឡប់​ព្យាបាល​បេះដូង​Место, где живут истории. Откройте их для себя